-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ចិនដាក់ពង្រាយ «អ្នកពិឃាតនាវាផ្ទុកយន្តហោះ»ព្រមានអាមេរិកជាលើកចុងក្រោយ
24-Jul-2016


អាវុធគ្រប់ប្រភេទ ដែលបានបង្ហាញជាសាធារណៈរបស់ចិននាពេលកន្លងមក គឺជាអាវុធការពាររយៈចម្ងាយមធ្យម អាចវាយប្រហារទៅលើគោលដៅនៅចម្ងាយ១.៥០០គីឡូម៉ែត្រ ពេលនេះបានដាក់ពង្រាយ ដែលជាការគំរាមកំហែងដល់អាមេរិក ឲ្យដកខ្លួនចេញពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង ។

ការដែលចិនបង្ហាញអាវុធសម្រាប់ធ្វើសង្គ្រាមនៅដែនគោក និងដែនទឹក តាមបណ្តាញទូរទស្សន៍ CCTV ក្រោយពេលដែលតុលាការអាជ្ញាកណ្តាលចេញសេចក្តីសម្រេច ច្រាន់ចោល កំណត់សម្គល់៩បន្ទាត់របស់ចិន ។ ក្រុមអ្នកឯកទេសចិន បានបញ្ជាក់ថា កម្លាំទាហានចិនបានត្រៀមលក្ខណៈរួចជាស្រេច នៅក្នុងការធ្វើសង្គ្រាមជាមួយអាមេរិក ក្នុងពេលដែលអាមេរិកលូកដៃកាន់តែជ្រៅចូលក្នុងវិវាទ ធ្វើឲ្យចិនបាត់បង់ផលប្រយោជន៍ជាច្រើន ។

ទូរទស្សន៍ CCTV បានផ្សព្វផ្សាយពីកាំជ្រួចមីស៊ីលប្រភេទDF-16 ដែលអាចបាញ់បានចម្ងាយរហូតដល់ទៅ១ម៉ឺនគីឡូម៉ែត្រ អាចវាយប្រហារទៅលើទីតាំងនានា របស់អាមេរិក។ មីស៊ីលខាងលើបានបំពាក់ក្បាលគ្រាប់បរមាណូផងដែរ ។ក្រៅពីនេះ ចិនបានបង្ហាញមីស៊ីល DF -21 ដែលមានរហស្សនាមថា «អ្នកពិឃាតនាវា ផ្ទុកយន្តហោះ» សម្រាប់វាយប្រហារទៅលើនាវាផ្ទុកយន្តហោះអាមេរិក កំពុងតែឈរជើងនោះ ។

កន្លងមក ចិនបានព្រមានដល់អាមេរិកថា រាល់នាវារបស់អាមេរិកនៅសមុទ្រចិនភាគខាងត្បូង នឹងមិនមានផ្លូវវិលត្រឡប់ថយក្រោយវិញឡើយ ប្រសិនបើផ្ទុះសង្គ្រាមនៅទីនេះ ៕



ផ្តល់សិទ្ធិដោយ៖ nokorwatnews
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code