-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ថ្ងៃ Saturday 10th September 2016​ អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី ​ 
ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិ ភពលោក និង
អង្គការអន្តរជាតិនានា នៅហ្សឺណែវ ប្រទេសស្វីស ថ្មីៗនេះបានចេញលិខិតមួយច្បាប់ជា ចំហរលើកឡើងថា ខ្លួនមិនអាច
ទទួលបានឡើយចំពោះការលើកឡើងរបស់អង្គការសហប្រជាជាតិថា កម្ពុជាបច្ចុប្បន្ននេះ កំពុងរងការរំលោភសិទ្ធិមនុស្ស
ខ្លាំង ។
លិខិតដដែលនេះបានអះអាងថា រដ្ឋាភិបាលកម្ពុជាមិនបានរំលោភសិទ្ធិមនុស្សដូចការលើកឡើងរបស់ អ្នកនាំពាក្យ
អង្គការសប្រជាជាតិនោះទេ ហើយចាត់ទុកការលើកឡើងទាំងនោះថា សុទ្ធសឹងតែជាការមូ លបង្កាចខុសពីការពិត ។
លើសពីនេះថា រដ្ឋាភិបាលថា ធ្វើអ្វីៗគឺដើម្បីពលរដ្ឋខ្លួន និងដើម្បីធានាការពារសន្តិភាពពលរដ្ឋខ្លួនក្នុងនាមជារដ្ឋ
អធិបតេយ្យឯករាជ្យមួយប៉ុណ្ណោះ  ។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី០៦ កញ្ញា បានចេញសេចក្ដីថ្លែងការណ៍មួយសម្ដែងក្ដីព្រួយ
បារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា  ខណៈនៅឯកម្ពុជាឯណេះមានការចល័តកងទ័ព និង
ការបិទផ្លូវមិនឱ្យគណបក្សប្រឆាំងដង្ហែញត្តិដាក់តាមបណ្ដាលប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង
មានការឃុំខ្លួនលើសកម្មជននយោបាយ សិទ្ធិមនុស្ស និងដីធ្លី ។
តាមរយៈសេចក្ដីថ្លែងការណ៍ អង្គការសហប្រជាជាតិបានធ្វើការអំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលឲ្យបង្កើតបរិយាកាស
មួយដែលអំណោយផលការអនុវត្តសិទិ្ធមនុស្ស។ អ្នកនាំពាក្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល
បន្ទុកសិទិ្ធមនុស្សលោកស្រី រ៉ាវីនណា ហ្សាមដាសានី បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុង
ហ្សឺណែវ កាលពីថ្ងៃទី០៦ កញ្ញា « យើងរំឮកដល់រដ្ឋាភិបាលអំពីភារកិច្ចរបស់ខ្លួន ដើម្បីចាត់វិធានការធានាសុវត្ថិភាព
ដល់ពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសអ្នកនយោបាយប្រឆាំងជាន់ខ្ពស់ »។
លោកស្រី រ៉ាវីនណា ហ្សាមដាសានី បានថ្លែងថា រដ្ឋាភិបាលបានយកលេសការព្រួយបារម្ភអំពីសន្តិសុខ សាធារណៈ
ដើម្បីធ្វើឲ្យរាំងស្ទះដល់ការតវ៉ាដោយសនិ្តវិធី និងដើម្បីចាប់ខ្លួន និងចោទប្រកាន់ បាតុករ ហើយកាលពីម្សិលមិញ អាជ្ញា
ធរបានបិទផ្លូវ និងចល័តទ័ពក្នុងការប៉ុនប៉ងធ្វើឲ្យរាំង ស្ទះដល់ព្រឹត្តិការណ៍របស់គណបក្សសង្រ្កោះជាតិ និងបានចាប់
មនុស្សប្រមាណជា ២០នាក់ ដោយជាប់ពាក់ព័ន្ធជាមួយការតវ៉ាដាច់ដោយឡែកផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ។
ឆ្លើយតបនឹងការថ្លែងការណ៍ខាងលើនេះស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហ
ប្រជាជាតិ អង្គការពាណិជ្ជកម្មពិ ភពលោក និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ ប្រទេសស្វីស ចាត់ទុកថា នេះគឺជា
រឿងចោទប្រកាន់ ។ លិខិតរបស់កម្ពុជាថា លិខិតរបស់អ្នកនាំពាក្យរូបនេះ គឺមានខ្លឹមសារបញ្ច្រាសគ្នាទៅនឹងព័ត៌មាន
ស្ដីពីលទ្ធផលនៃជំនួបចុងក្រោយបង្អស់រវាងលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន ។
ក្រៅពីនេះទៀតកម្ពុជាអះអាងថា សារធាតុបញ្ហាដែលបានលើកឡើង គឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជាសុទ្ធ សាធ ហើយ
ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ដែលមានកតព្វកិច្ចទទួលខុសត្រូវលើពលរដ្ឋរបស់ខ្លួន ។ ជាងនេះទៀតលិខិតនេះថា
កម្ពុជាមិនអាចទទួលយកបានឡើយនូវការមូលបង្កាច់លើរដ្ឋាភិបាលស្រប ច្បាប់ ហើយក៏មិនទទួលបញ្ជា ឬទទួល
ការវិនិច្ឆ័យណាមួយពីបរទេសទាក់ទងនឹងស្ថាប័នតុលាការ និង ដំណើរការកិច្ចការប្រព្រឹត្តិទៅរបស់រដ្ឋនោះដែរ ៕ 
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code