បន្ទាប់ពីមើលរឿង នគរទាំងបី (សាមកុក) រួចហើយ អ្នកប្រហែលជា អផ្សុក និង មិនដឹងទៅមើលរឿងអ្វីផ្សេង ដែលល្អមើល ដូចរឿងមួយនេះ។ ថ្ងៃនេះ ខ្ញុំសូមបង្ហាញរឿងភាគចិនផ្សេងទៀត ចំនួន ៤ ដែលខ្ញុំគិតថា អ្នកនឹងចូលចិត្ត។
១. ចក្រភពឈីង
«ចក្រភពឈីង» គឺជាខ្សែភាពយន្ត ដែលនិយាយអំពីប្រវត្តិសាស្រ្តបុរាណចិន តាំងពីការកកើតចក្រភពដំបូងរបស់ចិន ពោលគឺប្រហែលជា ២០០ឆ្នាំ មុនគ្រិស្ថសករាជ។
មុននឹងក្លាយទៅជា អាណាចក្រដ៏ធំ ឈីង គឺជាប្រទេសដែលតូច និង ខ្សត់ខ្សោយជាងគេ។ ប៉ុន្តែបន្ទាប់ពី មន្ត្រីច្បាប់វ័យក្មេងម្នាក់ឈ្មោះ វ៉ៃ យ៉ាង ជួយជ្រោមជ្រែងព្រះអង្គ ឈី លាង ធ្វើការកែទម្រង់ច្បាប់ក្នុងការគ្រប់គ្រងប្រទេស បានធ្វើឲ្យប្រទេសដ៏តូចមួយនេះ ក្លាយទៅជាអាណាចក្រដ៏ ធំ និង ខ្លាំង។
ទៅទស្សនា (ប្រភព: Movie24)
២. តម្រាពិជ័យសង្គ្រាម ស៊ុនអ៊ូ
«តម្រាពិជ័យសង្គ្រាម ស៊ុនអ៊ូ» គឺជាខ្សែភាពយន្ត ដែលនិយាយអំពី យុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាម និង ការយកជោគជ័យលើសមរភូមិ របស់ មេទ័ពដ៏មហិមា ឈ្មោះ ស៊ុនអ៊ូ។
ទ្រឹស្តីរបស់ ស៊ុនអ៊ូ ត្រូវបានគេ ចាប់អារម្មណ៍ និង យកមកសិក្សា យ៉ាងទូលំទូលាយលើសកលលោក។
ទៅទស្សនា (ប្រភព: Movie24)
៣. ស៊ូតុងប៉
«ស៊ូតុងប៉» គឺជាខ្សែភាពយន្ត ដែលនិយាយអំពីដំណើរជីវិតរបស់ អ្នកប្រាជ្ញចិនម្នាក់អំឡុងឆ្នាំ ១១០០ ក្នុងរជ្ជកាលសុង ឈ្មោះ ស៊ូតុងប៉ ឬ ស៊ូសឺ។
ស៊ូតុងប៉ ស្រលាញ់ភាពត្រឹមត្រូវ ស្រលាញ់កិត្តិយស ស្រលាញ់យុត្តិធម៌សង្គម ចូលចិត្តជួយអ្នកទន់ខ្សោយ ប៉ុន្តែគាត់មិនស្រលាញ់ទ្រព្យសម្បត្តិ មិនអែបអបអ្នកមានមុខមានមាត់ ឬមន្រ្តីជាន់ខ្ពស់ដើម្បីតែទ្រព្យសម្បត្តិ ឬដើម្បីតែការរស់នៅស្រណុកសុខស្រួលផ្ទាល់ខ្លួននោះទេ។
ទៅទស្សនា (ប្រភព: Movie24)
៤. រជ្ជកាលស្អាតស្អំ
«រជ្ជកាលស្អាតស្អំ» គឺជាខ្សែភាពយន្ត ដែលនិយាយអំពីការគ្រប់គ្រងនគរ របស់ស្តេច ជូ យានចាង នៃ រជ្ជកាល ហុង អ៊ូ ក្នុងមហាម៉េង។
ជូ យានចាង គឺជាស្តេច ដែលមានប្រវត្តិ ជាកសិករ និង ក្រីក្របំផុត បានយល់ច្បាស់អំពី ទុក្ខលំបាករបស់ប្រជានុរាស្ត្រ ហើយក៏បានសម្រេចចិត្ត បង្កើតជារជ្ជកាលមួយដែលស្អាតស្អំ។
ទៅទស្សនា (ប្រភព: Movie24)