ថ្ងៃ August 10, 2016 ដោយ មនសិការខ្មែរ
មន្ត្រីក្រសួងអប់រំយុវជននិងកីឡា មួយចំនួនបានបង្ហាញនូវការហួសចិត្តយ៉ាងខ្លាំងក្រោយពេលលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ចេញមុខការពារលោក គ្រី ស៊ាងឡុង ដែលជាប់ពាក់ព័ន្ធរឿងបៀតបៀនកេរ្តិ៍ភេទស្ត្រីអ្នកបកប្រែភាសាកូរ៉េនៅទីក្រុងសេអ៊ូល។ ដោយហេតុថាក្រោយអំពើអាក្រក់របស់លោក គ្រី ស៊ាងឡុង ត្រូវបានលាតត្រដាងជាសាធារណៈ គឺក្រសួងអប់រំបានដកហូតលោក គ្រី ស៊ាងឡុង ចេញពីតំណែងប្រធាននាយកដ្ឋានមួយនៅក្នុងក្រសួងនេះ ប៉ុន្តែបច្ចុប្បន្នលេចឮព័ត៌មានថាលោក គ្រី ស៊ាងឡុង កំពុងរង់ចាំទទួលតំណែងថ្មីយ៉ាងក្រអឺតក្រទម។ មានការសង្ស័យថាតំណែងថ្មីដែលលោក គ្រី ស៊ាងឡុង នឹងទទួលបាននោះគឺអាចធំជាងតំណែងមុនទៅទៀត ព្រោះមានលោក ហង់ ជួនណារ៉ុន ជាអ្នកចេញមុខការពារកំហុសរបស់លោក គ្រី ស៊ាងឡុង រួចទៅហើយ។

គួររំលឹកថាលោក គ្រី ស៊ាងឡុង ត្រូវបានសមត្ថកិច្ចកូរ៉េខាងត្បូង ចាប់ខ្លួននៅក្នុងទីក្រុងសេអ៊ូល កាលពីចុងខែឧសភា ពីបទបៀតបៀនកេរ្តិ៍ភេទស្ត្រីអ្នកបកប្រែភាសាកូរ៉េ ហើយរឿងអាស្រូវនេះត្រូវបានលាតត្រដាងជាសាធារណៈនៅដើមខែមិថុនា ឆ្នាំ២០១៦។ យោងតាមលិខិតមួយដែលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ផ្ញើជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានឲ្យដឹងថាក្រសួងអប់រំបានបង់ប្រាក់ពិន័យនិងប្រាក់ប្រដាប់ក្ដីជាង១២០០០ដុល្លារ ដើម្បីដោះលែងលោក គ្រី ស៊ាងឡុង ពីមណ្ឌលឃុំឃាំងនៅក្រុងសេអ៊ូល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦។ តាមរយៈលិខិតរបស់លោក ឡុង ឌីម៉ង់ ជាភស្ដុតាងបង្ហាញថាលោក គ្រី ស៊ាងឡុង បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទាំងមូល ព្រោះមន្ត្រីជាន់ខ្ពស់បានប្រព្រឹត្តនូវអំពើខ្វះសេចក្ដីថ្លៃថ្នូរគួរឲ្យស្អប់ខ្ពើមបំផុត។
តាមរយៈរឿងអាស្រូវរបស់លោក គ្រី ស៊ាងឡុង ដូចខាងលើនេះ គួរណាស់តែក្រសួងអប់រំ និងរដ្ឋាភិបាលលោក ហ៊ុន សែន ចាត់វិធានការដកហូតតំណែងលោក គ្រី ស៊ាងឡុង ហើយត្រូវចាត់វិធានការតាមច្បាប់ថែមទៀត ដើម្បីជាការព្រមាន។ ក៏ប៉ុន្តែផ្ទុយទៅវិញកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បែរជាចេញមុខការពារទង្វើអាក្រក់របស់លោក គ្រី ស៊ាងឡុង ដោយខ្វះការពិចារណា ហើយអះអាងថាលោក គ្រី ស៊ាងឡុង ប្រព្រឹត្តទង្វើដូចជាការបៀតបៀន ប៉ុន្តែមិនមែនជាការចាប់រំលោភ មិនមែនជាឧក្រិដ្ឋជនទេ។ ទង្វើរបស់លោក ហង់ ជួនណារ៉ុន បែបនេះបានធ្វើឲ្យមន្ត្រីក្នុងក្រសួងអប់រំមួយចំនួនមានការហួសចិត្តគ្រប់ៗគ្នា ហើយអ្វីដែលពួកគេភ្ញាក់ផ្អើលនៅពេលនេះ គឺមានលេចឮដំណឹងថាលោក គ្រី ស៊ាងឡុង ត្រៀមទទួលបានតំណែងធំជាងមុនទៅទៀតនៅក្នុងក្រសួងអប់រំ៕
This entry was posted in ទំព័រដើម by មនសិការខ្មែរ. Bookmark the permalink.