
វ៉ាស៊ីនតុន៖ ជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងនៅតែមានភាពតានតឹង ចិនមិនគោរពតាម ការកាត់ក្តីរបស់តុលាការអន្តរជាតិ ចំណែកអាមេរិកនៅតែធ្វើសមយុទ្ធយោធា ដែនសមុទ្រ ជាមួយប្រទេសអាស៊ីប៉ាស៊ីហ្វីកដទៃដើម្បីបង្អួតពីសក្តានុពលរបស់ខ្លួន។ ឥលូវនេះ អាមេរិកបានបញ្ជូនប្រព័ន្ធការពារមីស៊ីលមួយទៀត មកដល់ប្រទេសហ្វីលីពីន ដើម្បីជាជំនួយរក្សាសុវត្ថិភាពក្នុងការធ្វើល្បាតដែនសមុទ្រ។