-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

"ទេសចរ​មក​ទស្សនា​ខេត្ត​សៀមរាប​ធ្លាក់​ចុះ​បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី"

 ភ្ញៀវ​ទេសចរ​បរទេស​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​បាយ័ន នៃ​បរិវេណ​អង្គរធំ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥ RFA/Hang Savyouth

ដោយ ហង្ស សាវយុត RFA 2016-08-09
ក្នុង​ខែ​សីហា នេះ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជា​ច្រើន ដែល​ធ្លាប់​តែ​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប ហាក់​ដូចជា​ទំនេរ​ច្រើន​ជាង​កាល​ពី ២-​៣​ខែ​មុន។ ការ​ទំនេរ​នេះ បណ្ដាល​មក​ពី​តួលេខ​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អាមេរិក និង​អឺរ៉ុប មាន​ការ​ថយ​ចុះ​មួយ​កម្រិត​គួរ​ឱ្យ​ចាប់​អារម្មណ៍។ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្លះ​ដែល​តែង​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​អង្គរ បាន​កត់សំគាល់​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ពី​តំបន់​អឺរ៉ុប និង​អាមេរិក បាន​ថយ​ចុះ​មួយ​កម្រិត​ក្នុង​រយៈពេល​ជិត ១​ខែ​មក​នេះ។ ពួកគេ​យល់​ឃើញ​ថា បញ្ហា​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ វា​អាច​ជះ​ឥទ្ធិពល​ខ្លះៗ ទៅ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ទាំង​នោះ មិន​ចង់​ឱ្យ​ពួកគេ​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា។ មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​អង់គ្លេស​ម្នាក់ ក្នុង​ចំណោម​មគ្គុទ្ទេសក៍​ខ្លះ​ទៀត គឺ​លោក ព្រហ្ម សុវណ្ណ។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​សីហា ថា តាម​លោក​សង្កេត​រយៈពេល​ជិត ១​ខែ​មក​នេះ ឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​តំបន់​អឺរ៉ុប និង​អាមេរិក ជាដើម​មិន​សូវ​សំបូរ​មក​ទស្សនា​ខេត្ត​សៀមរាប ទេ។ មគ្គុទ្ទេសក៍​ទេសចរណ៍​ដដែល​បញ្ជាក់​ថា តាម​លោក​យល់​ទំនងជា​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​បញ្ហា​សង្គម​កន្លង​មក អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ខ្លះ​មក​ពី​តំបន់​អឺរ៉ុប និង​អាមេរិក។ មូលហេតុ​ដែល​លោក​យល់​ឃើញ​ដូច្នេះ ពីព្រោះ​មាន​ភ្ញៀវ​ទេសចរ​ខ្លះ ពេល​លោក​ជូន​ដើរ​កម្សាន្ត បាន​និយាយ​ពី​រឿង​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​សួរ​ថា តើ​ប្រទេស​កម្ពុជា មាន​ច្បាប់​ដែរ​ឬ​ក៏​យ៉ាង​ណា បាន​ជា​មាន​ការ​បាញ់​សម្លាប់​មនុស្ស​ដោយ​មិន​ខ្លាច​ញញើត​ដូច្នេះ៖ «ភ្ញៀវ​ខ្លះ​គាត់​តាមដាន​នយោបាយ​នៅ​កម្ពុជា គាត់​យល់​ដឹង​ច្រើន​ណាស់ ជាង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ស្រុក​ខ្មែរ។ មាន​ភ្ញៀវ​មួយ​ចំនួន​ក៏​សួរ​ពាក់ព័ន្ធ​នឹង​រឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែរ»។ លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយ ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ក្នុង​ហាង​ស្តារ​ម៉ាត (Star Mart) មួយ​កន្លែង​ម្ដុំ​ស្ដុប​បូកគោ នៃ​ខណ្ឌ​ចំការមន កណ្ដាល​ទីក្រុង​ភ្នំពេញ។ បើ​ទោះ​បី​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​ចំនួន​យល់​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​អង្គរ​បាន​ថយ​ចុះ រយៈពេល​ជិត ១​ខែ​ចុង​ក្រោយ​នេះ ទំនង​ជា​ប៉ះពាល់​ដោយសារ​ហេតុការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ក៏ដោយ ក៏​មន្ត្រី​ក្រសួង​ទេសចរណ៍​អះអាង​ថា វា​មិន​មែន​ដូច្នេះ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ឆ្លើយ​តប​ថា លោក​ហាក់​មិន​បាន​ទទួល​ព័ត៌មាន​អំពី​បញ្ហា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ថយ​ចុះ បណ្ដាល​មក​ពី​ការ​ភ័យ​ខ្លាច​ដោយសារ​តែ​មាន​ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ​ឡើយ៖ «ពីព្រោះ​ករណី​ហ្នឹង មិន​មែន​ជា​ករណី​ពិសេស ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​គេ​ចាប់​អារម្មណ៍​ទេ។ ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​ពី​បញ្ហា​ហ្នឹង​ទេ»។ង​ណា មន្ត្រី​នៃ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ចាប់​តាំង​ពី​ប្រធាន​អនុ​ប្រធាន និង​អគ្គលេខាធិការ​មិន​ទាន់​ហ៊ាន​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​យ៉ាង​ណា​នៅ​ឡើយ ដោយ​គេ​អះអាង​ថា កំពុង​ជាប់​រវល់​ប្រជុំ។ ចំណែក​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​អះអាង​ថា រយៈពេល​ជាង ១​ខែ​ចុង​ក្រោយ​នេះ​ពិត​ជា​ចំនួន​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​បន្តិច​មែន ក៏ប៉ុន្តែ​មិន​មែន​ប៉ះពាល់​ពី​ឥទ្ធិពល​ឃាតក​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទេ គឺ​ដោយសារ​តែ​ខែ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឱ្យ​អ្នក​ទេសចរ​បរទេស​មិន​ចង់​ដើរ​កម្សាន្ត។ បញ្ហា​នេះ គឺ​នៅ​ប្រទេស​ជា​ច្រើន​កំពុង​ថយ​ចុះ​ភ្ញៀវ​ទេសចរ​ដូច​គ្នា។ មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១៦ គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​អង្គរ​ចំនួន​ជាង ១,៩​លាន​នាក់។ តួលេខ​នេះ​បាន​ថយ​ចុះ ១% បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​រយៈពេល ៦​ខែ ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code