ក្លឹបបិសាចក្រហម Manchester United នឹងចុះកុងត្រានាំយកខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic ទៅកាន់កីឡដ្ឋាន Old Trafford ផ្លូវការ មុនដល់ប្រកួត UEFA Euro 2016។
Sky Sports បានឲ្យដឹងថា អនុប្រធានក្លឹបបិសាចក្រហម Ed Woodward និងភ្នាក់ងាររបស់ Zlatan កំពុងពិភាក្សាគ្នាឈានដល់ដំណាក់កាលជិតបញ្ចប់រួចរាល់ផ្លូវការហើយ ខណៈដែលខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតរូបនេះ នឹងចុះកុងត្រា១ឆ្នាំ លេងឲ្យក្រុមលោក Jose Mourinho។
Zlatan ហ្វឹកហាត់ជាមួយជម្រើសជាតិស៊ុយអែត ត្រៀម Euro 2016
អ្នកចាត់ការថ្មី Mourinho ជឿថា ការចុះកុងត្រាអតីតតារាឆ្នើមក្រុម Malmo FF, Ajax, Juventus, Inter Milan, Barcelona និង AC Milan រូបនេះ នឹងជួយឲ្យក្រុមបិសាចក្រហម អាចមានលទ្ធភាពខ្ពស់ ក្នុងការប្រជែងយកតំណែងជើងឯក Premier League រដូវកាលក្រោយ និងអាចនឹងជួយចែករំលែកបទពិសោធន៍ល្អៗដល់ខ្សែប្រយុទ្ធវ័យក្មេងដូចជា Marcus Rashford ផងដែរ៕
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror | skysports
ប្រភព៖ mirror | skysports