-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

Cambodia Property Awards 2017 ប្រកាស​ចាប់​ផ្ដើម​ទទួល​ពាក្យ​ឈរ​ឈ្មោះ​ហើយ

share on facebook
ថ្ងៃនេះ ម៉ោង 14:51
ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា ២០១៧ ឬ  Cambodia Property Awards 2017 បាន​ប្រកាស​ចាប់​ផ្ដើម​ទទួល​ឈរ​ឈ្មោះ​ជា​ផ្លូវ​ការ​ហើយ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន កាល​ពី​ព្រឹក​មិញ​នេះ នៅ​សណ្ឋាគារ Raffles Hotel Le Royal។

Cambodia Property Awards 2017 គឺ​ជា​ពាន​រង្វាន់​សម្រាប់​ផ្ដល់​ជូន​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ គម្រោង និង​រចនា​ប្លង់​ល្អ​បំផុត​នៅ​កម្ពុជា ដែល​រៀប​ចំ​ដោយ​ PropertyGuru ​ក្រុមហ៊ុន​អចលនទ្រព្យ​តាម​អ៊ីនធឺណិត​ឈាន​មុខ​គេ​នៅ​អាស៊ី​នោះ។

លោក Terry Blackburn ស្ថាបនិក និង​ជា​នាយក​គ្រប់គ្រង​របស់​ពាន​រង្វាន់​អចលនទ្រព្យ​អាស៊ី ​ថ្លែង​ក្នុង​សន្និសីទ​ព្រឹក​មិញ​នេះ​ថា “ពាន​រង្វាន់​នេះ ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍ ឬ​គម្រោង នៅ​កម្ពុជា ដែល​ផ្ដល់​ជូន​អតិថិជន​នូវ​សំណង់​ដែល​មាន​គុណភាព​ល្អ ជាមួយ​នឹង​ការ​រចនា​ល្អ​បំផុត ជា​ពិសេស​គឺ​ដើម្បី​ទាក់ទាញ​បណ្ដា​អ្នក​វិនិយោគ​បរទេស​មក​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​នៅ​កម្ពុជា”។

Cambodia Property Awards 2017- opening (3)
លោក Terry Blackburn ស្ថាបនិក និង​ជា​នាយក​គ្រប់គ្រង​របស់​ពាន​រង្វាន់​អចលនទ្រព្យ​អាស៊ី

លោក​បន្ត​ថា គម្រោង​ដែល​ចូល​ប្រកួត​បាន អាច​ជា​គម្រោង​ទើប​នឹង​បញ្ចប់​ក្នុង​ចន្លោះ​រយៈពេល ១២ ខែ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ឬ​អាច​ជា​គម្រោង​ដែល​កំពុង​សាងសង់​ដែល​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ឬ​ត្រឹម​៣​ឆ្នាំ​ខាង​មុខ។ ពាន​រង្វាន់​មាន ១៥ ផ្នែក​ផ្សេងៗ​គ្នា។ ក្រុមហ៊ុន​ដែល​ឈ្នះ​ពាន​ធំ​ជាង​គេ​នៅ​កម្ពុជា​ក្នុង​កម្មវិធី នឹង​ត្រូវ​បន្ត​ទៅ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ ក្នុង​ខែ​វិច្ឆិកា នៅ​សិង្ហបុរី កម្រិត​លំដាប់​ថ្នាក់​អាស៊ី​តែ​ម្ដង (សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា កម្ពុជា និង​វៀតណាម)។

Cambodia Property Awards 2017 ដែល​មាន​ទស្សនាវដ្ដី​​អចលនទ្រព្យ​ធំ​នៅ​អាស៊ី Property Report ជា​ដៃ​គូ​សហការ​ផ្សព្វផ្សាយ​នោះ ផ្ដោត​សំខាន់​លើ​ក្រុមហ៊ុន​អភិវឌ្ឍ គម្រោង និង​រចនា​ប្លង់​នៅ​ភ្នំពេញ ព្រះសីហនុ និង​សៀមរាប​ប៉ុណ្ណោះ។

នៅ​ពេល​សួរ​ថា​តើ​នរណា​ខ្លះ​ជា​គណៈកម្មការ​វិនិច្ឆ័យ និង​ដំណើរការ​វាយ​តម្លៃ​យ៉ាង​ម៉េច​នោះ លោក Terry បាន​ឆ្លើយ​តប​ថា ក្រុម​ការងារ​គណៈកម្មការ​ មាន​អ្នក​ជំនាញ​អចលនទ្រព្យ​នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស វាយ​តម្លៃ ហើយ​ការ​វាយ​តម្លៃ​ទៀត​សោត គឺ​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ច្បាស់​លាស់ មិន​ស៊ី​សំណូក​នោះ​ទេ។ (១) គេ​ពិនិត្យ​លើ​ក្រុមហ៊ុន ឬ​គម្រោង​បាន​គោរព​លក្ខខណ្ឌ​គ្រប់​ហើយ​ឬ​នៅ។ (២) គេ​នឹង​វាយ​តម្លៃ​ជា​បឋម​លើ​គម្រោង​ស្នើ​មក​ដាក់​ផ្អែក​លើ​ព័ត៌មាន​ក្រុមហ៊ុន​ផ្ដល់​ជូន។ (៣) ក្រុម​ការងារ​នឹង​ចុះ​វាយ​តម្លៃ​ផ្ទាល់​ដល់​ទីកន្លែង​គម្រោង​តែ​ម្ដង។ (៤) គណៈកម្មការ​នឹង​សម្រេច​វាយ​តម្លៃ​លើក​ចុង​ក្រោយ។

Cambodia Property Awards 2017- opening (5)

ការ​វាយ​តម្លៃ​ផ្អែក​លើ​គោលការណ៍​ជា​ច្រើន ក្នុង​នោះ​មាន​សំខាន់ៗ ដូចជា (១) ប្រវត្តិ​ក្រុមហ៊ុន​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ, (២) កំណើន​ការ​លក់, (៣) ទំនួល​ខុស​ត្រូវ​សង្គម, (៤) បញ្ហា​បរិស្ថាន និង​ (៥) បញ្ហា​ផ្លូវ​ច្បាប់ (ឧ.​ជាប់​បណ្ដឹង) ជា​ដើម។

នេះ​ជា​លើក​ទី​២ ហើយ​ដែល​កម្ពុជា មាន​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​ធំ​បំផុត​បែប​នេះ ខណៈ​ឆ្នាំ​មុន Cambodia Property Awards 2016 ក្រុមហ៊ុន ប៉េង ហួត បាន​ជាប់​ពាន​ធំ​ជាង​គេ និង​ច្រើន​ជាង​គេ។ មាន​ន័យ​ថា គម្រោង​របស់ ប៉េង ហួត នឹង​ចូល​ប្រកួត​ពាន​លំដាប់​អាស៊ី​នៅ​សិង្ហបុរី នា​ខែ​វិច្ឆិកា ខាង​មុខ​នេះ។

Cambodia Property Awards 2017- opening (4)
លោក Liam Aran Barnes និពន្ធនាយក​ទស្សនាវដ្ដី​អចលនទ្រព្យ​ធំ​នៅ​អាស៊ី Property Report

Cambodia Property Awards 2017 ចាប់​ផ្ដើម​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី ៤-វិច្ឆិកា ខណៈ​ដែល​ពិធី​ប្រកាស​ជយលាភី​ពាន​រង្វាន់ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧-កុម្ភៈ-២០១៧។ ការ​ចុះ​ឈ្មោះ​ គឺ​ឥត​គិត​ថ្លៃ។

Cambodia Property Awards 2017- opening (1)

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ចុះ​ឈ្មោះ​ចូលរួម, លក្ខខណ្ឌ​ប្រកួត, គណៈកម្មការ និង​ផ្សេងៗ សូម​ទាក់ទង៖
ទូរសព្ទ +66(02) 204 9555
អ៊ីមែល info@asiapropertyawards.com

Cambodia Property Awards 2017- opening (2)

អត្ថបទ៖ សុផាតhttp://news.sabay.com.kh/article/761770
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code