-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

លោក យឹម សុវណ្ណ បញ្ជាក់ថា​ស្ថានភាព​នយោបាយ​ជាប់គាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​អត្ថប្រយោជន៍​ជាតិ​ទាំងមូល និង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ជាថ្មី​ម្តងទៀត​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​ដោយសារ​ស្ថានភាព​នយោបាយ​ជាប់គាំង​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​អត្ថប្រយោជន៍​ជាតិ​ទាំងមូល ហើយ​វា​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ​ផងដែរ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា​ប្រសិនបើ​ការបោះឆ្នោត​មិន​សេរី និង​មិន​យុត្តិធម៌​ដូច្នេះ​ភាពស្របច្បាប់​របស់​រដ្ឋា​ភិ​បាល​បន្ទាប់ពី​ការបោះឆ្នោត​គឺជា​ការសង្ស័យ​មួយ​។ ពេលនោះ​វា​នឹង​ប៉ះពាល់​អត្ថប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹមថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ជួបចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​។​
នៅ​ចំពោះមុខ​អ្នកគាំទ្រ និង​សកម្មជន​រាប់រយ​នាក់​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​កំពុងតែ​លំបាក​ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ឆ្នាំ ២០១៧‑២០១៨ ។ លោក យឹម សុវណ្ណ បាន​បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ​មើលឃើញថា​ភាពជាប់គាំង​គឺ​នៅ​ចំពោះមុខ​។ ដូច្នេះ​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅតែ​ចាត់ទុក​ស្ថានភាព​នយោបាយ​នេះ​ថា​ខ្មៅ​ងងឹត​ហើយ​រាល់​ករណី​ទាំងអស់​មិនមែន​ជាករ​ណី​របស់​បុគ្គល​ទេ​គឺជា​ករណី​នយោបាយ​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ។​
​លោក យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ហៅ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​ថា​តានតឹង​ដោយ​សំអាង​លើ​ហេតុផល​ថា មាន​ករណី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា កំពុង​ពាក់ព័ន្ធ​នឹង​តុលាការ​។​ការវាយប្រហារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​ហើយ​តំណាងរាស្ត្រ​កំពុង​ប្រឈមមុខ​នឹង​ការដក​អភ័យឯកសិទ្ធិ និង​ជាប់ពន្ធនាគារ​ខណៈដែល​សមាជិក និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃៗ​ទៀត​រួមទាំង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​កំពុង​ជាប់ពន្ធនាគារ​ផងដែរ​។​
ជុំវិញ​បញ្ហា​ស្ថានភាព​នយោបាយ​សព្វថ្ងៃនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅថ្ងៃនេះ បាន​បញ្ជាក់ដែរថា ប្រទេសមួយ​ចំនួន​ដែល​គេ​មាន​សន្ដិភាព​ហើយ គេ​តែងតែ​ឈឺឆ្អាល​មកជួយ​កម្ពុជា​ដែលជា​ប្រទេស​មិនទាន់មាន​សន្ដិភាព​ពិត​។ នៅ​ប្រទេស​កម្ពុជា លោក​សូម​អំពាវនាវ​ដល់​អ្នក​ទាំងឡាយណា​ដែលថា​ខ្លួន​បាន​សេចក្ដីសុខ​សប្បាយ​ហើយ សូម​ធ្វើ​ឲ្យ​អ្នក​ដទៃទៀត​ទទួលបាន​សេចក្ដីសុខ​ផងដែរ ទើប​ហៅថា​សន្ដិភាព​ពិត​ស្ថិតស្ថេរ​៕
12115815_910127439105482_3962293750056430664_nhttp://www.moneaksekar.com/53100.html/#more-53100​
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code