ស៊ន សៀវម៉ី មានបំណងប្រាថ្នាមួយក្នុងអាជីពជាអ្នកកីឡាតេក្វាន់ដូរបស់ខ្លួន ដោយរំពឹងថានឹងអាចនាំយកមេដាយល្អមួយសម្រាប់កម្ពុជា ក្នុងការប្រកួតព្រឹត្តិការណ៍អន្តរជាតិធំៗ ដូចជាអូឡាំពិកនៅប្រទេសប្រេស៊ីលនេះ។
សៀវម៉ី ជាកីឡាការិនីម្នាក់គត់ដែលកម្ពុជា រំពឹងថាអាចដណ្ដើមបានមេដាយក្នុងកម្មវិធីអូឡាំពិកនៅប្រទេសប្រេស៊ីល ដែលកំពុងតែដំណើរការនេះ។ ដោយរូបនាងត្រូវចាប់ផ្ដើមប្រកួតប្រជែងនៅថ្ងៃទី២០ខែសីហាឆ្នាំ២០១៦ខាងមុខនេះហើយ វេលាម៉ោង១១យប់ម៉ោងនៅកម្ពុជា។ ក្នុងការប្រកួតនោះដែរ មានតែ១៦នាក់ទេ ដែលចូលរួមប្រកួតវិញ្ញាសាតេក្វាន់ដូ ប្រភេទទម្ងន់លើស៦៧គីឡូក្រាមនេះ។
មុនឈានជើងឡើងយន្តហោះទៅប្រទេសប្រេស៊ីលដើម្បីប្រកួតប្រជែងយកមេដាយនេះ សៀវម៉ី បាននិយាយថាដៃគូនៅខាងតំបន់អឺរ៉ុបពិតជាខ្លាំង ខណៈដែលខ្លួនមិនដែលធ្លាប់ប៉ះពួកគេនោះទេ។ យ៉ាងណាមិញ ការតាំងចិត្តរបស់គេនៅតែមាន ដើម្បីដណ្ដើមយកមេដាយ ហើយសង្ឃឹមថាមុនបញ្ចប់ជីវិតជាអ្នកកីឡានេះ នាងអាចដណ្ដើមបានមេដាយមួយដែលល្អសម្រាប់ប្រជាជនកម្ពុជា។
ដៃគូដំបូងរបស់កីឡាការិនីកម្ពុជាខាងលើនេះ ត្រូវប៉ះជាមួយជើងខ្លាំងរបស់ហុល្លង់ឈ្មោះថា Reshmie Oogink ជាជើងឯកតេក្វាន់ដូអឺរ៉ុបឆ្នាំ២០០៥ ហើយប្រសិនបើឈ្នះនឹងត្រូវឡើងទៅប្រកួតបន្តទៀត តាមរូបមន្តខាងក្រោមនេះ៖
អត្ថបទ៖ មុន្នី រម្យ