-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ប្រភព TVFB
នាយកវិទ្យុABCលោក អាចារ្យA ប្តឹងសមត្ថកិច្ចឃាត់រថយន្តប្រពន្ធចុង ដែលលួចទៅស្រលាញ់ស្រីៗដូចគ្នា
(ដោយ: ឆ ដា)
13900098_526550070883355_493978454606501647_n
13900139_526550120883350_646856229574006199_n
13903192_526550030883359_762687448612283060_n
13912725_526550024216693_5840448799872214291_n
13925015_526550087550020_5041300576221662998_n
13932919_526550047550024_4934982401264983336_n
ខេត្តកណ្តាល: បែកធ្លាយរឿងប្រពន្ធចុងក្មេង លួចទំនាក់ទំនងស្នេហាជាមួយស្រីៗដូចគ្នា អាចារ្យAប្តឹងនគរបាល ឱ្យឃាត់រថយន្តទុក និងទាមទារសិទ្ធគ្រប់គ្រងកូន។
ការឃាត់រថយន្តនេះ គឺធ្វើឡើងកាលពីអំឡុងម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៨ សីហា ២០១ ៦ នៅចំណុចកន្លែងបិតតែមមួយ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តក ណ្តាល ខណៈដែលស្ត្រីជាប្រពន្ធចុងយករថយន្តទៅបកឡូហ្គោ២៣តុលាចេញ។
មន្ត្រីនគរបាលម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់រថយន្តខាងលើនេះ តាមបណ្តឹងរបស់លោក សេង ប៊ុនវេង ហៅអាចារ្យA អាយុ៧៧ឆ្នាំ ជានាយកគ្រប់គ្រងវិទ្យុABC និងសាលាបង្រៀនបើកបរ២៣តុលា។ ប្រភពដដែលបានបន្តថា ដើមបណ្តឹងបានឱ្យដឹងថា នាង កេត រដ្នា អាយុ២៨ឆ្នាំ បានខ្ចីរថយន្តម៉ាកហាយ ឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.2AB.5605 មួយគ្រឿង ដែលជាកម្មសិទ្ធរបស់សា លាបង្រៀនបើកបរ២៣តុលា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៧ សីហា ២០១៦។ លុះមិន ឃើញយកទៅសងវិញ នៅព្រឹកថ្ងៃទី០៨ សីហា ក៏ឆែកGPS រកឃើញថារថយន្តខាងលើនៅ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក៏តាមរកឃើញ កំពុងបកតែមចាស់ចោល ក៏ប្តឹងនគរបាលឃាត់ នាំទាំងរថយន្ត និងអ្នកបើកបរមកសួរនាំនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់តាខ្មៅតែម្តងទៅ ។ ក្រោយឃាត់ធ្វើការសាកសួរ រថយន្តខាងលើ មានឯកសារបញ្ជាក់ត្រឹមត្រូវថា ជាកម្មសិទ្ធិរបស់នាង កេត រដ្នា ប៉ុន្តែ ដោយយោងទៅតាមពាក្យបណ្តឹង ទើបសមត្ថកិច្ចឃាត់ទុកសិន លុះរហូតដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ដោយចចារពុំត្រូវ សមត្ថកិច្ចមិនព្រមឱ្យរថយន្ត
នាងកេត រដ្ឋា និងគូរស្នេហ៍ស្រីដូចគ្នានោះ ព្រមទាំងមេធាវីបានចេញទៅ រង់ចាំដោះស្រាយនៅព្រឹកស្អែក។
ពាក់ពន្ធ័ហ្នឹងរឿងនេះ នាងកេត រដ្ឋា ពុំបានបកស្រាយនោះទេ នាងបានព្យាយាមគេ ចចេញពីកាមេរ៉ា និងនិយាយថា នាងអស់កម្លាំងណាស់ ព្រោះរវល់ពេញមួយថ្ងៃហើយ។ ចំ ណែកឯលោកសួន ប៊ុនធឿន មេធាវីរបស់នាង ក៏បដិសេធន៍មិនអត្ថាធិប្បាយច្រើនដែរ ដោ យគ្រាន់តែនិយាយថា លោកមកនេះ គឺក្នុងនាមសម្របសម្រួល សុំរថយន្តកូនក្តីរបស់លោក ត្រឡប់ទៅវិញ ព្រោះជាកម្មសិទ្ធិស្របច្បាប់ ចំណែកឯរឿងក្រុមគ្រួសារគេ លោកសុំមិនលូ កដៃនោះទេ។
ដោយឡែកអ៊ំស្រី អ៊ឹម ចន អាយុ៦៧ឆ្នាំ ម្តាយរបស់នាងកេត រដ្ឋា បាននិយាយដោ យកំហឹងថា កូនរបស់គាត់មិនគួរថោកទៅយកស្រីៗដូចគ្នាដូច្នេះទេ ហើយបានរៀបរាប់ថា គ្រួសាររបស់គាត់ក្រណាស់ ប៉ុន្តែ ក្រោយមកកូនស្រីរបស់គាត់ឈ្មោះកេត រដ្ឋា នេះបានទាក់ ទងស្នេហាជាមួយអាចារ្យA ហើយគាត់ក៏បានយកធ្វើជាប្រពន្ធចុង ថែមទាំងបានកូនស្រីម្នា ក់អាយុ៥ឆ្នាំទៀតផង។ អ៊ំស្រីបន្តថា លោកអាចារ្យA គាត់ជាមនុស្សប្រុសចេះទទួលខុសត្រូវ គាត់បានទំនុកបម្រុងកូនស្រីខ្ញុំ ដោយទិញផ្ទះនិងខុនដូចំនួន៥ឱ្យ និងសង់ផ្ទះឱ្យខ្ញុំនៅឯស្រុ កទៀត។ អ៊ំស្រីបន្តទាំងកំហឹងថា មិនគួរវាទៅយកមីខ្ទើយនោះទេ គាត់ក៏បានប្រាប់ដែរថា មី ខ្ទើយនោះឈ្មោះខន ហៅតូរ៉ូ កាលពីមុនធ្វើការជាមួយកូនស្រីគាត់ដែរ នៅសាខា២៣តុលា ផ្សារសុវណ្ណា ហើយពួកវាចាប់ផ្តើមទាក់ទងគ្នា តាំងពីអំឡុងខែធ្នូ ២០១៥មក ខណៈដែលទៅលេងស្រុកថៃជាមួយគ្នា។ ទោះបីដឹងរឿងដូច្នោះ ក៏អាចារ្យមិនប្រកាន់ដែរ តែប្រាប់ឱ្យកែ ខ្លួន ប៉ុន្តែ វាមិនត្រឹមតែមិនធ្វើតាមនោះទេ ថែមទាំងរត់គេចទៅរស់នៅជាមួយគ្នាជាង២ខែម កហើយ ថែមទាំងយកកូនមកតាមមិនឱ្យជួបឪពុកគេទៀត។ ហើយគាត់មកនេះ គឺគ្រាន់តែ ចង់នាំកូនទៅវិញ និងនាំចៅឱ្យទៅនៅជាមួយឪពុកគេវិញប៉ុណ្ណោះ ដើម្បីឱ្យបានរៀនសូត្រ ព្រោះអាចារ្យAបានចំណាយក្នុងឆ្នាំជាង១៦.០០០ដុល្លារឯណោះសម្រាប់ការសិក្សាររបស់កូ ន។
( នាងកេត រដ្ឋា ស្លៀកខោផ្កាក្រហមស្ពាយការបូម និងបង់កន្សែង ។ នាងខន ហៅតូរ៉ូ ស្លៀកខោត្រឹមជង្គង់ ពាក់អាវយឺតខ្មៅដៃខ្លី អោបដៃ )។
​​​​​​​​​-------------
http://veaha.com/news/articles/2717
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code