កូរេខាងជើង ព្រមានវាយប្រហារនុយក្លេអ៊ែ ទៅលើសមយុទ្ធរវាងកូរេខាងត្បូង និងអាមេរិក
ប្រទេសកូរេខាងជើង កំពុងត្រៀមខ្លួន វាយប្រហារនុយក្លេអ៊ែ ទៅលើសហរដ្ឋអាមេរិក និងកូរេខាងត្បូង ដែលជាសញ្ញានៃភាពតានតឹងចុងក្រោយបំផុតនៅលើឧបទ្វីបកូរេ។
ការគម្រាមរបស់ក្រុងព្យ៉ុងយ៉ាង តែងចាប់ផ្តើមមានឡើងនៅពេលសមយុទ្ធយោធាប្រចាំឆ្នាំរបស់កូរេខាងត្បូង និងអាមេរិកហៅថា Ulchi Freedom Guardian។ សមយុទ្ធនេះមានរយៈពេលពីរសប្តាហ៍ ដោយមានការចូលរួមពីទាហានរាប់ម៉ឺននាក់ ដោយហ្វឹកហាត់ធ្វើដូចជាមានការឈ្លានពានពីកូរេខាងជើង។
យោធាកូរេខាងជើង បានព្រមានក្រុងសេអ៊ូលថា ស្ថានភាពនៅលើឧបទ្វីបកូរេ គឺមានភាពផុយស្រួយណាស់ ដែលអាចកើតមានសង្គ្រាមនុយក្លេអ៊ែគ្រប់ពេល៕
ដោយ៖ នៅ សំភី
My Lekha
