អង្គុយនៅបារក្បែរឆ្នេរខ្សាច់ Copacabana របស់ក្រុងរីយ៉ូ នារីរកស៊ីផ្លូវភេទឈ្មោះ Juliana បានហៅព្រឹត្តិការប្រកួតកីឡាអូឡាំពិកថា "ជាឱកាសតែម្តងក្នុងជីវិតដើម្បីកើបលុយធំ" និងជួបបុរសៗជុំវិញពិភពលោក។ នេះបើតាមវេបសាយ Daily Mail ផ្សាយកាលពីថ្ងៃពុធ។
ដោយស្លៀកពាក់ឈុតប៊ីគីនីស្តើង នារីសក់ខ្មៅអាយុ ២៣ ឆ្នាំលាបក្រែមពណ៌ផ្កាឈូករូបនេះបានប្រកាសថា "មនុស្សនឹងមកទីក្រុងរបស់ខ្ញុំដើម្បីឈ្នះមេដាយមាសអូឡាំពិក ប៉ុន្តែសម្រាប់ខ្ញុំ មានមាសក្នុងហោប៉ៅ ទើបធ្វើឱ្យខ្ញុំក្លាយជាជ័យលាភី"។
នាងបានបន្ថែមថា "ខ្ញុំចង់ក្លាយជាជ័យលាភីមេដាយមាសខាងការរួមភេទនៅអូឡាំពិក ប៉ុន្តែមានអ្នកប្រជែងច្រើនណាស់..."។
Juliana ដែលឈ្មោះសម្រាប់អតិថិជនរបស់នាងហៅថា Bruna គឺជាអ្នករកស៊ីផ្លូវភេទម្នាក់ក្នុងចំណោម អ្នករកស៊ីផ្លូវភេទ ១២.០០០ នាក់ទៀត ដែលមានគម្រោង "ច្បាម" យកអ្នកទេសចរ ៤០០.០០០ នាក់ដែលរំពឹងមកទីក្រុងរីយ៉ូសម្រាប់អូឡាំពិកដែលនឹងមកដល់នៅថ្ងៃសុក្រនេះ៕