-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Content image - Phnom Penh Post
រូបតំណាង បង្ហាញ​ពី​សកម្មភាព​នៃ​ការ​​ធ្វើ​ការ​របស់​កម្មករ​នៃ​ជាតិ​សាសន៍​មួយ។


ភ្នំពេញៈ «ខ្មែរ​សុទ្ធសាធ​ខ្ចិល និង​ឥត​គំនិត» គឺ​ជា​ទស្សនៈ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​ជា​យូរ​មក​ហើយ ជា​ពិសេស​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ជាប់​សែ​ស្រឡាយ​ចិន ឬ វៀតណាម ដែល​ជាទូទៅ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​អ្នក​ពូកែ​រកស៊ី និង​ខិត​ខំ​ធ្វើការ។
ខណៈ​មិន​អាច​បញ្ជាក់​បាន​ពី​ប្រភព​កកើត​ច្បាស់លាស់​នៃ​ទស្សនៈ​នេះ ប្រជាជន​ដែល​មាន​សាច់​ឈាម​ជា​ខ្មែរ​សុទ្ធសាធ​ភាគច្រើន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​ខ្ចិល​ច្រអូស មិន​មាន​គំនិត​ច្នៃ​ប្រឌិត និង​មិន​សូវ​ប៉ិន​ប្រសព្វ​ក្នុង​ការ​ប្រកប​អាជីវកម្ម។
ថៅកែ​ហាង​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «បើខ្ញុំ​មាន​កូន​ស្រី ខ្ញុំ​មិន​ឲ្យ​វា​ការ​ជាមួយ​នឹង​ខ្មែរ​សុទ្ធ​នោះទេ។ ខ្ញុំ​មិន​មែន​មើល​ងាយ​ខ្មែរ​នោះទេ ក៏ប៉ុន្តែវា​គឺ​ជា​តថភាព​ពិត។ ខ្មែរ​មិន​ចេះ​រក​ស៊ី​ទេ ធ្វើ​ការ​ចង់​តែ​ស្រណុក បើ​មាន​លុយគឺ​យក​តែ​ផឹកស្រា។ ខ្ញុំ​ដឹង​ច្បាស់​ព្រោះកម្មករ​របស់​ខ្ញុំ​គឺ​សុទ្ធ​តែ​ជា​ខ្មែរ​សុទ្ធ​ទាំង​អស់»។
ទោះបី​ជា​យ៉ាងណា ទស្សនៈនេះ​ត្រូវ​បាន​ច្រាន​ចោល ព្រម​ទាំង​បង្ហាញ​លើក​ភស្តតាង​មក​បង្ហាញ​ដោយ​លោក លោក អោម សេងបូរ៉ា ស្ថាបនិក និង​​អគ្គនាយក​ក្លិប​អ្នក​ជំនួញ​ឈ្មោះ​ CEO Master Club និង​ជា​សហគ្រិន​វ័យ​ក្មេង​មួយ​រូប ដែល​រូប​លោក​ក៏​ជា​កូន​ខ្មែរ​សុទ្ធសាធ​ម្នាក់​ផង​ដែរ។
ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​និពន្ធ​នាយក​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ខែ​មុន លោក អោម សេងបូរ៉ា បាន​និយាយថា៖​ ​«ខ្ញុំ​ទទួល​ស្គាល់​កូន​ចៅ​ចិន​ពូកែ​រកស៊ី ក៏​ប៉ុន្តែ​វា​មិន​មែន​មក​ពី​ហ្សែន​នោះ​ទេ គឺ​ពួក​គេ​បាន​រស់នៅធំ​ដឹង​ក្តី​នៅ​ក្នុង​បរិស្ថាន​គ្រួសារ​ដែល​ជំរុញ​កូន​ចៅ​ឲ្យ​ស្រលាញ់​ការ​រកស៊ី»។
លោក​បាន​ពន្យល់​ថា ដូច​គ្នា​នេះដែរ ហ្សែន​ខ្មែរ​មិន​មែន​ហ្សែន​ខ្ចិល ឬ​អត់​គំនិត​​នោះទេ។ ទោះ​បី​ជាលោក​ជា​ខ្មែរ​សម្បុរ​ខ្មៅ តែ​លោក​​បាន​ក្លាយ​ជា​សហគ្រិនដ៏​ប៉ិន​ប្រសព្វ​មួយ​រូប ដោយ​សារ​តែ​លោកខិត​ខំ​ធ្វើ​ការ​ ក៏ដូចជា​សិក្សា​​ស្វែង​យល់ និង​បណ្តុះគំនិត​ក្នុង​ការ​ប្រកប​អាជីវកម្ម។ សម្រាប់ មិន​ថាខ្មែរ ឬចិន សុទ្ធ​តែ​អាច​ខ្ចិល និង​អត់គំនិត​បាន​ទាំង​អស់។
ក្រឡេក​មើល​មក​ប្រវត្តិសាស្រ្ត​កម្ពុជា​វិញ អ្នក​ប្រវត្តិសាស្រ្ត​បរទេស​ជា​ច្រើន​បាន​លើក​ឡើង​នូវ​ទស្សនៈ​ «ខ្មែរ​ខ្ចិល» នៅ​ក្នុង​ស្នាដៃ​និពន្ធ​របស់​ខ្លួន។
នៅ​ក្នុង​សៀវភៅ «ក្មេង​សាលា​បារាំង» លោក ជុត ខៃ ជា​អតីត​អ្នក​រដ្ឋការ និង​អ្នកនិពន្ធ​ជើង​ចាស់​ម្នាក់​របស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជន​បរទេសមួយ​ចំនួន​បាន​សរសេរ​ថា កម្ពុជា​មាន​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប ក៏ប៉ុន្តែ​ធនធាន​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ស្រួល​រហូត «ភ្លេច​គិត​នឹកនា​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជិត​ខាង»។
ក៏​ប៉ុន្តែ​ការ​លើក​ឡើង​នេះត្រូវ​បាន​បដិសេធ​ដោយ លោក សំបូរ ម៉ាណារ៉ា ជា​សាស្រ្តាចារ្យ​ និង​អ្នកស្រាវជ្រាវ​មួយ​រូប​របស់​កម្ពុជា។
នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ LIFT កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​បាន​និយាយថា៖​« នៅ​ក្នុង​ទំព័រ ៣៩ នៃ​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ របស់​លោក David Chandler បាន​សរសេរ​ថា «ខ្មែរ​ជា​ជាតិ​សាសន៍​មួយ​ខ្ចិល​និង​ស្តាប់​បង្គាប់»។ ក៏​ប៉ុន្តែ ខ្ញុំ​ចងសួរ​ថា ប្រសិន​ជា​ខ្មែរ​ខ្ចិល​នឹង​អត់​គំនិត តើ​ខ្មែរ​សាងសង់​អង្គរវត្ត​បាន​ដែរ​ឬ? ខ្មែរ​ក៏​អាច​ឧស្សាហ៍ ហើយ​ចិន ឬ​ វៀតណាម​ក៏​អាច​ខ្ចិល​បាន​​គ្នា»។
លោក​បាន​បន្ត​ថា៖ «យើង​មិន​អាច ហើយ​ក៏​មិន​គួរ​វាយ​តម្លៃ​លើ​ជាតិ​សាសន៍​ណា​មួយ​ដោយ​ផ្នែក​លើ​ទស្សនៈ​ណា​មួយ​ ថា​យ៉ាង​ណាៗ​នោះ​ឡើយ។ តាម​ខ្ញុំ​យល់ ផ្នត់​គំនិត​ថា ខ្មែរ​ខ្ចិល ខ្មែរអត់​គំនិត​នេះ កើត​ចេញ​ពី​កំអែល​អាណា​និគម​បារាំង​ដែល​មើល​ឃើញ​ខ្មែរ​មួយ​ចំនួន ធ្វើការ​មិន​សូវ​ឡះ​សម្រាប់​ខ្លួន ដូច​ចិន ឬ​វៀតណាម»៕
ប្រភព.postkhmer
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code