ព្រោះរឿងនយោបាយ ខ្លាចបាត់ឆ្នាំងបាយ ពែកមី ដាច់ចិត្តសុំអង្វរតាម Facebook
August 10, 2016
នាយ ពែកមី ដែលជាតារាកំប្លែងផង តារាចម្រៀងផង និងជាតារាសម្តែងទៀតនោះ បានចេញសារខ្លីមួយនៅលើ Facebook ដោយសារតែមានអ្នកធ្វើបាប ប្រឌិតរឿងមិនពិត ពាក់ព័ន្ធដល់នយោបាយ ធ្វើបាបរូបលោក។ ក្នុងនោះដែរ នាយ ពែកមី ក៍បានរៀបរាប់ថា៖ “សូមកុំយករឿងមិនពិតធ្វើបាបខ្ញុំ ខ្ញុំអត់ដឹងអីទេ សុំអង្វរ អោយខ្ញុំបានរកសុីចិញ្ចឹមឪពុកម្តាយខ្ញុំ កូនខ្ញុំ ដោយសុខផង! 

“។


“។
ក្នុងនោះដែរ ព័ត៌មាននោះបានចុះផ្សាយ ដោយយករូបនាយ ពែកមី ដាក់ផ្ទឹមជាមួយប្រធានគណបក្សសង្គ្រោះជាតិ និងដាក់ចំណងជើងថា៖ “ពាក់មីឌឺអោយ សមរង្ស៊ី ថាមានតែមនុស្សឆ្កួតទេដែលស៊ីបាយពាក់កំរងផ្កា”។ ប៉ុន្តែតារាកំប្លែងរូបនេះ បានបញ្ជាក់ថា លោកមិនបាននិយាយពាក្យនេះទេ ហើយវាគ្រាន់តែជាព័ត៌មានប្រឌិតឡើងតែប៉ុណ្ណោះ។

ស្រដៀងនឹងគ្នានេះដែរ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ក៍ធ្លាប់ត្រូវបានគេចុះផ្សាយថា ផ្តាច់ពាក្យជាមួយគូដណ្តឹង រហូតផ្អើលពេញ Facebook តែធាតុពិតវាគ្រាន់តែជាព័ត៌មានប្រឌិតឡើងតែប៉ុណ្ណោះ ហើយចុងក្រោយមានតែ សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា ចេញមុខមកបដិសេធ ព័ត៌មាន ទើបស្ងប់ទៅវិញ៕
