ទង្វើល្អមិនដែលបាត់បង់ឡើយ ទោះបីជាធ្វើចំពោះសត្វក៏ដោយ ឬចំពោះមនុស្សក៏ដោយ វារមែងបានបុណ្យកុលស និយាយដល់រឿងរបស់ម្ចាស់ភោជ្ជនីយដ្ឋានមួយនេះវិញ ពួកគាត់ជាមនុស្សមានសណ្តានចិត្តល្អខ្លាំងណាស់ ចេះជួយទុកធុរៈអ្នកដ៏ទៃហើយសូម្បីតែសុនខ ដែលកំព្រាអនាថា ក៏គាត់យកចិត្តទុកដាក់ដែរ រហូតដល់គាត់បានយកចំណីដាក់អោយវាស៊ីទៀតផង។
អ្វីដែលចម្លែក នៅពេលគាត់ដាក់ចំណីអោយឆ្កែអានាថាទាំងនោះចេះតែបាត់អស់គ្មានសល់ដោយមិនដឹងមូលហេតុ ដែលបានធ្វើអោយពួកគាត់មានចម្ងល់និងក្តៅក្រហាយចិត្តយ៉ាងខ្លាំង។ ដោយឆ្ងល់ខ្លាំងពេក គាត់បានសម្រេចចិត្តដាក់កាមេរ៉ាសុវត្ថិភាពដើម្បីតាមដាន ស្រាប់តែលទ្ធផលនៃវីដេអូដែលពួកគាត់ទទួលបានបានធ្វើអោយកំហឹងក្លាយជាទឹកភ្នែកស្រក់មកដីដោយមិនដឹងខ្លួន។
នៅក្នុងវីដេអូបានបង្ហាញថា ចំណីរបស់សុនខដែលបានបាត់នោះវាគឺត្រូវបានបុរសម្នាក់ដែលគ្មានផ្ទះសំបែងម្នាក់លួចញ៉ាំព្រោះឃ្លានខ្លាំងពេក៕
សូមទស្សនាវីដេអូខាងក្រោម៖