មនុស្សម័យនេះ មិនថាចាស់ ឬក៏ក្មេងទេប្រាដក ជាធ្លាប់លឺរាប់ភ្លេចរួចមកហើយនូវពាក្យថា រួមភេទ ប៉ុន្តែតើអ្នកដឹងទេថា ការរួមភេទមានន័យយ៉ាងណា? ពាក្យថា រួមភេទ មានន័យថា ដំណើរការឆ្លងកាត់តាមរយៈអវយៈភេទបុរស និងស្ត្រីប៉ះទង្គិះគ្នា ហើយហ្សែនត្រូវបានលាយបញ្ចូលគ្នាបង្កើតបានជាសារពាង្គកាយមានជីវិតថ្មី ដែលមានក្រូម៉ូសូមទាំងបុរស និងស្ត្រីរួមគ្នា។
ក្នុងអំឡុងពេលដំណើរការរួមភេទនេះ (ប្រដាប់ភេទបុរស ត្រូវបានសូកបញ្ចូលទៅក្នុងទ្វារមាសរបស់ស្ត្រី) បុរសនឹងបញ្ចេញមេជីវិតឈ្មោល (ទឹកកាម) ចំណែកឯស្ត្រីជាអ្នកបញ្ចេញនូវអូវុល (កោសិកាស៊ុត) ដែលអាចបង្កកំណើតបាន។
ការរួមភេទ ឬការបន្តពូជ គឺជាដំណើរការដែលសារពាង្គកាយបង្កើតពូជពង្ស ឬផ្តល់កំណើតដែលត្រូវបានបញ្ចូលហ្សែនពីឪពុកម្តាយទាំងពីរ។ ក្រូម៉ូសូមត្រូវបានបញ្ជូនពីជំនាន់មួយទៅជំនាន់មួយ បន្ទាប់ពីដំណើរការនេះ។ កោសិកាមួយ ដែលត្រូវបានផលិតឡើងតាមរយៈការរួមភេទទទួលបានក្រូម៉ូសូមពីម្តាយ និងពាក់កណ្តោលទៀតពីឪពុក។
លក្ខណៈហ្សែននៃកូនចៅត្រូវបានផលិតនៅក្នុងអាងស្តុក (DNA) នៃក្រូម៉ូសូមរបស់ស្ត្រី និងបុរស។ ម្យ៉ាងទៀតអាថ៌កំបាំនៃការរួមភេទ អាចជួយឱ្យទាំងបុរស និងស្ត្រីទទួលបាននូវអារម្មណ៍សុខស្រួលដល់កំពូលក្នុងដំណាក់កាលណាមួយ៕