ប្រធានាធិបតីរុស្ស៊ីរូបនេះចង់យកឈ្នះលើដែនទឹកហើយបានបង្ហាញផែនការនាវាពិឃាតបំបាំងកាយដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់ខ្លួន ដែលមានរហស្សនាមថា Leader។
នាវាទម្ងន់ ១៧.៥០០ តោននេះនឹងដើរដោយម៉ាស៊ីនរ៉េអាកទ័រនុយក្លេអ៊ែរ រំពឹងបំពាក់មីស៊ីល និងមានសមត្ថភាពធ្វើដំណើរឆ្លងកាត់ពិភពលោកយ៉ាងលឿន និងគ្មានរ៉ាដាណាចាប់បាននោះឡើយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា អាវុធឡាស៊ែរ និងកាំភ្លើងអេឡិចត្រូម៉ាញ៉េទិចក៏រំពឹងបំពាក់លើនាវាពិឃាតនេះដែរ។
ក្រុមអ្នកវិភាគបានព្រមានថា នាវាពិឃាតជំនាន់អវកាសមួយប្រភេទនេះនឹង "យកឈ្នះ" លើគ្រប់នាវាទាំងអស់ក្នុងកងនាវារបស់អង្គការណាតូ។
រុស្ស៊ីបានចំណាយប្រាក់ ២២៤ ពាន់លានផោន (ជិត ២៩៥ ពាន់លានដុល្លារ) សម្រាប់ផលិតនាវាពិឃាតទាំងអស់នេះ ហើយលោក Putin ក៏បានវិនិយោគ ១,៨៤ លានលានដុល្លារផងដែរដើម្បីស្រាវជ្រាវរកបច្ចេកវិជ្ជាអនាគតផ្សេងទៀត៕
http://khmeread.com/posts/11024
