កងនាវាចិនបានធ្វើសមយុទ្ធយោធាសមុទ្រទឹកជ្រៅនៅក្នុងដែនសមុទ្រជប៉ុន តែប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតូក្យូបានព្រមានប្រឆាំងនឹងការបង្កើនភាពតានតឹងក្នុងតំបន់ ក្រោយពីនាវារដ្ឋាភិបាលចិនជាច្រើនគ្រឿងបានចងនៅជុំវិញទីប្រជុំកោះជម្លោះ។
កាសែតស៊ីនហួ បានរាយការណ៍ដោយដកស្រង់ប្រភពកងនាវាថាសមយុទ្ធនេះបានចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ។ ប្រភពមិនបានបញ្ជាក់ទីកន្លែងធ្វើសមយុទ្ធទេ ប៉ុន្តែបាននិយាយថាសមយុទ្ធនេះបានធ្វើនៅក្នុង «តំបន់ដែនសមុទ្ររបស់ប្រទេសជប៉ុនយ៉ាងពិតប្រាកដ»។
កាសែតផ្លូវការកងទ័ពចិន បានរាយការណ៍ថានាវាចូលរួមក្នុងសមយុទ្ធនេះមាននាវាផ្ទុកមីស៊ីល១ គ្រឿង នាវាចម្បាំងសម័យបូរាណ២គ្រឿង និងនាវាផ្គត់ផ្គង់១គ្រឿង។ សមយុទ្ធកងនា វាពហុជាតិបានរៀបចំដោយសហរដ្ឋអាមេរិកនៅរដ្ឋហាវ៉ៃ។ សមយុទ្ធទាំងនេះប្រយុទ្ធប្រឆាំងនឹងនាវានៅសមុទ្រចិនខាងកើត។ ចំនួននាវាចូលរួមសមយុទ្ធមិនត្រូវបានប្រាប់ឲ្យដឹងទេ។
មេបញ្ជាការកងនាវាចិន បានបញ្ជាក់ថា «សមយុទ្ធសមុទ្រទឹកជ្រៅនេះគឺជាផ្នែកមួយនៃកម្មវិធីហ្វឹកហាត់ប្រចាំឆ្នាំ និងមិនមែនមានគោលដៅប្រឆាំងនឹងប្រទេស តំបន់ ឬ គោលដៅណាមួយទេ ហើយត្រូវបានធ្វើឡើងស្របតាមច្បាប់អន្តរជាតិ»។
សមុទ្ររបស់ប្រទេសជប៉ុនគឺជាច្រកផ្លូវទឹកយុទ្ធសាស្ត្រជាប់ព្រំដែនជាមួយជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង និងកូរ៉េខាងជើង។ វាត្រូវបានជាប់ទាក់ទងជាមួយសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះរវាងចិន និងជប៉ុន។ ប្រទេសទាំង២បានដណ្តើមគ្រប់គ្រងទីប្រជុំកោះសេនកាគូ ដែលបានស្ថិតនៅខាងកើតប្រទេស ចិន។ ទីប្រជុំកោះតូចៗជាច្រើនដែលគ្មានមនុស្សរស់នៅសម្បូរណ៍ប្រេងនៅបាតសមុទ្រដែលបច្ចុប្បន្នបានគ្រប់គ្រងដោយប្រទេសជប៉ុន។
ចិនកំពុងមានជម្លោះទីប្រជុំកោះនៅសមុទ្រចិនខាងកើតជាមួយជប៉ុន និងសមុទ្រចិនខាងត្បូងជាមួយប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រូណេ និងតៃវ៉ាន់។ (RT)

ប្រភព.onenewson