-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦




សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ឬ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ហៅ​ថា​កូរ៉េខាងជើង​នោះ ពេល​នេះ​បាន​ប្រកាស​ជា​សកល​ហើយ ដើម្បី​បញ្ជាក់​ពី​រំ​ញ័រ​កម្រិត​៥.៣​វ៉ិចទ័រ ដែល​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​នេះ ដោយ​វា​ជា​លទ្ធផល​នៃ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​៥​របស់​ខ្លួន ដែល​ទទួល​បាន​ការ​ជោគជ័យ​ដ៏​សម្បើម ហើយ​វា​អាច​បញ្ជាក់​ថា ក្ដី​សុបិន​ដ៏​យូរ​អង្វែង​របស់​ក្រុង​ព្យុងយ៉ាង ពេល​នេះ​ក្លាយ​ជា​ការ​ពិត​ហើយ ។

"ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​មាន​កម្រិត​ស្ដង់ដារ​ និង​បទដ្ឋាន​ត្រឹម​ត្រូវ នឹង​ជួយ​ឲ្យ​កូរ៉េខាងជើង (DPRK) ផលិត​វា​ក្នុង​ពេល​ណា​​ក៏​បាន បរិមាណ​ប៉ុណ្ណា​ក៏​បាន កាន់​តែ​តូច កាន់​តែ​ស្រាល និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​ច្រើន​ប្រភេទ ដែល​មាន​សមត្ថភាព​វាយប្រហារ​ខ្ពស់" នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្យុងយ៉ាង ដែល​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​រដ្ឋ KCNA

ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​នេះ មិន​បាន​សាយភាយ​សារធាតុ​នុយក្លេអ៊ែរ​ទេ ដូច្នេះ​វា​គ្មាន​ផល​អាក្រក់​ដល់​បរិស្ថាន​ឡើយ ។ សូម​រម្លឹក​ថា គ្រាន់​តែ​មាន​ការ​រញ្ជួយ​ដី​កម្រិត​៥.៣​វ៉ិចទ័រ​ភ្លាម ទីក្រុង​សេអ៊ូល​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ចំពោះ​លទ្ធភាព​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​រួច​បាត់​ទៅ​ហើយ ដោយ​បន្ទុះ​នុយក្លេអ៊ែរ​លើក​នេះ ធ្វើ​ឲ្យ​កើត​មាន​រំ​ញ័រ​ខ្លាំង​ជាង​បន្ទុះ​កាល​ពី​ខែ​មករា​ ០.២​វ៉ិចទ័រ ។

ភ្លាមៗ​ក្រោយ​ទទួល​បាន​ការ​បញ្ជាក់ ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ កូរ៉េខាងត្បូង ជប៉ុន និង​អាមេរិក បាន​រៀប​គម្រោង​នឹង​បើក​កិច្ចប្រជុំ​ត្រីភាគី​មួយ ដើម្បី​ពិភាក្សា​គ្នា ស្ដី​ពី​ជោគជ័យ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង ទាំង​ដែល​នៅ​ទីក្រុង​សេអ៊ូល​ឯណោះ​វិញ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Hwang Kyo-ahn បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ភ្លាមៗ ជាមួយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ ស្ដី​ពី​បញ្ហា​នេះ​ដូចគ្នា ។

ដោយឡែក​ភាគី​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតដិត​បំផុត​របស់​ទីក្រុង​ព្យុងយ៉ាង​វិញ គេ​ក៏​បាន​បង្ហាញ​គោលជំហរ​ប្រឆាំង​នឹង​ទង្វើ​របស់​កូរ៉េខាងជើង​មួយ​នេះ​ដែរ ហើយ​ទន្ទឹម​គ្នា​នេះ សេតវិមាន​អាមេរិក​ក៏​ចេញ​សេចក្ដី​ប្រកាស​មួយ ស្ដី​ពី​ការ​បើក​កិច្ចប្រជុំ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​តំបន់​នោះ​ដែរ ដើម្បី​តាម​មើល​ស្ថានការណ៍ និង​ការ​វិវត្តន៍​របស់​កូរ៉េខាងជើង ៕


  រក្សាសិទ្ធិគ្រប់​យ៉ាង​ដោយ​គេហទំព័រ Kqube.net
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code