យោងតាមរបាយការណ៍អ្នកជំនាញឱ្យដឹងថា អំណាចនៅក្រោមទឹករបស់រុស្ស៊ីគឺកើតឡើងដោយសារកងនាវាមុជទឹកខ្លាំងក្លាមួយក្រុមដែលអាចវាយប្រហារទូទាំងសកលលោក។
រុស្ស៊ីបានបង្កើនការល្បាតនាវាមុជទឹករបស់ខ្លួនទៅកម្រិតសង្គ្រាមត្រជាក់ ខណៈកម្លាំងប្រយុទ្ធក្រោមសមុទ្ររបស់ពួកគេត្រាច់ចរក្រោមមហាសមុទ្រពិភពលោកដើម្បីត្រៀមខ្លួនសម្រាប់ជម្លោះ ដែលអាចកើតឡើងគ្រប់ពេល។
លោក Andrew Metrick សហនិពន្ធរបាយការណ៍នេះបាននិយាយថា "រុស្ស៊ីបានកំពុងធ្វើប្រតិបត្តិការនាវាមុជទឹកតូចៗដើរដោយថាមពលនុយក្លេអ៊ែរក្នុងចំនួនតិចគ្រឿង ដែលអាចមុជបានជម្រៅរាប់ពាន់ម៉ែត្រ។ អ្នកអាចស្រមៃខ្លួនឯងបានហើយថាតើនាវាមុជទឹកជ្រៅបែបនេះ គេប្រើដើម្បីអ្វី។ វាពិតជាគួរឱ្យខ្លាចដែលគិតទៅដល់ប្រភេទបេសកកម្មសឹកមួយចំនួន។ នេះអាចជាកម្លាំងស្រមោលដ៏ខ្លាំងក្លាបំផុតរបស់រុស្ស៊ី។ កងនាវាទាំងនេះមិនបានធ្វើប្រតិបត្តិការក្រោមបញ្ជាកងទ័ពជើងទឹករបស់ខ្លួននោះទេ វាត្រូវបានប្រតិបត្តិការដោយផ្នែកមួយដាច់ដោយឡែករបស់ក្រសួងការពារជាតិរបស់ពួកគេ"។
ប្រតិបត្តិការនាវាមុជទឹកសម្ងាត់របស់វិមានក្រិមឡាំងមានចំនួន ៥៦ គ្រឿងបើប្រៀបធៀបទៅឆ្នាំ ១៩៩១ មានដល់ទៅ ២៤០ គ្រឿង ប៉ុន្តែនាវាទាំងនេះត្រូវបានបំពាក់ជាមួយម៉ាស៊ីនអេឡិចត្រូនិចល្បឿនលឿន មីស៊ីលរយៈចម្ងាយឆ្ងាយ មីស៊ីល Torpedo និងគ្រាប់មីន។
នាវាមុជទឹករបស់រុស្ស៊ីកំពុងមានការកើនឡើងខណៈសហរដ្ឋអាមេរិកបានដកនាវាមុជទឹកចេញ លឿនជាងពួកគេផលិតវាទៅទៀត។
របាយការណ៍នេះនិយាយថា ណាតូត្រូវបង្កើនសមត្ថភាពនាវាមុជទឹកដើម្បីទប់ទល់ការគំរាមកំហែងរបស់រុស្ស៊ី ឬបើមិនអ៊ីចឹងទេនឹងមិនអាចទប់ឈ្នះនាវាដ៏ទំនើបទាំងនោះឡើយ៕
ប្រភព៖ ដេលីស្ដា
http://khmeread.com/posts/10746