
កាលពីប៉ុន្មានថ្ងៃមុន ប្រទេសចិនបានប្រកាសប្រាប់ប្រជាជនខ្លួនអោយត្រៀមខ្លួនសម្រាប់សង្រ្គាម ដោយតាមដានពត៏មានជាតិ ត្រៀមខ្លួនសម្រាប់ការជំលៀសពីលំនៅដ្ឋានជាដើម។ ឥលូវនេះ តាមរយៈការសិក្សាមួយធ្វើឡើយដោយក្រុមហ៊ុន RAND បានអោយដឹងថា កងទ័ពអាមេរិក ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធជាមួយចិនដូចគ្នា ដោយលើកឡើងថា «ការឈ្លានពានរបស់ ចិនកាន់តែប្រហើនឡើយបន្ទាប់ពីការកាត់ក្តីរបស់តុលាការអន្តរជាតិ»។ នៅក្នុងការសិក្សា ស្រាវជ្រាវនេះ គេឧបមាថា ប្រទេសមហាអំណាចដទៃមិនពាក់ព័ន្ធនឹងសង្រ្គាម ហើយអាវុធ នុយក្លេអ៊ែរនឹងមិនត្រូវបានគេប្រើប្រាស់ឡើយ ជាលិទ្ធិផល ទ័ពអាមេរិក ភាគច្រើន ជ្រើសរើសការមានសង្រ្គាមជាមួយចិន និង ត្រៀមធ្វើសង្រ្គាមក្រោមលក្ខខណ្ឌទាំងនេះ។
-----------------
http://mekongjournal.com/archives/19669