ថ្ងៃសៅរ៏ ទី១០ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ០៩:១០ (10-09-2016 09:10)
ខេត្តកំពង់ឆ្នាំង ៖ អ្នកជក់គ្រឿងញៀន២នាក់ រួមទាំង២នាក់កំពុងរួមភេទគ្នា ក្នុងបន្ទប់ខារ៉ាអូខេគ្រួសារមួយកន្លែង ស្ថិតនៅភូមិធម្ម យុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ និងព្រះរាជអាជ្ញារងខេត្តធ្វើការចុះឡោមព័ទ្ធ និងឆែកឆេរ ដែលប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី០៩ កញ្ញា ២០១៦ បន្ទាប់មក ត្រូវបានបញ្ជូនពួកគេទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមច្បាប់ ។
ប្រភពឱ្យដឹងថា ដោយមានការសហការពីប្រជាពលរដ្ឋល្អ និងសមត្ថកិច្ចចម្រុះផងនោះ ក៏ចុះឡោមព័ទ្ធទីតាំងខារ៉ាអូខេគ្រួសារខាងលើ និងឆែកឆេរតាមបន្ទប់នីមួយៗចំនួន៦បន្ទប់ ។ ក្នុងនោះ ក៏ចាប់ខ្លួនអ្នកជក់គ្រឿងញៀន២នាក់ និងដកហូតឧបករណ៍ជក់មួយចំនួន និង២នាក់ទៀតកំពុងរួមភេទគ្នា ។
លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនៅក្នុងហាងខារ៉ាអូខេគ្រួសារនេះ គឺម្ចាស់ផ្ទះមិនបានសហការជាមួយសមត្ថកិច្ចទេ ។ មិនតែប៉ុណ្ណោះ ស្ត្រីម្នាក់ជាម្តាយម្ចាស់ផ្ទះបានស្រែកជេរប្រមាថសមត្ថកិច្ចយ៉ាងចាស់ដៃទៀតផង ដោយចោទសមត្ថកិច្ចថា ជាពួកចោរហារយ សំរុកចូលផ្ទះគាត់គ្មានការអនុញ្ញាត ។
ករណីនេះ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានសម្រេចបិទទ្វារចាក់បន្ទប់ទាំង៦ ក្នុងហាងខារ៉ាអូខេមួយនេះជាបណ្តោះអាសន្ន ដោយផ្អាកមិនឱ្យធ្វើអាជីវកម្ម រង់ចាំការសម្រេចពីតុលាការ ។
ដោយឡែក សមត្ថកិច្ចមិនបានប្រាប់ឈ្មោះ និងអោយថតរូបជនសង្ស័យជក់គ្រឿងញៀន និងជនរួមភេទនោះទេ ដោយនិយាយថា ជនសង្ស័យទាំងអស់កំពុងស្ថិតនៅក្នុងការស្រាវជ្រាវរកបក្សពួក និងខ្សែបណ្តាញគ្រឿងញៀនបន្តទៀត ។
សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រស់នៅជិតខាងហាងខារ៉ាអូខេគ្រួសារមួយនេះឱ្យដឹងថា កន្លងមក នៅក្នុងហាងខារ៉ាអូខេនេះ មានសិស្សសាលាជាច្រើននាក់ ក្នុង១ថ្ងៃៗមកច្រៀងលេងកម្សាន្ត និងមួយចំនួនជក់គ្រឿងញៀន និងមួយចំនួនទៀតបានយកគូស្នេហ៍មករួមភេទនៅក្នុងបន្ទប់បែបនេះយូរហើយ រឿងអីមិនល្បីដល់សមត្ថកិច្ចចុះបង្ក្រាប?
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE