-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
កែវ វាសនា ប្រតិកម្មលើអ្នករិះគន់ខ្លួនថា៖ បើគ្រាន់តែចាំស្តាប់ ហើយចាំតែរិះគន់ គឺវាស្រួលណាស់ July 6, 2016 ក្រោយពីផ្ទុះព័ត៌មាន រិះគន់ច្រើនទៅ លើបទច្រៀងខ្មែរ ដែលចំលងពីថៃ នោះ ស្រាប់តែម្ចាស់បទ “ស៊ីបានចេះតែស៊ីទៅ” លោក កែវ វាសនា ចេញមុខប្រតិកម្ម លើការរិះគន់ របស់មហាជន។ ក្នុងនោះដែរ លោក កែវ វាសនា ដែលជាអ្នកចម្រៀងប្រចាំផលិតកម្ម ថោន បាននិយាយទៅកាន់អ្នករិះគន់ របស់លោកថា៖ បើគ្រាន់តែចាំស្តាប់ ហើយចាំតែរិះគន់ គឺវាស្រួលណាស់ តែអ្នកដែលផលិតគឺពិបាក។
បទ ទាល់តែយូរទើបស៊ីអូនបាន


លោកបានបញ្ចេញប្រតិកម្មរបស់ខ្លួននៅលើ Facebook ថា៖ “មួយរយៈនេះតាំងពីចេញបទស្រី ទាល់តែយូរទើបសីុបានពៅមក បទខ្ញុំមួយបទក៏បានល្បីតាមយ៉ាងខ្លាំង😂😂😂 អរគុណបងប្អូនទាំងអស់ដែលបានរីសគុណដើម្បីស្ថាបនា តែសូមចិត្តកុំរីសគុណបំបាក់ទឹកចិត្តអ្នកផលិត ព្រោះបើយើងគ្រាន់តែចាំស្តាប់ហើយចាំរីសគុណនោះគឺស្រួយណាស់ តែគ្នាអ្នកផលិតដើម្បីតម្រូវចិត្តអ្នកស្តាប់គឺពិបាកខ្លាំងណាស់ គ្មានអ្នកណាមិនធ្លាប់ខុសទេ ខ្ញុំម្នាក់ឯងក៏មិនអាចតម្រូវចិត្តបងប្អូនទាំងអស់គ្នាដែរ តែពួកខ្ញុំនឹងខិតខំផលិត original song (បទថ្មី) អោយបានច្រើន ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចេះអោយតំលៃបទថី្ម🙏🙏🙏🙏 


ទោះជាយ៉ាងណាក្តី នេះគ្រាន់តែជា ប្រតិកម្មមួយរបស់លោក កែវ វាសនា តែប៉ុណ្ណោះ ហើយចំពោះការគិត របស់មហាជន គឺជាការគិតរៀងៗខ្លួន៕


More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code