យោងតាមកាសែតចិន« Global Times» បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកំាងបានព្រមានវៀតណាម ចំពោះការចល័តម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត ចូលទៅក្នុងសមុទ្រចិនខាងត្បូង ដោយបានរំលឹកក្រុងហាណួយពីការបង្ហូរឈាមនៃវិនាសកម្ម សង្គ្រាមរវាងប្រទេសទាំងពីរកាលពីអតីតកាល ។
កាសែតដដែលបានស្រង់សម្តីមន្រ្តីចិនដែលនិយាយថា«វៀតណាមកំពុងការពារផលប្រយោជន៍ខ្លួននៅកោះ Nansha ដោយរៀបចំកម្លាំងតាមបណ្តាកោះដោយបំពាក់ម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត ដែលបង្ហាញពីការតាំងចិត្តរបស់វៀតណាមក្នុងការពង្រឹងការចល័តយោធារបស់ខ្លួនមកកាន់ប្រទេសចិន តែវៀតណាមគួរតែចងចំា ហើយដកបទពិសោធន៍ពីសង្រ្គាមកន្លងមក» ។
ការព្រមានរបស់មន្រ្តីចិនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ធ្វើឡើងបន្ទាប់ពីវៀតណាម បានចល័តជើងទម្រសម្រាប់បាញ់គ្រាប់រ៉ុក្កែត តម្រង់មកលើផ្លូវរត់យន្តហោះ និងទីតាំងយោធារបស់ចិន ក្នុងសមុទ្រចិនខាងត្បូងនោះរួចមក ។
សូមបញ្ជាក់ថា កាលពីឆ្នាំ១៩៧៩ អំឡុងពេលកងទ័ពវៀតណាមបានលុកលុយចូលប្រទេសកម្ពុជា ដែលថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជាថាជាការមកចូលរួមជួយរំដោះប្រជាជនកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម ឬ ប៉ុល ពត) នោះ កងទ័ពចិននិងវៀតណាម បានបើកការវាយប្រហារគ្នារហូតរីករាលដាលក្លាយជាសង្រ្គាម និងបានបង្ខំឲ្យកងទ័ពវៀតណាមមួយចំនួនដែលកំពុងចូលលុកលុយប្រទេសកម្ពុជាដកទៅច្បំាងជាមួយចិននោះផងដែរ ៕
https://en.wikipedia.org/wiki/People%27s_Liberation_Armyhttps://en.wikipedia.org/wiki/China
https://en.wikipedia.org/wiki/People%27s_Army_of_Vietnamhttps://en.wikipedia.org/wiki/Vietnam
