-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ដោយ : ថ្មីៗ August-16-2016,


​អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ពន្លិច​ទូក​នេសាទ​ខុសច្បាប់​យ៉ាងតិច​ប្រាំបី​គ្រឿង​នៅ​ថ្ងៃទី​១៥ ខែសីហា​ម្សិលមិញ ដែល​បាន​ចូល​នេសាទ​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​។ ការកម្ទេច​នេះ គឺ​ស្រប​ជាមួយនឹង​គោលនយោបាយ​ក្នុងការ​បោសសម្អាត​បទល្មើស​នេសាទ​ខុសច្បាប់​ដែល​តែងតែ​ធ្វើ​ឲ្យ​រដ្ឋ​បងធំ​អាស៊ាន​នេះ បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុ​លា្ល​រ​។​


យ៉ាងហោចណាស់​មាន​ទូក​នេសាទ​ខុសច្បាប់​ប្រាំបី​គ្រឿង​ដែល​មកពី​ប្រទេស​ហ្វីលីពីន ត្រូវបាន​កម្ទេចចោល​ដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​នៅឯ​ឆ្នេរ​ភាគ​ខាងជើង​នៃ​ខេត្ត Maluku និង​ខេត្ត Sulawesi នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។ តែ​ការកម្ទេច​នេះ ត្រូវបាន​អាជ្ញាធរ​អះអាងថា​ធ្វើឡើង​តាមរយៈ ការ​ពន្លិច​ទូក​នេសាទ​ទាំងនោះ​ទៅក្នុង​រណ្តៅ ជំនួស​ដោយ​ការដាក់​គ្រាប់បែក​ដូច​ពេល​កន្លង ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ។​

​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​មាន​បណ្តុំ​កោះធំ និង​ច្រើនជាងគេ​របស់​ពិភពលោក បានចាប់ផ្តើម​ចាត់វិធានការ​តឹងរ៉ឹង ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់ ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៤​។

​វិធានការ​នេះ ធ្វើឡើង​ក៏​ដោយសារតែ​ការនេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុល្លារ ។ បើតាម​ការអះអាង​រប​ស់​មន្ត្រី​ឥណ្ឌូនេស៊ី សកម្មភាព​នេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី បាត់បង់​ចំណូល​រហូតដល់​២៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ឯណោះ​។

​កាលពី​ខែកុម្ភៈ និង​មេសា​កន្លងទៅ អាជ្ញាធរ​ឥណ្ឌូនេស៊ី ក៏បាន​កម្ទេច​ទូក​នេសាទ​របស់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​សរុប​៥០​គ្រឿង ដោយ​ចោទថា​ចូល​នេសាទ​ដោយ​ខុសច្បាប់ ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​។ ហើយ​កាលពី​ខែមិថុនា​កន្លងទៅ​ថ្មីៗ​នេះ ឥណ្ឌូនេស៊ី ក៏បាន​មានការ​ប្រឈមមុខគ្នា​ខ្លាំង​ជាមួយនឹង​ចិន​លើ​បញ្ហា​នេសាទ​ខុសច្បាប់​របស់​ពលរដ្ឋ​ចិន​នៅក្នុង​ដែន​អធិបតេយ្យ​សមុទ្រ​របស់​ខ្លួន​ផងដែរ​៕

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code