-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ផ្ទះអណ្ដែតមួយខ្នងដែលគេយកមកធ្វើជាសាលារៀន សម្រាប់កុមារជនជាតិវៀតណាម នៅលើ
បឹងទន្លេសាប ទើបត្រូវបានដំណើរការ។
កាលពីថ្ងៃទី ២៦កក្កដា អគ្គកុងស៊ុលវៀតណាមប្រចាំនៅបាត់ដំបង រួមនឹងគណៈកម្មការប្រតិបត្តិ ខែត្រនៃសមាគមជនជាតិកម្ពុជាដើមកំណើតវៀតណាម នៅខែត្របាត់ដំបង បានប្រគល់សាលា
រៀន មួយខ្នងសម្រាប់ភូមិក្បាលតាវនៅលើបឹងទន្លេសាប នេះបើតាមសេចក្ដីប្រកាសព័ត៌មាន
របស់ គណកម្មធិការនៃជនជាតិវៀតណាមនៅបរទេសរបស់ក្រសួងការបរទេសវៀតណាម។
ភូមិក្បាលតោល ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ មានប្រជនជាង ២៦០គ្រួសារ ដែលមាន
មនុស្សប្រមាណ ៨០០នាក់។ ភាគច្រើនពួកគេគឺជាជនជាតិវៀតណាម មកពីបណ្ដាខែត្រក្នុង
តំបន់ភាគនិរតីនៃប្រទេសវៀតណាម (ដែនដីសណ្ដទន្លេមេគង់)។ មុខរបរសំខាន់របស់ជនជាតិ
វៀតណាមទាំងនេះ គឺជាការនេសាទ នៅលើបឹងទន្លេសាប។
កុមារប្រហែល ១២០នាក់ នៅក្នុងភូមិខាងលើ គឺជាកុមារដែលកំពុងរៀនចាប់ពីថ្នាក់ទីមួយដល់
ទីប្រាំ។ ដោយសារតែមិនមានសាលារៀនត្រឹមត្រូវ ដូច្នេះ ទើបមានការជួយជ្រំជ្រែងពីប្រទេស
វៀតណាម។
នៅក្នុងពិធីសម្ពោធបើកសាលារៀន លោក ង្វៀន ហ្វីម៉ៅ ប្រធានសមាគមខែត្រនៃជនជាតិកម្ពុជា
ដើមកំណើតវៀតណាម បានសំដែងការដឹងគុណចំពោះក្រសួងការបរទេសវៀតណាម ដែលមាន យកចិត្តទុកដាក់លើសុខទុក្ខរបស់ជនជាតិវៀតណាមនៅកម្ពុជា។ លោកសន្យាថា នឹងថែរក្សាសា
លារៀននេះឱ្យបានល្អ ដើម្បីបម្រើដល់ការសិក្សារបស់កុមារវៀតណាម នៅលើបឹងទន្លេសាប។
អគ្គកុងស៊ុលវៀតណាមប្រចាំនៅបាត់ដំបង ក៏បានផ្ដល់អំណោយជាអង្ករ និងសម្ភារៈសិក្សាដល់
កុមារ វៀតណាមនៅក្នុងភូមិខាងលើផងដែរ។
សម្រួលអត្ថបទ ៖ តារា
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code