-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
បុរស​ជនជាតិ​រុស្ស៊ី Roman Seleznev ត្រូវ​បាន​តុលាការ​អាមេរិក​រក​ឃើញ​ថា​ពាក់ព័ន្ធ​នឹង​ផែនការ hack លួច​លុយ ១៦៩ លាន​ដុល្លារ។ ផែនការ​ hack នេះ ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៤ ដោយ​វាយ​ប្រហារ​លើ​ហាង​ភីហ្សា នៅ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

តុលាការ​អាមេរិក​បាន​រក​ឃើញ​ទោស​ចោទ​ប្រកាន់​ចំនួន ៣៨ ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​សរុប​ចំនួន ៤០ ក្នុង​នោះ​មាន ការ​ក្លែង​បន្លំ និង​ចោរកម្ម​លួច ID។

Seleznev ដែល​ជា​កូន​ប្រុស​របស់​សមាជិក​សភា​រុស្ស៊ី នឹង​ត្រូវ​កាត់​ទោស​នៅ​ថ្ងៃ​ទី២ ធ្នូ ខាង​មុខ​នេះ ហើយ​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤ ឆ្នាំ។

credit cards


ការ​តាម​ប្រមាញ់ Seleznev

រដ្ឋ​អាជ្ញា បាន​ហៅ Selezney ថា​ជា “ចោរ​លួច​កាត​ឥណទាន (Credit Card) ដ៏​ខ្លាំង​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ” ដែល​លួច​លេខ​កាត​ឥណទាន​ជិត ៣ លាន​កាត។ Selezney បាន hack ចូល​ក្នុង​ប្រព័ន្ធ​របស់​បណ្ដា​ហាង​ភីហ្សា​ជាង ៣ ៧០០ កន្លែង និង​បញ្ចូល​មេរោគ​ដែល​លួច​ចម្លង​លេខ​កាត​ឥណទាន។ លេខ​កាត​ទាំង​នោះ បន្ទាប់​មក​ត្រូវ​ដាក់​លក់​ក្នុង​ទីផ្សារ​ងងឹត​លើ​អ៊ីនធឺណិត។ ប៉ុន្តែ Selezney មិន​សារភាព។

ភ្នាក់ងារ​ចារកម្ម​សម្ងាត់​អាមេរិក បាន​ចាប់​ខ្លួន Selezney និង​មិត្ត​ស្រី​នៅ​ព្រលាន​យន្តហោះ​ប្រទេស Maldives កាល​ពី​ឆ្នាំ​២០១៤។ រុស្ស៊ី​បាន​ប្ដឹង​ជា​ផ្លូវការ​ផង​ដែរ​អំពី​ការ​ចាប់​ខ្លួន និង​បត្យាប័ន​របស់ Selezney ដោយ​និយាយ​ថា វា​ជា​យុទ្ធនាការ​របស់​អាមេរិក​ក្នុង​ការ​តាម​ប្រមាញ់​ជនជាតិ​រុស្ស៊ី​នៅ​ទូទាំង​ពិភពលោក។ តែ​ក្រសួង​យុត្តិធម៌​អាមេរិក​អះអាង​ថា “ការ​កាត់​ទោស​លើ Selezney ធ្វើ​ឡើង​ដោយ​សារ​ទង្វើ​របស់​បុគ្គល មិន​មែន​ដោយ​សារ​សញ្ជាតិ​នោះទេ”៕

ដោយ៖ សុផាត
ប្រភព៖ BBC
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code