មតិពលរដ្ឋជុំវិញខួបមួយខែករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី
ថ្ងៃទី១០ សីហា គឺជាខួបគម្រប់ ៣០ថ្ងៃនៃការបាញ់ប្រហារលោកបណ្ឌិត កែម ឡី នៅឯហាងលក់ទំនិញស្ដារម៉ាត (Star Mart) ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex)បូកគោ រាជធានីភ្នំពេញ។ ករណីនេះស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចនៅឡើយ។ ប្រជាពលរដ្ឋមួយចំនួនបានបញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញករណីឃាតកម្មនេះ។
សម្រែកទាមទាររកយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី នៅតែបន្តចាប់តាំងពីឃាតកម្មកើតឡើង រហូតមកដល់ថ្ងៃទី១០ ខែសីហា ដែលមានគម្រប់មួយខែគត់។
បុរសវ័យចំណាស់មួយរូបដែលកំពុងអង្គុយនៅក្បែរតុកាហ្វេក្នុងស្ដារម៉ាត កាល់តិច បូកគោ ជាទីដែលឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកជាពលរដ្ឋមកពីខេត្តកណ្ដាល។ មូលហេតុដែលលោកមកទីនេះ ដោយសារលោកចង់ដឹងទីដែលលោកបណ្ឌិត រងទុក្ខទារុណដល់បាត់បង់ជីវិតដោយគ្រាប់កាំភ្លើងដោយសារបុព្វហេតុជាតិ ដោយព្រោះតែហ៊ាននិយាយការពិត។ នៅពេលផ្ដល់សម្ភាស លោកថ្លែងដោយប្រយ័ត្នប្រយែងថា លោកមានក្ដីស្រណោះនឹកអាណិត និងស្រឡាញ់ទស្សនៈរបស់លោកបណ្ឌិត កែម ឡី ជាពន់ពេក។ ជាងនេះទៅទៀត លោកពេញចិត្តនូវយុទ្ធនាការ ១០០រាត្រីរបស់គាត់៖ «»។
អង្គុយក្នុងស្តារម៉ាតកាល់តិចនេះដែរ យុវជន ហុង លី វ័យ ២៣ឆ្នាំ ថ្លែងថា គាត់នៅតែបន្តតាមដានករណីនេះ៖ «»។
ពលរដ្ឋនៅខណ្ឌចំការមន លោកស្រី ច្រឹក យឿន ផ្ដល់បទសម្ភាសន៍អំពីឃាតកម្មបណ្ឌិត កែម ឡី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។ RFA/Ou Banung
ចំណែកស្ត្រីវ័យ ៧៣ឆ្នាំមួយរូប លោកស្រី ច្រឹក យឿន ជាពលរដ្ឋនៅខណ្ឌចំការមន មានទស្សនៈថា លោកស្រីធ្លាប់ស្គាល់ និងចូលរួមស្ដាប់លោកបណ្ឌិត កែម ឡី និយាយដោយផ្ទាល់នៅក្នុងសិក្ខាសាលាជាញឹកញាប់ ដោយបានអប់រំ និងផ្ដល់ចំណេះដឹងដល់យុវជន។ លោកស្រីរំឭកថា គាត់រន្ធត់ចិត្តនឹកស្មានមិនដល់ចំពោះការបាត់បង់លោកបណ្ឌិត។ អ្វីដែលសោកស្ដាយបំផុត គឺចំណេះវិជ្ជាដែលបានបាត់បង់ទៅជាមួយលោកបណ្ឌិត កែម ឡី។ មកដល់ពេលនេះ លោកស្រីមិនសង្ឃឹមសោះថា តុលាការកម្ពុជា នឹងផ្ដល់យុត្តិធម៌ក្នុងករណីឃាតកម្មនេះ៖ «»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋមួយរូបទៀតរស់នៅរាជធានីភ្នំពេញ គឺលោកស្រី អ៊ា សម័យ បានអំពាវនាវសហគមន៍អន្តរជាតិ ស្វែងរកយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី៖ «»។
លោកស្រី អ៊ា សម័យ ផ្ដល់បទសម្ភាសន៍អំពីឃាតកម្មបណ្ឌិត កែម ឡី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។ RFA/Ou Banung
ដោយចង់ឃើញពន្លឺយុត្តិធម៌ដល់លោកបណ្ឌិត កែម ឡី ស្ត្រីអ្នកលក់ដូរនៅលើដងវិថីសុធារស ដែលអះអាងថាគាត់បានចូលរួមដេញជនសង្ស័យដែលបានរត់កាត់វិថីនេះជាមួយពលរដ្ឋដទៃដែរ គាត់ស្នើឲ្យអាជ្ញាធរបង្ហាញសាធារណជនឲ្យឃើញវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព៖ «»។
ជុំវិញពន្លឺយុត្តិធម៌ដល់លោកបណ្ឌិត កែម ឡី អ្នកស្រី ចាន់ ចរិយា ដែលនិយមទៅទទួលទានកាហ្វេ និងតែងជួបមុខលោក កែម ឡី នៅស្តារម៉ាតនេះ ពុំមានសង្ឃឹមសោះឡើយថានឹងមានយុត្តិធម៌៖«»។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់នៅតែទន្ទឹងរង់ចាំយុត្តិធម៌ និងមិនទាន់ប្រាកដក្នុងចិត្តទេថា លទ្ធផលនៃការស៊ើបអង្កេតនេះអាចផ្ដល់យុត្តិធម៌ដល់លោកបណ្ឌិត កែម ឡី និងគ្រួសារលោកបណ្ឌិតនោះឡើយ ដោយសារករណីមុនៗ សមត្ថកិច្ចនៅមិនទាន់វែកមុខជនល្មើស និងអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់សិល្បករ មេដឹកនាំសហជីព និងសកម្មជនបរិស្ថាន ឃើញនៅឡើយ៕