-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ប៉ូលិសថៃរាយការណ៍កាលពីថ្ងៃទី២៤ សីហា ថា ការវាយប្រហារភេរវកម្មបំផ្ទុះរថយន្តមួយនៅចុងខាងត្បូងថៃតំបន់មានឧទ្ទាមកម្មបំបែកខ្លួននិយម បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ហើយជាង៣០នាក់រងរបួស ។ ការវាយប្រហារនេះកើតមានមិនដល់២សប្តាហ៍ផង បន្ទាប់ពីការវាយប្រហារភេរវកម្មនៅតាមទីតាំងទេសចរណ៍ជាប់មាត់សមុទ្រទាំងឡាយមក ។

លោក THANONGSAK WANGSUPA អ្នកទទួលខុសត្រូវប៉ូលិសខេត្តប៉ាតានី ថ្លែងប្រាប់AFP ថា សម្រាប់ពេលនេះតុល្យការនៃការវាយប្រហារនោះមានមនុស្សម្នាក់ស្លាប់ និងជាង៣០នាក់រងរបួស ។ អ្នកស្លាប់ជាស្ត្រីជនស៊ីវិលថៃម្នាក់អាយុ៣៤ឆ្នាំ ដែលស្ថិតនៅក្បែរសណ្ឋាគារ SOUTHERN WANGSUPA ជាគោលដៅវាយប្រហារកាលពីយប់ថ្ងៃទី២៣ សីហា ។ សណ្ឋាគារនេះស្ថិតនៅសង្កាត់ពាណិជ្ជកម្មនៃទីប្រជុំជនខេត្តប៉ាតានីរងការខូចខាតធ្ងន់ធ្ងរដោយសារកម្លាំងផ្ទុះ ។
នាយប់ថ្ងៃទី២៣ សីហានោះ គ្រាប់បែកតូចមួយដំបូងបានផ្ទុះនៅជិតបារមួយស្ថិតនៅជិតសណ្ឋាគារនេះ បណ្តាលឱ្យប្រជាជនមានការជ្រួលច្របល់ ។ ការផ្ទុះគ្រាប់បែកទី២ ដាក់ក្នុងរថយន្តមួយគ្រឿងសំដៅលើច្រកចូលសណ្ឋាគារ៤៥នាទីក្រោយការផ្ទុះគ្រាប់បែកដំបូង ។ យោងតាមប្រភពមន្ទីរពេទ្យនានាថា ពុំមានជនបរទេសណាម្នាក់ក្នុងចំណោមអ្នករបួសឡើយ ៕
0a430d79-8440-45cd-8498-bab50f9301f9
ប្រភព ៖ កោះសន្តិភាព
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code