-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

និពន្ធដោយ : ថ្មីៗ       August-31-2016

​សៀមរាប​៖ ការស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​អំពី​ការងារ​ទាក់ទង​នឹង​សង្គម រួម​និង​វិស័យ​សុខាភិបាល​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ក្នុង​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គ្រប់​វិស័យ​ទាំងអស់ មានការ​រីកចម្រើន ក្នុងនោះ​មាន​វិស័យ​សុខាភិបាល​ផងដែរ ដែល​ភស្តុតាង​បាន​បញ្ជាក់ថា មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​។​
​យោងតាម​សិលាស្តម្ភ​ចារឹក​នៅ​ប្រាសាទតាព្រហ្ម ក្នុង​រាជ​កាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មាន​ស្ថាបនា «​អ​រោ​គ្យ​សាលា​» ដែល​ប្រែ​ថា មន្ទីរពេទ្យ រហូតដល់​១០២ តាំង​ពេញ​ផ្ទៃ​នៃ​ចក្រ​ខ្មែរ នាពេលនោះ​។ ការស្រាវជ្រាវ​បានបង្ហាញ​ទៀតថា ក្នុងចំណោម​មន្ទីរពេទ្យ​ទាំងនោះ មាន​៦​ស្ថិតនៅក្នុង​រាជធានី​អង្គរ ហើយ​៤​ស្ថិតនៅ​តាមផ្លូវ​ចូល​ក្រុង​អង្គរធំ​។ មន្ទីរពេទ្យ​ទាំង​៤ ដែល​ស្ថិត​លើផ្លូវ​ចូល​ក្រុង​អង្គរធំ​នោះ រួមមាន ប្រាសាទព្រហ្មកិល​នៅ​ខាងត្បូង ប្រាសាទទន្លេស្ងួត​នៅ​ខាងជើង ប្រាសាទ​ទ្រមូង​នៅ​ខាងលិច និង​ប្រាសាទ​លក្ខណ៍​នាង​នៅ​ខាងកើត​។ ចំ​ណែ​លម​ន្ទីរ​២​ទៀត គឺ​ប្រាសាទ​ប្រី​នៅ​ខាងជើង​ប្រាសាទព្រះខ័ន និង​ប្រាសាទព្រៃប្រាសាទ នៅ​ខា​លិច​ក្រុង​អង្គរធំ​។​

​លោក អ៊ឹម សុខ​រិទ្ធី អ្នក​បុរាណវិទ្យា និង​ជា​អនុប្រធាននាយកដ្ឋាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​ដកស្រង់​សំដី​អំពី​ការស្រាវជ្រាវ លើ​វិស័យ​មន្ទីរពេទ្យ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី ក៏បាន​លើកឡើង​ពី​ធម្មនុញ្ញ​នៃ​មន្ទីរពេទ្យ​នាពេល​សម័យ​នោះ​ផងដែរ​។ ធម្មនុញ្ញ​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​គ្រប់​មន្ទីរពេទ្យ ហើយ​គោរព​គោលការណ៍​តែមួយ ដែល​រួមមាន នាយក​គ្រប់គ្រង​មួយរូប ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​បញ្ជូន​មកពី​រាជធានី គ្រូពេទ្យ ឋានៈ​ជា​វេជ្ជបណ្ឌិត​ចំនួន​២​រូប គិលានុប្បដ្ឋាយិកា​ចំនួន​៨​រូប​ជំនួយការ​គ្រូពេទ្យ​៦​រូប និង​ឆ្មាំ​ចំនួន​១៤​រូប​។​
​តាមរយៈ​ធម្មនុញ្ញ​នៃ​មន្ទីរពេទ្យ ក៏បាន​បញ្ជាក់ទៀតថា មន្ទីរពេទ្យ​ទទួល​ព្យាបាល​មនុស្ស​គ្រប់​វណ្ណៈ​ដោយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​អ្វី​ទាំងអស់ ដោយ​រាជការ​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការព្យាបាល ថ្នាំសង្កូវ និង​ការ​ទំនុកបម្រុង​ម្ហូបអាហារ​ជាដើម​។ អ្នកជំងឺ​ច្រើន​ប្រភេទ​បានមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំងនោះ​។ ចំណែក​ឱសថ​សម្រាប់​ព្យាបាល​គឺ ផ្តល់​ដោយ​ព្រះ​ឃ្លាំង​នៅ​រាជធានី ដែល​បើក​ជូន​គ្រប់​មន្ទីរពេទ្យ​រៀងរាល់​៤​ខែម្តង​។ ក្នុងចំណោម​ឱសថ​ទាំងនោះ មាន​មួយចំនួន​ផលិត​ក្នុងស្រុក និង​មួយចំនួនទៀត​នាំចូល​ពី​បរទេស​ដូចជា ប្រទេស​ចិន និង​ឥណ្ឌា​ជាដើម ហើយ​ឱសថ​ខ្លះ មាន​ដាំ​នៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​ផ្ទាល់​ផងដែរ​។​
​លោក​អ៊ឹម សុខ​រិទ្ធី បាន​បន្ថែមទៀតថា «​មន្ទីរពេទ្យ​មិន​ត្រឹមតែ​ជា​កន្លែង​ព្យាបាល​រោគ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​សង្គ្រោះ កន្លែង​ដែល​មនុស្ស​ដាច់​សង្វែង​អា​ចរក​ជម្រក​ស្នាក់​នៅបាន​។ មនុស្ស​ខ្សត់ ទុរគត ដាច់​អាហារ អាចម​ករក​ចំណីអាហារ​ទទួលទាន​បាន​។ ពោល​គឺជា​កន្លែង​បំពេញការងារ​សង្គមកិច្ច​។ ជា​រៀងរាល់​រដូវ មន្ទីរពេទ្យ​មានកម្ម​វិធីចែក​ទាន​ដល់​អ្នកក្រីក្រ ដូច​មាន​បង្ហាញ​តាមរយៈ​ចម្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ​ជា​ភស្តុតាង​ស្រាប់​។​
​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ឲ្យ​ឃើញថា ការគ្រប់គ្រង​រដ្ឋ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ គឺ​រាល់​ការចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​រាជការ ដែល​ត្រូវ​ទទួល​មើល​ការខុសត្រូវ​ព្រមទាំង​ការ​ទ្រទ្រង់​សុខុមាលភាព​របស់​ប្រជារាស្ត្រ​ទូទាំង​នគរ​។ ចំណុច​អស់ទាំង​នេះ​ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់ តាមរយៈ​សិលាចារឹក​ចារ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​បានសរសេរថា «​ទុក្ខសោក​របស់​ប្រជានុរាស្ត្រ គឺ​ធំ​ជាង​ទុក្ខសោក​របស់​ព្រះអង្គ​ទៅទៀត​»​។ 

​មន្ទីរពេទ្យ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ សាង​ទ្បើង​ជា​ប្រភេទ​សំណង់​ស្រាល អំពី​ឈើ​ប្រក់​ក្បឿង​។ រីឯ​ប្រាសាទ​ដែល​និយាយ​ខាងលើ ហើយ​ដែល​នៅ​គង់វង្ស​ដល់​សព្វថ្ងៃ ជា​ប្រាសាទ​ដែល​សាង​ទ្បើង​នៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ មាន​នាទី​ជា​ហោ​សម្រាប់​បន់ស្រន់​របស់​ម​ន្ទីរ​ពេទ្យ​។ សំណង់​ហោ​បន់ស្រន់​មាន​ទម្រង់​ដូចគ្នា​ទាំងអស់ ហើយ​ក្នុង​ហោ​បន់ស្រន់​នីមួយៗ មាន​ត​ម្ត​ល់​ព្រះ​បដិមា​នៃ​ព្រះពុទ្ធសាសនា​មហាយាន​ចំនួន​បី​ព្រះអង្គ ដែលមាន​ព្រះនាម​ថា​៖ ភៃ​ស​ជ្ជ​គុរុ វៃ​រោចន និង​ចន្ទ្រ​។ ព្រះ​ភៃ​ស​ជ្ជ​គុរុ ជា​ព្រះពុទ្ធ​ស្តេច​ថ្នាំ​។ រីឯ​ព្រះ​វៃ​រោចន​និង​ព្រះចន្ទ្រ ជា​ព្រះ​ពោធិ៍សត្វ ដែលមាន​នាទី​កំចាត់​រាល់​ជំងឺ​រាតត្បាត​ទាំងទ្បាយ​។​
​ហោ​បន់ស្រន់​នីមួយៗ​តែងតែមាន​អាចារ្យ​ពីរ​នាក់ ដែលមាន​តួនាទី​ផ្សេងៗ​គ្នា​។ មួយរូប​ជា​អ្នករៀបចំ​គ្រឿង​រណ្តាប់​សម្រាប់​កិច្ច​ពិធី​បូជា​ដល់​ព្រះ ដែល​បាន​តម្កល់​នៅ​មន្ទីរពេទ្យ​ផ្ទាល់ ហើយ​អាចារ្យ​ម្នាក់ទៀត​មាន​តួនាទី​ជា​អ្នកធ្វើ​រោគវិនិច្ឆ័យ ប្រសិនបើ​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​មន្ទីរពេទ្យ ពិនិត្យ​មិនឃើញ​រោគ​អ្វី​ពិតប្រាកដ​ទេ គេ​ត្រូវ​បញ្ជូនមក​អាចារ្យ​ដើម្បី​ស្វែងរក​ប្រភេទ​ជំងឺ​តាមរយៈ​ជំនឿ​ជា​បន្ថែមទៀត​៕
   រក្សាសិទ្ធិដោយ thmeythmey.com  

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code