កូរ៉េខាងជើងបានចេញការព្រមាន បន្ទាប់ពីអាមេរិកបានហោះហើរយន្តទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រល្បឿនលឿនជាងសម្លេងលើប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៣ ខែកញ្ញា។
យន្តហោះ B-1B ដែលជាផ្នែកមួយនៃផែនការអាមេរិកប្រឆាំងការបង្កសង្គ្រាមរបស់កូរ៉េខាងជើង បានហោះហើរអមដោយយន្តហោះប្រយុទ្ធ F-16 របស់អាមេរិក និង F-15 របស់កូរ៉េខាងត្បូងលើមូលដ្ឋានទ័ពអាកាសអូសាន។
យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសម្លេងអាចធ្វើរង្គោះរង្គើភាពជាអ្នកដឹកនាំកូរ៉េខាងជើងបាន។
កាលពីថ្ងៃពុធ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានថ្កោលទោសការធ្វើហ្វឹកហាត់ និងបានព្រមានអាមេរិក និងកូរ៉េខាងត្បូង «កុំឲ្យធ្វើសកម្មដោយប្រញាប់ប្រញាល់»
សេចក្តីថ្លែងការណ៍កូរ៉េខាងជើង បាននិយាយថាអាមេរិកកំពុងប៉ុនប៉ងធ្វើឲ្យសមតាមវិចារណញ្ញាណនូវមហិច្ឆិតាឈ្លានពាន ដោយលេស និងសកម្មភាពដែលបង្ហាញបំណងពិត។ អាមេរិក និងកូរ៉េខាងត្បូងកំពុងជំរុញយន្តហោះយុទ្ធសាស្ត្រឲ្យហោះចូលក្នុងដែនអាកាស និងក្នុងដំណើរការព្យាយាមរកឳកាសវាយប្រហារមិនប្រកាសឲ្យដឹងជាមុន។
កូរ៉េខាងជើង បាននិយាយថាបំណងវាយប្រហាររបស់អាមេរិក គឺជាហេតុផលនៃនាវាផ្ទុកយន្តហោះចម្បាំងបំពាក់គ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានដាក់ពង្រាយមួយហើយមួយទៀត។
កងទ័ពកូរ៉េខាងជើងមានវិធានការឆ្លើយតបយោធាយ៉ាងពិតប្រាកដ និងកំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ននូវល្បិចកលឥតគិតទុកមុន។
កងទ័ពអាកាសអាមេរិកបានដាក់ពង្រាយយន្តហោះយុទ្ធសាស្ត្រនៅកូរ៉េខាងត្បូង ដើម្បីឆ្លើយតបការបង្កសង្គ្រាមរបស់កូរ៉េខាងជើង។ ការដាក់ពង្រាយនេះកំពុងកើតមាន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាក ល្បងនុយក្លេអ៊ែរលើកទី៥កាលពីថ្ងៃទី៩ ខែកញ្ញា។
ប្រភពonenewson