Muhammad Ali ស្ដេចប្រដាល់ទម្ងន់ធ្ងន់ក្នុងប្រវត្តិសាស្ត្រ របស់អាមេរិក បានទទួលមរណភាព នៅវ័យ៧៤ឆ្នាំ កាលពីព្រឹកមិញនេះ។
Muhammad Ali
បើតាមប្រភពពីគ្រួសារ Muhammad Ali បានប្រាប់ដល់ NBC ឲ្យដឹងថា ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ៣សម័យកាលរូបនេះ មានជំងឺរ៉ាំរ៉ៃខាងផ្លូវដង្ហើមរយៈពេល ៣២ឆ្នាំមកហើយ ហើយលោកបានបាត់បង់ជីវិត នៅមន្ទីរពេទ្យ Phoenix-area សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍នៅកម្ពុជា) ត្រឹមវ័យ៧៤ឆ្នាំ។
Ali ចាប់ផ្ដើមហាត់ប្រដាល់តាំងពីវ័យ១២ឆ្នាំ ហើយនៅវ័យ២២ឆ្នាំ លោកបានឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ (World Heavyweight Champions) ជាលើកដំបូងនៅឆ្នាំ១៩៦៤ និងឈ្នះ២ដងទៀត នៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៨។ ស្ដេចប្រដាល់រហស្សនាម “The Greatest” រូបនេះ ធ្លាប់ឡើងវ៉ៃសរុប៦១ដង ឈ្នះ៥៦ដង ចាញ់៥ដង និងវ៉ៃដៃគូឲ្យសន្លប់លើសង្វៀន បានចំនួន៣៧ដង៕
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ nbcnews
ប្រភព៖ nbcnews