ឧត្ដមមានជ័យ៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៧កញ្ញា ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ១៧១ ត្រង់ចំណុចព្រៃលោក ស្ពានអូរអំពិល ក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ដោយសមត្ថកិច្ចបានបង្ខំចិត្ត បាញ់រះ សំដៅទៅលើ រថយន្តលុចស៊ីស មួយគ្រឿង បណ្ដាលឲ្យ ធ្លាក់ចូលទឹក ប្រឡាយ រងរបួស ទាំង០២ នាក់។
យោងតាមសមត្ថកិច្ចបានលើកឡើងថា អ្នកបើកបរ រថយន្តដឹកឈើ គ្រញូង ម៉ាកលុចស៊ីពណ៌ខ្មៅ ពុំមានស្លាក់លេខ ដែល ព្យាយាម បើករថយន្ត គៀររថយន្តសមត្ថកិច្ច ទម្លាក់ផ្លូវ ហើយសមត្ថកិច្ច ក៏បានបាញ់បំបែកកង់តែម្ដង, រថយន្តនោះបើកបរដោយ មានឈ្មោះ យឿន យៀត ភេទប្រុសអាយុ ២៥ឆ្នាំ ជាជនជាតិ (វៀតណាម) បានរងរបួស ស្មាខាងឆ្វេង និងឈ្មោះ ជុំ តុលា ភេទប្រុសអាយុ ១៩ឆ្នាំ ជាជនជាតិវៀតណាម ដូចគ្នា
បានរងរបួស ភ្លៅខាងឆ្វេង បច្ចុប្បន្នអ្នកទាំងពីរ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយត្រូវបាន បក្ខពួកខ្លួន ដឹកទៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ។
បានរងរបួស ភ្លៅខាងឆ្វេង បច្ចុប្បន្នអ្នកទាំងពីរ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយត្រូវបាន បក្ខពួកខ្លួន ដឹកទៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ។
ប្រភពបានឲ្យដឹងថា ស្រ្តីជាជនជាតិវៀតណាមឈ្មោះ ខ្វៀង ធីម៉ៃ ហៅ យាយ ម៉ាយ បានមកស្នាក់នៅ ស្រុកអន្លង់វែង ដឹកឈើគ្រញួង មានបក្សពួក ៤ ឫ ៥នាក់ទៀតតែងតែ ធ្វើសកម្មភាព ដឹកជញ្ជូន ឈើស្ទើររាល់យប់ដោយមិនខ្លាច ញញើតសមត្ថកិច្ច មិនតែប៉ុណ្ណោះ បានបង្ករ ព្យុះភ្លៀង តាមអំពើចិត្ត។
ជាក់ស្តែងកាលពី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៦ កន្លងមក ថ្មីៗនេះ ! ជន ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយ ម៉ាយ រូបនេះ បានបើករថយន្ត ដេញបុក រថយន្ត អ្នកព័ត៌មាន០២នាក់ ! ទី១.ឈ្មោះ លោក ខៀវ សុផានុរស្ស អ្នកយកព័ត៌មាន បណ្តាញអប្សរា (ANN) និងទី២.លោក ប៉ែន នួន ដែលជា អ្នកយកព័ត៌មាន ឱ្យអង្គភាពចំនួន ៣ គឺ កាសែត នគរវត្ត ទូរទស្សន៍អប្សារា និង ទូរទស្សន៍ប៉ុស្តិ៍លេខ៨ បណ្តាលឱ្យ ខូច រថយន្ត។
បើទោះបីជាមានហេតុការណ៍នេះក្ដី ស្រ្តីរូបនេះ នៅតែរួចពី សំណាញ់ច្បាប់ដដែល មិនមានមន្រ្តី ស្ថាប័នណា ចាត់ការបានឡើយ ដោយគេសង្ស័យ លោកឈ្មោះ ឡាយ គឹមឡេង ហៅ ( ស្រ៊ុន ) មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ជាអ្នកកាង និងក្តោបក្ដាប់ប្រមូលទិញឈើ ក្រញូងដ៍ធំ នៅខេត្តឧត្តរមានជ័យ គ្មានកោតញញើត ថ្នាក់លើបន្តិចសោះឡើយ បើទោះបីជាកន្លងទៅធ្លាប់ មានការព្រមានក្ដី ។
ប្រភពព័ត៌មានពីអធិការស្រុកឲ្យដឹងថា បន្ទាប់ពីមានអ្នករាយការណ៍ថាមានរថយន្ត ម៉ាកកាមរីបាឡែន មួយគ្រឿង ដឹកគ្រញូងចេញ ពីស្រុកអន្លង់វែង ឆ្ពោះទៅក្រុងសំរោង លោកក៏បាន ដាក់កម្លាំង ដើម្បីធ្វើការ តាមបង្ក្រាប ពេលនោះមានរថយន្ត មួយគ្រឿងទៀត ម៉ាកលុចស៊ីស ពណ៌ខ្មៅខាងលើ បានបើកមកបិទ ពីមុខរថយន្ត សមត្ថកិច្ច ខណៈនោះស្រាប់តែ ស្រ្តីម្នាក់ឈ្មោះខ្វៀង ធីម៉ៃ ហៅ យាយ ម៉ាយ បានបើករថយន្ត មកពាំងបន្ថែមទៀត ដើម្បីឱ្យរថយន្តដឹកឈើ ក្រញូង បើកចេញទៅ ។
លោកអធិការបន្ថែមទៀតថា ភ្លាមៗនោះ លោកក៏បានបញ្ជា ឱ្យតាមចាប់ រថយន្តដឹកឈើនោះ ! តែមានរថយន្តម៉ាកលុចស៊ីសបានគៀរ រថយន្តសមត្ថកិច្ច បណ្តាលឱ្យធ្លាក់ផ្លូវ ជាច្រើន លើកច្រើនសា ដូចក្នុងរឿងទើបលោកសម្រេចចិត្ត បាញ់បំបែក កង់រថយន្ត ដែលគៀរសមត្ថកិច្ច ហើយរថយន្តនោះ ក៏ធ្លាក់ចូលទៅចូលប្រឡាយតែម្តង ។
មន្ត្រីអង្គការសង្គមស៊ីវិល បានលើកឡើងថា ដោយសារតែ មានការដឹក ជញ្ជូនឈើ ក្រញូងបែបនេះ ទើបមានប្រជាពលរដ្ឋធ្វើ ចំណាកស្រុក ទៅកាប់ឈើក្រញូងនៅទឹកដីថៃ ហើយជារើយៗ ខាងថៃបាញ់សម្លាប់និងឲ្យរងរបួសជា បន្តបន្ទាប់៕
ប្រភពvd7news