ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អាចប្រឈមមុខនឹងផ្លូវច្បាប់ ចំពោះការប្រមាថមាក់ងាយលើការដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជារបប “តិរច្ឆាន”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១០ ខែសីហា ថា “ខ្ញុំសូមនិយាយឲ្យច្បាស់ថាៈ ខ្ញុំគោរពស្រលាញ់ព្រះមហាក្សត្រ ក៏ប៉ុន្តែខ្ញុំប្រឆាំងរបបតិរច្ឆាន ដឹកនាំដោយ CPP ជាដាច់ខាត ! ”។
លោកឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់គេហទំព័រ CEN ថា បុគ្គល ស៊ីសុវត្ថិ ធម្មិកោ នេះ មានឈាមជ័រកើតចេញពីសែរាជវង្សានុវង្ស ក៏ពិតមែន ប៉ុន្តែបុគ្គល ស៊ីសុវត្ថិ ធម្មិកោ ប្រឆាំងនឹងរបបរាជានិយមតាំងពីដើមទី គឺបុគ្គលនេះបានចូលរួមធ្វើទាហានរបស់របប លន់ នល់។ អីចឹងវាគ្មានអ្វីដែលចម្លែកទេ ដែលបុគ្គល ស៊ីសុវត្ថិ ធម្មិកោ ប្រមាថមាក់ងាយកម្ពុជាថា ជារបបតិរច្ឆាន ដែលមានន័យស្មើនឹងវាយប្រហាររបបរាជានិយមនៅកម្ពុជារួចស្រេចទៅហើយ។

លោកបន្តថា “ចំពោះយើងជាប្រជាពលរដ្ឋខ្មែរ យើងការពារសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយក៏យើងមិនដែលឲ្យតម្លៃបុគ្គល ស៊ីសុវត្ថិ ធម្មិកោ ទេ ព្រោះបុគ្គលនេះ បើនិយាយពីកិច្ចការនយោបាយ គ្រាន់តែជាសេះនយោបាយ…។ សូម្បីតែកាតព្វកិច្ចក្នុងការរួមចំណែកលើកស្ទួយរបបរាជានិយម លើកស្ទួយនៅតម្លៃរាជវង្សានុវង្ស គឺបុគ្គល ស៊ីសុវត្ថិ ធម្មិកោ គ្មានសមត្ថភាពផង។ សម្រាប់យើងចាត់ទុកថា បុគ្គលនេះ គឺជាបុគ្គលដ៏ថោកទាបបំផុតដែលយើងមិនត្រូវការ និងមិនឲ្យតម្លៃសោះ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា “ជាគោលការណ៍ច្បាប់ គឺរដ្ឋធម្មនុញ្ញធានានូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់រូបវ័ន្តបុគ្គល និងនិតិបុគ្គល។ ដូច្នេះជនណាក៏ដោយ ដែលគណបក្សប្រប្រជាជនកម្ពុជា បានប្តេជ្ញារួចទៅហើយ ជនណាក៏ដោយដែលប្រមាថប៉ះពាល់ដល់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន ប្រមាថដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ហើយប្រមាថល់គណបក្សប្រជាជន ជននោះនឹងត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់។ ត្រង់ថា តើយើងមានចំណាត់យ៉ាងម៉េច ហើយនឹងពេលណាតាមផ្លូវច្បាប់ គឺជានីតិវិធី និងការសិក្សារបស់យើង ដែលមេធាវីសិក្សាអំពីទិដ្ឋភាពច្បាប់ និងស្ថានភាពច្បាប់ដើម្បីដាក់បណ្តឹងចំពោះបុគ្គលរូបនេះ (ធម្មិកោ)”។