លោកអ្នកប្រហែលជាបានឃើញហើយថា ស្លាកសញ្ញាជាច្រើនក្នុងស្ថាប័ននានាក្នុងសហរដ្ឋអាមេរិច ដែលបានប្រើប្រាស់រូបសត្វឥន្រ្ទី។ ក្រៅពីនេះ ក៏សហព័ន្ធបាល់ទាត់ផ្សេងៗទៀត ដូចជា៖ ក្រុមជើងឯកពិភពលោក អាឡឺម៉ង់ ក្រុមបាល់ទាត់រុស្ស៊ី និងក្លិបបាល់ទាត់ដូចជា ManCity ជាដើមសុទ្ធតែ ប្រើ ប្រាស់ឈ្មោះ និងរូបសត្វឥន្ទ្រីទាំងអស់។ ហេតុអ្វីបានជាមនុស្សចូលចិត្ត យក «ឥន្ទ្រី» តំណាងឲ្យ ស្ថាប័ន ឬក្រុមរបស់ខ្លួនបែបនេះ? តើមានអ្វី ពិសេស អំពីសត្វបក្សីមាឌធំនេះមែនទេ?
ខាងក្រោម គឺជាមេរៀនពិតនៃជីវិតរបស់សត្វឥន្រ្ទីដែលមនុស្សគួរស្វែងយល់ និងរៀនសូត្របាន៖
១. ឥន្រ្ទីហោះហើរជាមួយសត្វឥន្រ្ទី៖ សត្វឥន្រ្ទីហោះហើរនៅកម្ពស់ខ្ពស់បំផុត ដូចនេះគ្មានបក្សីណាដែលអាច បណ្តែតកាយក្នុងកម្ពស់នេះបានឡើយ ក្រៅពីគ្នាវានោះទេ។ វាមិនដែលហោះហើរជាមួយបក្សីផ្សេងៗដូចជា សត្វចាប សត្វក្អែក ឬហ្វូងបក្សីផ្សេងទៀតឡើយ។
៤. ឥន្ទ្រីចូលចិត្តព្យុះ៖ ស្របពេលដែលសត្វបក្សីទាំងឡាយហើរឆ្លេឆ្លា និងស្វែងរកទីសុវត្ថិភាពពេលខ្យុះខ្លាំងម្តងៗ តែសត្វឥន្ទ្រីបែរជារីករាយជាមួយព្យុះទៅវិញ។ ពេលជួបខ្យល់ព្យុះ វាតែងតែហើរឡើងឲ្យខ្ពស់ រួចសំកាំងស្លាប ដោយបណ្តោយខ្លួនតាមខ្យល់ទៅរកគោលដៅដែលវាត្រូវទៅ ដោយមិនចាំបាច់ប្រើកំលាំងហើរឡើយ។ មានន័យថា ឥន្ទ្រីចេះទាញយកប្រយោជន៍ពីឧបសគ្គ។
៥. ឥន្ទ្រីចេះសាកល្បងមុនពេលទុកចិត្ត៖ មិនមែនចេះតែទុកចិត្តអ្វីមួយឡើយ ពោលឥន្ទ្រីត្រូវតែធ្វើការពិសោធន៍មុនពេលជឿជាក់លើអ្វីមួយ។ ជាក់ស្តែងបើឥន្ទ្រីឈ្មោលណាចង់ស្រលាញ់ឥន្ទ្រីញី ត្រូវតែឆ្លងកាត់ការសាកល្បងមួយ។ ឥន្ទ្រីញីហើរទៅក្រោមទៅពាំយកមែកឈើ ដោយឲ្យឥន្ទ្រីឈ្មោលហើរតាម រួចឥន្ទ្រីញីហើរឡើងលើឲ្យខ្ពស់ហើយបោះ មែកឈើចុះមកដី។ ឃើញបែបនេះឥន្ទ្រីឈ្មោលដែលតាមស្រលាញ់នាង ត្រូវតែហើរប្រដេញដើម្បីតាមចាប់មែកឈើ ដែលធ្លាក់នោះមិនត្រូវឲ្យធ្លាក់ដល់ដីទាន់ឡើយ។ ក្រោយចាប់បានហើយ ឥន្ទ្រីឈ្មោលត្រូវយកមែកឈើនេះទៅឲ្យឥន្ទ្រី ញីវិញ។ ក្រោយទទួល ឥន្ទ្រីញីបានពាំមែកឈើនោះហើរទៅលើឲ្យខ្ពស់ជាងលើមុន រួចទម្លាក់វាចុះមកដីម្តងទៀត ដើម្បីឲ្យអាឈ្មោលតាមចាប់ទៀត។ ធ្វើបែបនេះរហូតដល់ឥន្ទ្រីញីពេញចិត្តនឹងសមត្ថភាព ការតស៊ូព្យាយាមរបស់ ឥន្ទ្រីឈ្មោលហើយ ទើបវាស្រលាញ់។ ទោះក្នុងជីវិតអាពាហ៍ពិពាហ៍ ឬជំនួញក្តី អ្នកត្រូវការធ្វើតេស្តការប្តេជ្ញាចិត្ត និងសមត្ថភាពដៃគូសិន មុនពេលរួមរស់ ឬធ្វើជំនួញជាមួយគ្នា។
៦. ឥន្ទ្រីរៀបចំខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរ៖ មុនពេលបង្កើតកូន ឥន្ទ្រីតែងតែស្វែងយកកន្លែងដែលខ្ពស់បំផុត ពិសេសតាមជ្រលងភ្នំ ឬមែកឈើខ្ពស់ៗ ដើម្បីឲ្យផុតពីសត្រូវផងទាំងពួង។ សត្វឥន្ទ្រីឈ្មោលត្រូវតែហើរមកដីដើម្បីស្វែងរកបន្លា មែកឈើងាប់ និងស្មៅទន់ៗ ដើម្បីធ្វើជាសំបុកសម្រាប់សម្រាល។ ទាំងបន្លា មែកឈើ និងស្មៅទន់ៗទាំងនោះត្រូវបានរៀបចំយ៉ាងល្អ ទាំងក្នុងបំណងការពារ និងបង្កភាពងាយស្រួលសម្រាប់ការបង្កើតកូន។ ក្រោយពេលសម្រាលរួច ទាំងឪពុក ទាំងម្តាយត្រូវសហការគ្នាដើម្បីបង្រៀនកូនឲ្យចេះ ហើរ និងមានភាពក្លាហាន។ ពួកគេបានបោះកូនចេញក្រៅសំបុក រួចបណ្តាលឲ្យធ្លាក់ដោយមានម្នាក់ចាំទទួល ឬក៏បោះឡើងលើឲ្យកូនតូចធ្លាក់ក្នុងសំបុកវិញ។ ពួកគេធ្វើបែបនេះរហូតដល់កូនរបស់ខ្លួនចេះហើរ និងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីរស់នៅដោយឯករាជ្យបាន។
៧. ជម្រុះចោលនូវទម្លាប់ចាស់៖ ពេលឥន្ទ្រីកាន់តែចាស់ស្លាប ឬរោមរបស់វាកាន់តែខ្សោយទៅៗ ដែលធ្វើឲ្យមិនអាចហោះហើរបានលឿនឡើយ។ ពេលដែលវាមានអារម្មណ៍ថាខ្សោយ និងគិតពីសេចក្តីស្លាប់ វាតែងតែហើរទៅកន្លែងដ៏ស្ងប់ស្ងាត់បំផុត ពិសេសគឺក្នុងរូងថ្ម។ វាព្យាយាមត្រដុសខ្លួននឹងថ្ម ឬខាំបោច ដើម្បីឲ្យរោមចាស់ៗជ្រុះ រហូតអស់ពីខ្លួន។ បន្ទាប់មក វាបន្តរស់នៅក្នុងជីវិតស្ងប់ស្ងាត់នេះរហូតដល់រោមថ្មីដុះ មកវិញ ទើបវាហើរចេញមកជីវិតខាងក្រៅវិញ។
ប្រភព៖ ហ្វេសប៊ុក Crazy Monday
ប្រែសម្រួលដោយ៖ ស សុធនhttp://www.angkorvoice.com/articles/742
អត្តបទ៖ គេហទំព័រចែកចាយ (jakjay.com)
