-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Content image - Phnom Penh Post
ខ្សែ​​ប្រយុទ្ធ​អន្ដរ​ជាតិ​កម្ពុជា​ប្រាក់ មុន្នី​ឧត្ដម (ឆ្វេង) និង​លោក Lee អំឡុង​សន្និ​សីទ​សារ​ព័ត៌​មាន។ ស្រេង ម៉េងស្រ៊ុន

កម្ពុជា ប្តូរ​យុទ្ធ​សាស្ត្រ​ពេល​ជួប​ឆាយ​នីសតៃ​ប៉ិ​ល្ងាច​នេះ​

ភ្នំពេញ: ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹងផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​សម្រាប់​ការជួប​ជាមួយ​នឹង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឆាយ​នីសតៃ​ប៉ិ នាល្ងាច​នេះ ក្នុងការ​ប្រកួត​ជើងទី ២ នៃ​ព្រឹត្តិការណ៍ Asian Cup វគ្គ​ Playoff នៅ​កីឡ​ដ្ឋាន​អូឡាំពិក ក្រោយ​ពី​ក្រុម​ទាំងពីរ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ក្នុង​ជើងទី ១ កាលពី​សប្តាហ៍មុន ក្នុង​ទីក្រុង Kaohsiung។ នេះ​បើយោង​ទៅតាម​លោក​គ្រូ​បង្វឹក Lee Tae Hoon។
ក្នុង​សន្និ​សីទសារ​ព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំ​ពេញ កាល​ពី​ព្រឹកថ្ងៃ​ម្សិល​មិញ ដែល​ក៏ត្រូវ​បាន​ចូលរួម​ដោយ​លោក Toshiyaki Imai គ្រូ​បង្វឹក​ក្រុម ឆាយនីស​តៃប៉ិ លោក Lee គ្រូបង្វឹក​របស់​ក្រុម​កម្ពុជា បាន​បញ្ជាក់​ថា វានឹង​ក្លាយជា​រឿងដ៏​គ្រោះ​ថ្នាក់​សម្រាប់​ក្រុម​ដែល​មាន​រហស្សនាម​ថា អ្នកចម្បាំង​អង្គ​ររបស់​លោក​ក្នុងការ​លេង​ដោយ​ផ្តោត​តែការ​ពារ ក្រោយ​ពីមាន​ប្រៀប​ដោយ​សារតែ​គ្រាប់បាល់​ក្រៅដី។
លោក Lee Tae Hoon បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើង​មិនអាច​ឈាន​ទៅកាន់​ការ​ប្រកួត​នេះជាមួយ​នឹង​អារម្មណ៍​ដូចគ្នា​ឡើយ​។ ការទទួល​ជ័យ​ជម្នះ​នឹងផ្តល់​ឲ្យយើង​នូវ​កៅអី​មួយ​ក្នុងជុំ​ជម្រុះ​ចុង​ក្រោយ និង​ឱកាស​ក្នុងការ​លេង​ជាមួយ​នឹង​ក្រុម​ខ្លាំងៗ​ក្នុង​តំបន់​នេះ។ យើង​ចាំ​បាច់​ត្រូវតែ​រក្សា​ឥរិយាបថ​ជា​វិជ្ជមាន និង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ឈ្នះ»។
គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាង​ត្បូង​រូបនេះ ដែល​ការកាន់​តំណែង​ជា​លើក​ទីមួយ​របស់​លោក​ក្នុងនាម​ជាគ្រូ​បង្វឹក​ក្រុម​កម្ពុជា​កាលពី​ឆ្នាំ ២០១៣ ហើយ​បច្ចុប្បន្ន កំពុង​តែ​កាន់​តំណែង​ជា​លើកទី ៣ នោះ បាន​ប្រាប់បន្ត​ថា៖ «ការ​ប្រកួត​តែង​តែ​លំ​បាក ប៉ុន្តែ សម្រាប់​យើង ការ​ប្រកួត​ក្នុងផ្ទះ​ខ្លួន​ឯង​នឹង​កាន់តែ​មាន​ភាព​ស្វិតស្វាញ ពីព្រោះ​មាន​ការ​រំពឹង​ទុក​ដ៏ធំ​អ្នកគាំទ្រ​ដែលមាន​ចំនួន​រហូត​ដល់ទៅ ៥ ម៉ឺន​នាក់​។ ជា​មួយគ្នា​នេះ ការ​គាំទ្រ​ពី​អ្នកទស្សនា​ដ៏ច្រើន​កុះករ​ក៏ជា​កត្តា​លើក​ទឹក​ចិត្ត​មួយដែរ»។
ដោយ​ឡែក លោក Toshiyaki Imai បាន​និយាយ​ថា៖ «វា​ពិតជា​ការ​ប្រកួត​ដ៏​លំ​បាក​មួយ​សម្រាប់​យើង»។ ប៉ុន្តែ គ្រូ​បង្វឹក​របស់​ឆាយ​នីសតៃ​ប៉ិ រូប​នេះ បាន​ទទួល​ស្គាល់​ថា អ្នក​គាំទ្រ​ដ៏ច្រើន​កុះ​ករ នឹង​ក្លាយជា​ការ​ប្រជែង​ដ៏ធំ​សម្រាប់​ក្រុម​របស់​លោក​ ដែល​ក៏ជួប​បញ្ហា​របួស​ទៅ​លើ​កីឡាករ​សំខាន់​ៗ​មួយ​ចំនួនផងដែរ​។ នៅពេល​សង្កត់​ធ្ងន់​ទៅលើ​ឈ្មោះ​កីឡាករ និង​ទំហំ​នៃការ​រង​របួស គ្រូ​បង្វឹកសញ្ជាតិ​ជប៉ុន​រូបនេះ​បានឲ្យ​ដឹងថា៖ «វាជា​រឿង​សម្ងាត់​។ ​អ្នកអាច​ដឹង​ដោយ​ខ្លួន​ឯង​នៅលើ​បញ្ជី​ឈ្មោះ​នៅថ្ងៃ​ស្អែក​នេះ»។
លោក​ Lee ក៏បាន​បដិសេធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅលើ​កីឡាករ​ដែល​អាច​ចូល​ជំនួស​ខ្សែ​បម្រើ Chantha Bin Thierry ដែល​កំពុងរង​ពិន័យ​ព្យួរ​មួយ​ប្រកួត ក្រោយ​ពី​ទទួលបាន​ការ​ពិន័យ​កាតក្រហម​កាល​ពី​ជើង​ទីមួយ​។ អ្នក​គាំទ្រ​ជាង ៥ ម៉ឺននាក់ ត្រូវ​បាន​រំពឹង​ទុកថា នឹង​ប្រមូល​ផ្តុំគ្នានៅ​កីឡ​ដ្ឋាន​អូឡាំ​ពិក​នាល្ងាច​ស្អែក​នេះ ដែល​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍ BTV។ ការ​ប្រកួត​ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង ៧ យប់​៕IS
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code