ថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ​ ២០១៦ ​គឺ​ជា​ថ្ងៃ​កំណើត​គម្រប់​១៥​ឆ្នាំ​របស់​ Maddox ដែល​ជា​កូន​ចិញ្ចឹមមាន​ដើម​កំណើត​ខ្មែរ​របស់​កំពូល​តារា​ហូលីវូដ Angelina Jolie​និង​ Brad Pitt ។ តើ​អ្នក​មាន​ពាក្យ​ជូនពរ​អ្វី​និយាយ​ទៅ​កាន់​គាត់?

a69e36a0-35fe-11e5-ab87-038f9c78dca6_Maddox-Jolie-Pitt-tile


Maddox Chivan Jolie-Pitt ជា​ឈ្មោះ​ពេញ​របស់​​​ Maddox ដែល​កើត​នៅ​ថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ​ ២០០១ ក្នុង​ប្រទេស​​កម្ពុជា។ Angelina បាន​សុំ Maddox ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​ក្នុង​ខេត្ត​បាត់ដំបង ​ប្រទេស​កម្ពុជា នៅ​​ឆ្នាំ​២០០២ ដែល​កំឡុង​ពេល​នោះ​នាង​កំពុង​​រស់​នៅ​ជាមួយ​អតីត​ស្វាមី លោក Billy Bob Tornton  នៅ​ឡើយ ហើយ​ Maddox នា​ពេល​នោះ​ឈ្មោះ​ថា វិបុល (Rath Vibol)​។

ពេល​សុំ Maddox មក​ចិញ្ចឹម​បាន​១​ឆ្នាំ Angelinaនិង​ស្វាមី Billy Bob Tornton បាន​លែង​លះ​គ្នា។ ក្រោយ​បែក​គ្នា នាង​ក្លាយ​ជា​ម្ដាយ​គ្មាន​ស្វាមី និង​បាន​ទទួល​សិទ្ធិ​ចិញ្ចឹម​ពេញ​លេញ។ ថ្ងៃ​ទី​១៩ ​ខែ​មករា ឆ្នាំ​២០០៦ Maddox បាន​ប្ដូរ​នាម​ត្រកូល​ទៅ​ជា Jolie-Pitt ពេល Angelina និង Brad Pitt រៀបការ​ជាមួយ​គ្នា។ ​​​

a
Maddox កាល​នៅ​ក្មេង
Angelina-Julie-Pitt-13


នា​ពេល​កន្លង​តារា​ស្រី​ដែល​ជា​អ្នក​ដឹក​នាំ​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” ធ្លាប់​ប្រាប់​ពី​មូលហេតុ​ដែល​យក Maddox មក​ចិញ្ចឹម​ថា​៖”“ក្មេង​ប្រុស វិបុល កំពុង​ដេក​លង់លក់។ គាត់​ភ្ញាក់​ហើយ​សើច​ដាក់​ខ្ញុំ។ ភ្លាមៗ​នោះ​ដែរ ខ្ញុំ​ឃើញ​គាត់​ញញឹម​ម្ដង​ទៀត។ ខ្ញុំ​មាន​អារម្មណ៍​ថា ពេល​នៅ​ជាមួយ​ខ្ញុំ ក្មេង​នេះ​មាន​ភាព​កក់ក្ដៅ។ គាត់​​មិន​យំ​ទាល់​តែ​សោះ​ ពេល​នៅ​ក្នុង​ដៃ​ខ្ញុំ”។ ​ គាត់​បាន​ធ្វើ​ឱ្យ​មាន​ការ​​ផ្លាស់ប្ដូរ​អ្វីៗ​ជាច្រើន ប៉ុន្តែ​ជា​ការផ្លាស់ប្ដូរ​ក្នុង​ភាព​អស្ចារ្យ ហើយ​អ្វីៗ​ទាំងនោះ​គឺ​សុទ្ធតែ​សំខាន់។ គាត់​ជា​បេះដូង​របស់​ខ្ញុំ” ៕

c7569ca92e68199765298330ff473ae9

maddox-jolie-pitt



ដោយ៖ ហេង សុធារិទ្ធិ
ប្រភព៖ Wikih,ttp://news.sabay.com.kh/article/793409