-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
រាជធានីភ្នំពេញ : អស់រយៈពេលជាច្រើនខែមកហើយដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ បានបាត់ មុខពីចង្កោមសិល្បៈជាមួយនឹងដំណឹងរសើបមួយ គឺការប្រតិកម្មនឹងថ្នាំរក្សាសម្ផស្ស។ បើទោះបីជាបងប្រុសនាង គឺលោក ខេមរៈសិរិមន្ត ចេញមុខបកស្រាយថា ប្អូនស្រីលោកមានជំងឺបំពង់កក្តី ក៏រហូតមកដល់ពេលនេះ គេនៅមិនទាន់បានឃើញវត្តមានប្អូនស្រីលោក បង្ហាញវត្តមានជាសាធារណៈនៅឡើយទេ។
ប៉ុន្តែការទន្ទឹងរង់ចាំរយៈពេលប៉ុន្មានខែកន្លងទៅហើយ មិនឃើញនាងបង្ហាញវត្តមានឲ្យទស្សនិកជនបានដឹងអំពីសុខភាពរបស់នាង នោះទេ រហូតធ្វើឲ្យអ្នកគាំទ្ររូបនាងបានលើកឡើងថា“ការជូនពររបស់អ្នកទាំង អស់គ្នាគ្មានប្រយោជន៍ទេ គ្មានថ្ងៃនិងចេញមុខឡើយ បងពៅកុហក់អ្នកទាំងអស់គ្នា ថាគាត់ចេញមុខក្នុងពេលឆាប់ៗតែការពិតគាត់កុហក់អ្នកទាំងអស់គ្នា តែប៉ុណ្ណោះ គាត់គ្មានថ្ងៃ និងចេញមុខទេ គ្មានសង្ឃឹមទេ ស្រីពៅមិនចេញមុខទេគាត់កុហកពួកយើងទេ”។
លោក ខេមរៈ ភារុណ បងប្រុសរបស់ស្រីពៅ បានបញ្ជាក់ថា លោកមិនអាចហាមឃាត់គេមិនឱ្យរិះគន់ទេ តែអ្វីដែលសំខាន់ជាងនេះ គឺសុខភាពរបស់នាង។ លោកថា នៅពេលនាងមានសុខភាពរឹងមាំឡើងវិញ នាងនឹងបង្ហាញមុខ តែលោកនៅតែមិនអាច កំណត់ថ្ងៃច្បាស់ដដែល។
ការបន្តលាក់មុខរបស់នាងពីមួយថ្ងៃនៅមួយថ្ងៃ កាន់តែធ្វើឲ្យមហាជនយល់ថាជីវិតរបស់តារាចម្រៀងរូបនេះស្ថិតក្នុងភាពអាថ៌កំបាំងច្រើន។ គេនៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាចម្រៀង ខេមរៈ ស្រីពៅ បាននៅឡើយទេ។ សង្ឃឹមថា កញ្ញា ខេមរៈ ស្រីពៅ នឹងចេញមុខបង្ហាញដល់ទស្សនិកជនក្នុងពេលឆាប់ៗ ដើម្បីបកស្រាយមន្ទិលសង្ស័យរបស់សារធារណៈជន។
គួរំលឹកថា ចាប់តាំងពីដើមឆ្នាំ២០១៦មក មានការលេចលឺថាតារាចម្រៀង ខេមរៈស្រីពៅ បាត់មុខដោយសារជំងឺសើស្បែកកម្រិតធ្ងន់ធ្ងរ ខណៈដែលលោក សិរីមន្តប្រាប់ថា នាងគ្រាន់តែឈឺក្រពះ និងបំពង់កប៉ុណ្ណោះ ហើយថានាងបន្តស្នាក់នៅប្រទេសថៃ។ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានធ្លាយចេញថា ស្រីពៅ បានមកស្រុកខ្មែរយូរហើយ ពេលនេះនាងរស់នៅផ្ទះរបស់លោក សិរីមន្ត នៅសង្កាត់ភ្នំពេញថ្មី។ អ្នកគាំទ្រនាងនៅតែរង់ចាំការវិលវិញរបស់នាង និងចង់ឲ្យនាងបង្ហាញសមត្ថភាពច្រៀង និងរាំនៅលើឆាកដូចគ្រាមុនដដែល៕

03-8-2016-4-682x1024

03-8-20161

03-8-2016-3

03-8-2016-2
03-8-2016-11
http://www.khmernews.info/archives/9114
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code