-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ថ្ងៃ សុក្រ ទី ៨ ខែ កក្កដា ឆ្នាំ ២០១៦

នៅ​ពេល​ដែល​មនុស្ស​ម្នា​នាំ​គ្នា​ចាប់​យក​មធ្យោបាយ​ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ច្រើន​នោះ នារី​លក់ខ្លួន​ដែល​កាន់តែ​ឆ្លាត​ក៏​មិន​បង្អង់​អោយ​បាត់​ឪ​កាស​នៃ​ការ​រកស៊ី​របស់​ពួក​គេ​នោះ​ដែរ​។ ជំនួស​អោយ​ការ​បក់ដៃ ឬ​ក៏​មាន​ម៉ែ​យ៉ែ​ម​ជួយ​រក​ម៉ូយ​នោះ ពួក​គេ​ឥឡូវ​អាច​រកស៊ី​ដោយ​ខ្លួនឯង​តាម​ហ្វេ​ស​ប៊ុ​កដោយ​ស្ងាត់​ៗ ​។
ចរន្ត​នេះបាន​កើត​មាន​កាន់តែ​ច្រើន​។ ពួក​នាង​ៗ​បាន​ដាក់​រូបថត​ស្អាត​ៗ និង​រូប​សិច​ស៊ី ហើយ​ការ​ទំនាក់ទំនង​ជាមួយ​ប្រុស​ៗ​ដែល​ចូល​ចិត្ត​ស្រី​ស្អាត​ក៏​កើត​មាន​ឡើង​។ ស្រី​ស្អាត​ខ្លះ​ហ៊ាន​និយាយ​ត្រង់​ៗ ខណ​:​ស្រី​ស្អាត​ខ្លះ​ធ្វើការ​ណាត់ជួប​សន្សឹម​ៗ ដូច​ជា​ការ​ជួប​គ្នា​បរិភោគ​អាហារ​ពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច​ជាដើម​។
តម្លៃ​នៃ​ការ​រួម​ភេទ​ជាមួយ​ពួក​គេ​មានការ​ប្រែប្រួល​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ដោយ​ជា​មធ្យម​ចាប់ពី​៣០​ដុល្លារ​ដល់​១០០​ដុល្លារ​។
និន្នាការ​នៃ​ការ​ប្រកប​របរ​ផ្លូវភេទ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​មួយ​ដែល​ថា មនុស្ស​គ្រប់​គ្នា​អាច​ចាប់​យក​ឪ​កាស​នៅ​ក្នុង​ការ​ឃោសនា​ផលិតផល ឬ​ក៏​សេវាកម្ម​នៃ​មុខរបរ​របស់​ខ្លួន​។ វា​នឹង​មិន​ចំណាយ​លុយ​ច្រើន ឬ​ក៏​វា​នឹង​មិន​ចំណាយ​លុយ​សោះ​ក៏​ថា​បាន បើសិនជា​គេ​មាន​ជំនាញ​នៅ​ក្នុង​ការ​ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​។
ដូច្នេះ​បើសិនជា​យើង​ប្រកប​របរ​លក់​សេវា ឬ​ក៏​លក់ទំនិញ ដោយ​មិន​បាន​ធ្វើការ​ឃោសនា​តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​ទេ​នោះ យើង​ប្រហែលជា​ដើរ​មិន​ទាន់ សូ​ម្បី​តែ​មនុស្ស​រកស៊ី​ខាង​ផ្លូវភេទ​។
ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បាន​ផ្តល់​ឪ​កាស​កាន់តែ​ច្រើន និង​កាន់តែ​ស្មើភាព​គ្នា​រវាង​ក្រុមហ៊ុន​ធំ និង​តូច ដើម្បី​ធ្វើការ​ទំនាក់ទំនង​អតិថិជន​របស់​ពួក​គេ​។
ដូច្នេះ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចេះ​ចាប់​យក​ឪ​កាស​នេះ ដើម្បី​ពង្រីក​មុខរបរ និង​ការងារ​របស់​ខ្លួន​៕
https://everyday.com.kh/article/52948.html

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code