ចិន៖ បុរសវ័យក្មេង ជាអ្នកបើកបររថយន្តម្នាក់ នៅក្នុងទីក្រុង Huzhou ខេត្ត Zhejiang បានបង្កឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រើលេសដ៏គួរឲ្យហួសចិត្ត មិនធ្លាប់ជួបប្រទះពីមុនមក ដើម្បីគេចវេសពីការផាកពិន័យរបស់ប៉ូលិស។ លេសរបស់បុរសវ័យក្មេងរូបនោះ ត្រូវបានប៉ូលិសថតបានទាំងអស់ ហើយបង្ហោះទៅលើបណ្តាញសង្គម ក្នុងប្រទេសចិន បាននិងកំពុងតែល្បីល្បាញយ៉ាងខ្លាំង។

រូបភាព៖ បុរសវ័យក្មេង ជាអ្នកបើកបររថយន្ត

រូបភាព៖ បុរសវ័យក្មេង ជាអ្នកបើកបររថយន្ត
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីដើមសប្តាហ៍ កន្លងទៅនេះ បុរសវ័យក្មេងម្នាក់ ត្រូវប៉ូលិសឃាត់រថយន្ត និងរកឃើញ ថាបានបំពានច្បាប់ចរាចរណ៍ សរុបមិនទាន់ដោះស្រាយ ចំនួន២៧ ករណីនាពេលកន្លងមក។ ប៉ូលិសបានប្រាប់ទៅគេថា ប៉ូលិសនឹងធ្វើការស្ទូចរថយន្ត តែគេឆ្លើយតបប៉ូលិសវិញថា នេះជាគំនិត ដ៏អាក្រក់បំផុត សម្រាប់មនុស្សជាតិទាំងអស់។
រូបគេបាននិយាយថា «អ្នក (មនុស្ស) មានបទប្បញ្ញាតិ្តរបស់អ្នក ប៉ុន្តែយើងក៏មាន បទប្បញ្ញត្តិរបស់យើង (មនុស្សភពផ្សេង) នៅក្នុងឋាន Milky Way ផងដែរ។ ខ្ញុំមកពីគ្រួសាររាជវង្ស Alien។ ប្រសិនបើអ្នកឲ្យខ្ញុំទៅ ខ្ញុំនឹងឲ្យឧបទ្ទវហេតុនេះ កន្លងហួស បើមិនដូច្នោះទេ ខ្ញុំនឹងបង្ខំឲ្យពួកគេ កម្ទេចផែនដីនេះចោល។ គ្រួសាររាជវង្សរបស់ខ្ញុំ គឺធំបំផុត នៅឋានកាឡាក់ស៊ី ហើយគ្មាននរណាម្នាក់ ហ៊ានធ្វើឲ្យខ្ញុំ មិនសប្បាយចិត្តឡើយ»។
យ៉ាងណាមិញ នៅពេលប៉ូលិសចរាចរសួរថា ហេតុអ្វីគាត់មិនជិះយន្តហោះ ជំនួសឲ្យការជិះរថយន្ត បុរសដែលអួតខ្លួនថា ជារាជវង្សនៃមនុស្សភពផ្សេង ឬ Alien នោះ បានតបវិញថា «ខ្ញុំមិនជិះយន្តហោះឡើយ… ខ្ញុំជិះ UFO»៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព.khmernews