ជប៉ុន៖ ថ្ងៃនេះ Angkorvoice នឹងនាំអារម្មណ៍ ប្រិយមិត្តទៅស្គាល់ ចំណុចសំខាន់ៗ ទាំង១៣ ដែលធ្វើឲ្យ ប្រទេសជប៉ុន មានការរីកចំរើន និង ប្រជាជន មានសុជីវធម៌ល្អ តាំងពីតូចដល់ធំ ដែលគួរតែយកគំរូតាម។
១. កុមារជប៉ុនសំអាត សាលារៀនរបស់ពួកគេ ជារៀងរាល់ថ្ងៃ ចំនួន ១៥នាទី ជាមួយគ្រូង្រៀន ជាហេតុនាំឲ្យ មនុស្សជំនាន់ក្រោយ របស់ជប៉ុន រក្សាបាន នូវអនាម័យ ផ្ទាល់ខ្លួនល្អ។
២. រាល់ពលរដ្ឋជប៉ុន ដែលមានសត្វឆ្កែចិញ្ចឹម ត្រូវតែមានកាបូប សម្រាប់ដាក់សត្វឆ្កែ និង កាបូបពិសេសសម្រាប់ ដាក់លាមកសត្វ ព្រោះតែអនាម័យ និង ភាពស្អាតផ្ទាល់ខ្លួន គឺជាផ្នែកមួយនៃ សីសធម៌របស់ជប៉ុន។
៣. កម្មករអនាម័យ នៅក្នុងប្រទេសជប៉ុន ត្រូវបានគេហៅថា “វិស្វករសុខភាព” ដែលអាចទទួលបាន ប្រាក់ខែពី ៥,០០០ ទៅ ៨,០០០ ដុល្លារ ក្នុងមួយខែ ហើយកម្មករអនាម័យ ទាំងនោះ អាចចូលធ្វើការបាន ដោយត្រូវឆ្លងកាត់ ការប្រលងសរសេរ និងធ្វើតេស្ត ផ្ទាល់មាត់ផងដែរ។
៤. ប្រទេសជប៉ុនមិនមាន ធនធានធម្មជាតិ ណាមួយនោះទេ ហើយតែងតែរងគ្រោះ ដោយសាររញ្ជួយដី រាប់រយដងក្នុងមួយឆ្នាំៗ ថែមទៀត ប៉ុន្តែជប៉ុននៅតែ អាចក្លាយជា មហាអំណាច សេដ្ឋកិច្ចទី២ លើពិភពលោក (សព្វថ្ងៃទី៣)។
៥. លោក ហ៊ីរ៉ូស៊ីម៉ា អាចធ្វើឲ្យសេដ្ឋកិច្ច របស់ប្រទេសជប៉ុន វិលទៅរកភាព រីកចំរើនវិញ ក្រោយពេលទទួលរង ការបំផ្លាញខ្ទេចខ្ទី ដោយគ្រាប់បែកអាតូម (បរិមាណូ) ត្រឹមរយៈពេល តែ១០ឆ្នាំ ប៉ុណ្ណោះ។
៦. ជប៉ុនធ្វើបាន នូវការហាមឃាត់ មិនឲ្យប្រើប្រាស់ ទូរស័ព្ទដៃ នៅក្នុងរថភ្លើង ក្នុងភោជនីយដ្ឋាន និង នៅក្នុងផ្ទះ។
៧. សិស្សរបស់ជប៉ុន ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ត្រូវតែរៀនពីសុជីវធម៌ និង សីលធម៌ ក្នុងការប្រាស្រ័យទាក់ទង ជាមួយមនុស្ស។
៨. ប្រជាជនជប៉ុន ទោះបីជាមាន ទ្រព្យសម្បត្តិ ច្រើនហូរហៀរ ប៉ុណ្ណាក៏ដោយ ក៏ពួកគេ គ្មានអ្នកបំរើដែរ គឺឪពុកម្តាយ ត្រូវទទួលខុសត្រូវ ចំពោះការងារផ្ទះ និង ការថែទាំកូនៗ។
៩. ជប៉ុនគ្មានការប្រលងទេ ពីបឋមសិក្សា កម្រិតទី១ ដល់កម្រិតទី៣ ដោយសារតែគោលដៅ ក្នុងការអប់រំរបស់គេ គឺដើម្បីបណ្តុះគំនិត និងការកសាងអត្តចរិក មិនមែនគ្រាន់តែ ជាការប្រលង និងការបញ្ចុះបញ្ចូល នោះទេ។
១០. ប្រសិនបើអ្នក ទៅភោជនីយដ្ឋាន អាហារសេរី (Buffet) របស់ជប៉ុន អ្នកនឹងសម្គាល់ឃើញថា ប្រជាជនជប៉ុន ញ៉ាំត្រឹមកម្រិត ដែលពួកគេ អាចញ៉ាំបានប៉ុណ្ណោះ គឺមិនមានការ ខ្ជះខ្ជាយអាហារ ឬសល់អាហារលើតុ ចោលនោះទេ។
១១. អត្រានៃការពន្យាពេល របស់រថភ្លើង ក្នុងប្រទេសជប៉ុន មានប្រមាណតែ ៧វិនាទីប៉ុណ្ណោះ ក្នុងមួយឆ្នាំ គឺស្ទើរតែគ្មានការ យឺតពេល ព្រោះប្រជាជនជប៉ុន ឲ្យតម្លៃទៅលើ ពេលវេលា និងធ្វើអ្វីៗទៀងពេលណាស់ មិនដែលយឺត ឬខកពេល សូម្បីតែមួយវិនាទី។
១២. សូម្បីតែអនាម័យ មាត់ធ្មេញក៏ជប៉ុន រក្សាបានល្អដែរ ដោយកុមារជប៉ុនទាំងអស់ នៅតាមសាលារៀន ត្រូវដុសធ្មេញ គ្រប់ពេលទាំងអស់ បន្ទាប់ពីញ៉ាំអាហាររួច ពួកគេធ្វើបែបនេះ តាំងពីនៅតូច មកគ្រប់ៗគ្នា។
១៣. សិស្សជប៉ុន ត្រូវចំណាយពេល ៣០នាទី ដើម្បីញ៉ាំអាហារ របស់ពួកគេ ដើម្បីធានាបាននូវ ការរំលាយអាហារ ដែលត្រឹមត្រូវ ហើយសិស្សទាំងអស់ ត្រូវបានគេយក ចិត្តទុកដាក់បំផុត ព្រោះតែពួកគេ គឺជាអនាគត នៃប្រទេសជាតិ៕
ប្រភព៖ paperblogAngkorvoice
