-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f



28-Sep-2016,
ដោយសារតែអាមេរិកប្រឈមនឹងឃ្លាំងកាំជ្រួចមីស៊ីលយន្តហោះទមា្លក់គ្រាប់ នាវា មុជទឹកចាស់ៗ ដែលអាចចាញ់ប្រៀបលើគូប្រជែងរបស់ខ្លួនដែលកំពុងតែផលិតអាវុធទំនើបៗជាច្រើន។ ដោយហេតុនោះហើយបានជារដ្ឋមន្ត្រីការពារជាតិអាមេរិកលោកAshton Carter បានសន្យាថានឹងចំណាយប្រាក់សម្រាប់អភិវឌ្ឍវិស័យទាំង៣ខាងលើចំនួនទឹកប្រាក់១០៨ពាន់លានដុល្លារសម្រាប់អភិវឌ្ឍឃ្លាំងគ្រាប់បែកបរមាណូ។ការប្រកាសខាងលើរបស់លោក Ash-ton Carter ក្នុងពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ទីតាំងទ័ពអាកាស Minot ដើម្បីត្រួតពិនិត្យឃ្លាំងអាវុធនៅក្រោមដីដែលជាទីកន្លែងរក្សាទុកកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ Minu-teman ។

លោក Ashton Carter បានប្រកាសថា ប្រសិនបើយើងមិនផ្លាស់ប្តូរទេនោះប្រព័ន្ធមីស៊ីលទាំងនោះនឹងត្រូវធ្លាក់ចុះហើយគ្មានសុវត្ថិភាព គ្មានគុណភាព និងមិនគួរឲ្យទុកចិត្តទៀតឡើយ។តាមការវាយតម្លៃយុទ្ធសាស្ត្រនិងមូលនិធិការអភិវឌ្ឍឡើងវិញនូវសព្វាវុធទាំងនោះអាមេរិកនឹងត្រូវចំណាយប្រាក់យ៉ាងតិច១០០០កោដិ ។ ឃ្លាំងអាវុធបរមាណូដែលមានប្រមាណ៤.៧០០គ្រាប់ក៏នឹងត្រូវអភិវឌ្ឍឡើងវិញឲ្យទាន់សភាពការណ៍។ក្រៅពីនេះក៏មានគម្រោងធ្វើទំនើបកម្មគ្រាប់បែកនុយក្លេអ៊ែរ B-៦១ ព្រមទាំងមានគម្រោងសាងសង់នាវាមុជទឹករួមទាំងគ្រាប់មីស៊ីលថ្មីៗបន្ថែមទៀតនៅឆ្នាំខាងមុខ។ លោករដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះបានបញ្ជាក់ច្បាស់ៗថា អាមេរិកមានការប្រុងប្រយ័ត្ន ជាប់ជានិច្ចចំពោះរឿងនុយក្លេអ៊ែរហើយក៏មិនចង់កាត់បន្ថយវាដែរ។

លោកអាស្តុន ខាទ័រ បានលើកយកហេតុផលទៅពន្យល់យ៉ាងសាមញ្ញថា មិនមែនអាមេរិកជាប្រទេសល្មោភនុយក្លេអ៊ែរ ឬមួយក៏ចង់ប្រើអាវុធនុយក្លេអ៊ែរដើម្បីគំរាមកំហែងពិភពលោកទេ តែបញ្ហានៅត្រង់ថា នៅពេលដែលអាមេរិកកំពុងព្យាយាមកាត់បន្ថយ និងឈប់ធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះស្រាប់តែមានប្រទេសសត្រូវនិងគូប្រជែងរបស់អាមេរិកជាច្រើនបែរជាកំពុងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរយ៉ាងគគ្រឹកគគ្រេងទៅវិញ។លោកខាទ័រ បានអះអាងថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះអាមេរិកមិនបានបង្កើតអ្វីថ្មីទាំងអស់ តែស្របពេលគ្នានឹងប្រទេសផ្សេងបានធ្វើច្រើនណាស់ ។ នៅត្រង់ចំណុចនេះលោកខាទ័របានលើកចំឈ្មោះប្រទេសរុស្ស៊ី កូរ៉េខាងជើង ចិនឥណ្ឌា ប៉ាគីស្ថាន និងប្រទេសអីុរ៉ង់។ នេះ ជាហេតុផលមួយ រីឯហេតុផលមួយទៀតលើកឡើងដោយលោកខាទ័រ គឺមកពីគ្រាប់មីស៊ីលដែលអាមេរិកមានសព្វថ្ងៃមានភាគច្រើនជាគ្រាប់មីស៊ីលចាស់ៗផលិតតាំងពីទសវត្សឆ្នាំ៦០ដែលគ្មានបំពាក់បច្ចេកវិទ្យាទំនើបដូចសព្វថ្ងៃនេះទេ៕


លោក Ashton Carter

ផ្តល់សិទ្ធិដោយ៖ nokorwatnews
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code