ថ្ងៃ សុក្រ ទី ៥ ខែ សីហា ឆ្នាំ ២០១៦
ដោយសារជម្លោះដែនដីជាមួយរដ្ឋនៅអាស៊ីដទៃៗទៀត ប្រទេសចិនប្រឈមមុខនឹងបញ្ហាសន្តិសុខជាតិ ដោយលើកឡើងពីការគំរាមកំហែងយ៉ាងខ្លាំងមួយចំពោះអធិបតេយ្យភាពរបស់ខ្លួន ។
ពេលទៅពិនិត្យបណ្តាតំបន់ឆ្នេរសមុទ្រនៅភាគខាងកើតប្រទេស រដ្ឋមន្ត្រីការពារជាតិចិន លោក CHANG WANQUAN ថ្លែងថា ពលរដ្ឋចិនត្រូវរៀបចំខ្លួនសម្រាប់ធ្វើសង្គ្រាមមួយនៅសមុទ្រ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេស ។ លោកក៏គូសបញ្ជាក់ផងដែរពីបញ្ហាសន្តិសុខជាតិធ្ងន់ធ្ងរទាំងឡាយពិសេស នៅសមុទ្រ ។ លោកអះអាងថា កងទ័ព ប៉ូលិស និងប្រជាជនត្រូវតែត្រៀមកេណ្ឌប្រមូលដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេស ។
លើសពីនេះទៀត លោក WANQUAN បានចេញបញ្ជាឱ្យជំរុញការបំពាក់បំប៉នខាងកិច្ចការពារស៊ីវិលសម្រាប់ពលរដ្ឋចិន ។
ជម្លោះដែនដីរវាងចិន និងប្រទេសឯទៀតៗនៅអាស៊ីកើតមានចាប់តាំងពីច្រើនឆ្នាំមកហើយ ។ ការទាមទារដែនដីមួយចំនួនស្ថិតនៅសមុទ្រចិនខាងត្បូង ដែលរួមមានប្រជុំកោះប៉ារ៉ាសែល និងប្រជុំកោះស្ប្រាតលីសម្បូរដោយប្រេងេកាត និងឧស្ម័នត្រូវបានធ្វើដោយចិន តៃវ៉ាន់ វៀតណាម ហ្វ៊ីលីពីន ព្រុយណេ និងម៉ាឡេស៊ី ។
ក្រុងប៉េកាំងបដិសេធមិនទទួលស្គាល់សុពលភាពនៃសេចក្តីសម្រេចរបស់ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ ដែលអះអាងថា ចិនពុំមានសិទ្ធិប្រវត្តិសាស្ត្រណាមួយលើដែនទឹកយុទ្ធសាស្ត្រភាគច្រើន នៅសមុទ្រចិនខាងត្បូងឡើយ ៕
---------------
https://everyday.com.kh/article/53760.html





