-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ចិនបានបាញ់បង្ហោះផ្កាយរណប្រភេទ Gaofen3 ដ៏ទំនើបរបស់ខ្លួនសម្រាប់តាមដាន សកម្មភាព និងការពារដែនអធិបតេយ្យ ដែលចិនបានប្រកាសគ្របដណ្តប់ទៅលើដែនសមុទ្រប្រទេសមួយចំនួននៅក្នុងតំបន់ អាស៊ាន។សារព័ត៌មាន China Daily កាលពីថ្ងៃទី ១១ ខែសីហា បានផ្សាយថា ចិនទើបតែ បាញ់បង្ហោះផ្កាយរណបទំនើបប្រកបដោយ ជោគជ័យក្នុងការការពារផលប្រយោនជន៍របស់ខ្លួននៅដែនសមុទ្រ។មជ្ឈមណ្ឌលជាតិស្តីពីវិទ្យាសាស្ត្របច្ចេក វិទ្យា និងឧស្សាហកម្មការពារជាតិបានឲ្យ ដឹងថា នៅវេលាម៉ោង៥និង៥៥នាទីថ្ងៃទី ១០ ខែសីហា ចិនបានបាញ់បង្ហោះផ្កាយ រណប Gaofen3 ឡើងទៅកាន់តារាវិថីផែន ដីដោយជោគជ័យ។ ជាមួយនឹងបច្ចេកវិទ្យា នោះចិនអាចបង្កើនការព្យាករណ៍ និងព្រមាន ពីគ្រោះធម្មជាតិដែលអាចកើតឡើងបាន គ្រប់ពេលនៅតំបន់សមុទ្រដែលខ្លួនកំពុង គ្រប់គ្រង។

សារព័ត៌មាន China Daily បានផ្សាយ ថា ផ្កាយរណប Gaofen3 នឹងជួយការពារ ផលប្រយោជន៍របស់ចិននៅដែនសមុទ្រ ចិនភាគខាងត្បូង និងដែនសមុទ្រភាគខាងកើតដែលមានវិវាទជាមួយជប៉ុន និងជា កន្លែងដែលចិនប្រកាសថា ស្ថិតនៅក្នុង ដែនអធិបតេយ្យភាពរបស់ខ្លួនបើទោះបី សហគមន៍អន្តរជាតិថ្កោលទោស និងតុលា ការអាជ្ញាកណ្តាលបានកាត់ក្តីឲ្យចិនចាញ់ក៏ដោយ។នៅក្នុងព្រឹត្តិការណ៍មួយទៀតដែលពាក់ ព័ន្ធនោះដែរ កាលពីថ្ងៃទី១១ ខែសីហា ទស្សនាវដ្តី HIS Janes Defence របស់ អាមេរិកបានផ្សាយថា ចិនបានអភិវឌ្ឍរួច រាល់នូវអាវុធសម្រាប់បំពាក់ទៅលើនាវា ចម្បាំង Shenzen ដែលបានដាក់ពង្រាយនៅដែនសមុទ្រចិនភាគខាងកើតព្រមទាំងក្រុមនាវាចម្បាំងរបស់ចិននៅសមុទ្រចិនភាគខាងត្បូង៕



ផ្តល់សិទ្ធិដោយ៖ nokorwatnews
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code