-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Content image - Phnom Penh Post
សាស្ត្រាចារ្យ​អាមេរិក លោក Allan Lichtman វិភាគ​ការ​បោះ​ឆ្នោត​ប្រ​ធានាធិបតី​​អាមេរិក ជាមួ​យ​ទូរទស្សន៍​ចិន។ Youtube

សាស្ត្រា​ចារ្យ​ដែល​ព្យាករ​ត្រូវ​ពីការ​បោះ​ឆ្នោត​ប្រធានា​ធិបតី ​អាមេរិក ៨ លើកចុង​ក្រោយ​ទាយ​ថា លោក​ត្រាំ​នឹង​ឈ្នះ​សេតវិ​មាន

ក្រុងវ៉ាស៊ីនតោនៈ គ្មាន​អ្នក​ណា​ ដឹងឲ្យ​ប្រាកដ​​ថា នរណា​នឹង​ឈ្នះការ​បោះ​ឆ្នោត​ប្រ​ធានា​ធិបតី អាមេរិក​នៅ​ថ្ងៃទី ៨ វិច្ឆិកា​នោះទេ​ប៉ុន្តែ បុរស​ម្នាក់​គឺ​ប្រាកដ​ខ្លាំង​ណាស់ ។
សាស្ត្រា​ចារ្យ​អាមេរិក​ម្នាក់ គឺលោក​អាឡាន លីច​មែន ( Allan Lichtman) ដែល​បាន​បង្កើត​ប្រព័ន្ធ មួយ​ ដែលធ្លាប់​បាន​ជួយឲ្យ​លោក​ព្យាករ​យ៉ាង​ត្រឹមត្រូវ​នូវការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ ៨ លើក​ចុងក្រោយ និ​យាយថា លោក​ដូណាល់​ ត្រាំ នឹង​ឈ្នះការ បោះ​ឆ្នោត​ថ្ងៃទី៨ វិច្ឆិកា​នោះ។
លោក Allan Lichtman ជា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ដ៏ល្បី ឈ្មោះ​ នៅឯ​សាកល​វិទ្យាល័យ American University ក្រុង​វ៉ាស៊ីន​តោន និ​យាយថា លោក​ធ្វើ ការ​វិនិច្ឆ័យ​បេក្ខជន​ជាច្រើន​តាម លក្ខណ​វិនិច្ឆ័យ​ពិត​ប្រាកដ​ ដែល​លោក​ហៅថា គន្លឹះ ១៣ យ៉ាង​ឆ្ពោះ ​ទៅ​សេត​វិមាន។
សាស្ត្រា​ចារ្យ​រូបនោះ បាន​ប្រាប់​កាសែត The Washington Post ថា ​គន្លឹះ​នោះ​គឺ ជា​ពាក្យ​ត្រូវខុស​ដ៏​សាមញ្ញ​ដែល​បានចង​ក្រង​តាម​ការ​សន្យា​ថា ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិបតី​ គឺជា​ការ​បោះ​ឆ្នោត​ប្រ​ជាមតិ​លើ​ស្នាដៃ​នៃអ្នក​នៅក្នុង​តំណែង​ក្នុង​សេត​វិមាន​ និង​បក្ស​ដែល​គាត់​តំណាង​ឲ្យ។
Content image - Phnom Penh Post
បេក្ខ​ជន​ប្រ​ធានា​ធិប​តីបក្ស​សាធារ​ណរដ្ឋ លោក​ដូ​ណាល់ ត្រាំ បង្ហាញមេ​ដៃនៅ​ថ្ងៃទី៤ នៃ​មហាសន្និ​បាតបក្ស​។ Afp
គន្លឹះ​ទាំង ១៣ របស់​លោក​ Lichtman ដែល​លោក​ពន្យល់​ដ៏ ស៊ី​ជម្រៅ​ក្នុង​សៀវ​ភៅ​របស់​លោក​ ព្យាករ​ប្រធានា​ធិបតី​បន្ទាប់ គន្លឹះ ឆ្ពោះ​ទៅ​សេតវិ​មាន ២០១៦ គឺ៖
១. អាណត្តិ​បក្ស: បន្ទាប់​ពីការ​បោះ​ឆ្នោត​កណ្តាល​អាណត្តិ​ បក្ស​ ដែល​នៅក្នុង​អំណាច គ្រប់​គ្រង​ កៅអី​ក្នុងសភា​តំណាង​រាស្ត្រ​ច្រើន ជាង​ បន្ទាប់​ពីការ​បោះ​ឆ្នោត​ កណ្តាល​អាណតិ្ត​ពីមុន។
២. ការ​ប្រកួត​ប្រជែង: ពុំមាន ការ​ប្រកួត​ប្រជែង​ប្រាកដ​ប្រ​ជា សម្រាប់​ការ​តែង​តាំង​បេក្ខជន​នៃបក្ស​ក្នុង​តំណែង។
៣. ភាពនៅក្នុង​តំណែង: បេក្ខ​នារីបក្ស​កំពុង​កាន់​អំណាច​ គឺ​ជា​ប្រធានា​ធិបតី​ ដែល​​មាន​កៅ​អី។
៤. ភាគី​ទីបី: ពុំមាន​ភាគីទី​បី ដ៏​សំខាន់​ ឬយុទ្ធនាការ​ឯក​រាជ្យ។
៥.សេដ្ឋកិច្ច​រយៈ​ពេល​ខ្លី: សេដ្ឋកិច្ច​នេះ គឺ​មិនមែន​ស្ថិត​ក្នុង​ភាព​ទ្រឹង​មិន​ចម្រើន​ទេ​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធ​នាការ​ឃោសនា​។
៦.សេដ្ឋកិច្ច​រយៈ​ពេល​វែង: កំណើន​សេដ្ឋកិច្ច​​ក្នុង​ម្នាក់ៗ​ពិត​ក្នុង​អំឡុង​អាណត្តិ​នេះស្មើ​ឬ​ហួស ពីកំណើន​​ទាប​ក្នុង​អំឡុង​ពេល​ពីរ​អាណត្តិ​ពីមុន។
៧. ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ: រដ្ឋការ​កំពុង​កាន់​អំណាច អនុ​វត្ត​ការ​ផ្លាស់​ប្តូរធំៗ​ នៅក្នុង​​គោល​នយោ​បាយ​ជាតិ។
៨. ភាពចលា​ចល​សង្គម: មិន មានភាព​ចលាចល​សង្គម​ដែល​អូស​បន្លាយ​ទេ ក្នុង​អំឡុង​ពេលនៃ​អាណត្តិ​នេះ។
៩. រឿង​អាស្រូវ: រដ្ឋការ​កំពុង​កាន់​អំណាច មិនត្រូវ​បាន​ញាំ​ញី ដោយ​រឿងអាស្រូវ​ធំ​ទេ។
១០. បរាជ័យ​ការបរទេស/យោ​ធា: រដ្ឋការ​កំពុង​កាន់​អំណាច​ ពុំ​បានរង​នូវ​ការ​បរាជ័យធំ​​ក្នុង​កិច្ច​ការ​បរទេស ឬយោធាទេ។
១១. ជោគ​ជ័យការបរទេស/យោ​ធា: រដ្ឋការ​កំពុង​កាន់​អំណាច​ សម្រេច​បាន​ជោគ​ជ័យ​ធំមួយ​ក្នុង​កិច្ច​ការ​បរទេស ឬ​យោធា។
១២. បុគ្គលិក​លក្ខណៈ​អ្នកក្នុង​អំណាច: បេក្ខ​នារី​បក្ស​កំពុង​កាន់​អំណាច គឺ​ជា​ឥស្សរជន​ដឹកនាំ ឬ វីរ​នារី​ជាតិ​ម្នាក់។
១៣. បុគ្គលិក​លក្ខណៈអ្នក ជា​គូ​ប្រជែង​: បេក្ខ​ជន​បក្ស​កំពុង​ប្រជែង​ មិនមែន​ជា​ឥស្សរជន​ដឹក នាំ ឬវីរ​បុរស​ជាតិ។
Content image - Phnom Penh Post
ខណៈ​ការបោះ​ឆ្នោត​នេះ នៅ សល់​ពេល​តិច​ជាងពីរ​ខែ បេក្ខ​នារី បក្ស​ប្រជា​ធិបតេយ្យ លោក​ស្រី ហ៊ី​ឡារី គ្លីន​តុន​ នាំមុខ​បន្តិច​បន្តួច​ ក្នុងការ​ស្ទង់​មតិ​ចុង​ក្រោយ​ជា ច្រើន។
ទោះ​ជា​យ៉ាង​ណា លោក​ Lichtman និ​យាយថា លោក​ត្រាំ មាន​​ប្រៀប​ជាង។
លោក​និយាយ​ថា គន្លឹះ​នេះ​គឺ ជា​សំណួរ​ត្រូវ/ខុស​១៣ ជាទី​ដែល​ចម្លើយ «ត្រូវ» គាំទ្រ​ការ​ជាប់ឆ្នោត​ជាថ្មី ​នៃបក្ស​កំពុង​គ្រប់​គ្រង​សេត​ វិមាន គឺ​បក្ស​ប្រ​ជាធិប​តេយ្យ។
លោក​បាន​បញ្ជាក់​ថា បើសិន​ ចម្លើយ៦ ឬច្រើន​ជាង៦ ​នៃ​គន្លឹះ​ទាំង ១៣ ថាខុស មានន័យ​ថា បក្ស កំពុង​កាន់​អំណាច​ចាញ់។ បើសិន​ ចម្លើយ​តិចជាង​៦ ថា​ខុស មាន​ន័យ​ថា​ បក្ស​កំពុង​កាន់​អំណាច​ នឹង​ទទួល​បាន ៤ ឆ្នាំ​ទៀត​។
សាស្ត្រ​ចារ្យ​រូបនេះ និ​យាយថា ថ្វីបើ​ប្រធានា​ធិបតី បារ៉ាក់ អូ​បាម៉ា នឹង​ចាក​ចេញពី​អំណាច​ជាមួយ​​ប្រ​ជាប្រិយ​ភាព​ខ្ពស់ក្តី ក៏​ករណី​នេះ​នឹងមិន​បានជួយ​លោក​ស្រី​គ្លីនតុន​ទេ ព្រោះលោក​ស្រី​ខ្វះ​បុគ្គលិក​លក្ខណៈ​ជាអ្នក​ដឹក​នាំ​ដូច​ជា លោក។
កត្តា​មួយ​ទៀតដែល​ប្រឆាំង​នឹង​លោក​ស្រី គ្លីន​តុន​ គឺក្រុម​ប្រជា​ធិបតេយ្យ បាន​រងការ​បាត់បង់​ជាច្រើន​ ក្នុង​អំឡុង​ពេល​បោះឆ្នោត​កណ្តាល​អាណត្តិ​ថ្មីៗ​បំផុត​នេះ៕
THE WASHINGTON POST
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code