-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

អ្នក​វិភាគ៖ វៀណាម​ពិត​ជា​មាន​មហិច្ឆតា​មិន​ល្អ លើ​កម្ពុជា

មន្រ្តីអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាបានចោទប្រកាន់ ការអះអាងរបស់គណបក្សសង្រ្គោះជាតិថា គ្មានមូលដ្ឋានពិតប្រាកដ តែសម្រាប់អ្នកច្បាប់ និងជាអ្នកស្រាវជ្រាវឯករាជ្យ បានអះអាងថាការលើកឡើង របស់​គណបក្សសង្រ្គោះជាតិ ពិតជាមានមូលដ្ឋានសមស្រប ទៅនឹងស្ថានភាពជាក់ស្តែង ហើយប្រទេសវៀតណាមពិតជា​មានមហិច្ឆតាមិនល្អលើកម្ពុជា។

ក្រុមជនជាតិវៀតណាម នៅតាមដងផ្លូវជាតិមួយ ក្នុងប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)
អធិបតេយ្យជាតិ - អ្នកវិភាគតាមដាន ស្ថានការណ៍ប្រទេសកម្ពុជា លោក ហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការ​ពង្រឹង​វិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធាន​អង្គការស្រាវជ្រាវជាតិកម្ពុជា បានអះអាងថា បើយោង​តាមប្រវត្តិសាស្រ្ត រហូតដល់ស្ថានភាព​បច្ចុប្បន្ន ដែលកំពុងកើតឡើងរវាងទំនាក់ទំនងកម្ពុជា និងវៀតណាម បាន​បង្ហាញច្បាស់ណាស់ថា រដ្ឋាភិបាកម្ពុជា​បច្ចុប្បន្នមិនមានភាពម៉ឺងម៉ាត់ ក្នុងការប្រឈម ឬការពារផលប្រយោជន៍ និង​អធិបតេយ្យជាតិជាមួយវៀតណាមនោះទេ ខណៈសកម្មភាពវៀតណាម លើទឹដីកម្ពុជាបច្ចុប្បន្ន បញ្ជាក់ថាវៀតណាម​មានមហិច្ឆតាមិនល្អលើកម្ពុជា។
ការថ្លែងរបស់លោក ហ៊ាង ឬទ្ធី បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្មរបស់ មន្ត្រីអ្នកនាំពាក្យនៃស្ថានទូតវៀតណាម ទៅ​នឹងការលើកឡើងរបស់ មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា វៀតណាម​កំពុងធ្វើអាណានិគមនៅក្នុងទឹកដីកម្ពុជា តាមរយៈក្រុមហ៊ុនវៀតណាម ដែលមករកទទួលទាននៅកម្ពុជា។
ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងចំពោះមុខប្រជាពលរដ្ឋខេត្តរតនគិរី នៅថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ២០១៤​នេះថា៖ «យួនហូរចូលមករាល់ថ្ងៃនេះ មិនមែនជាជនអន្តោប្រវេសន៍ទេ គឺចូលមកតាមរបៀប អាណានិគមនិយម ដូច្នេះហើយយើងត្រូវការពារទឹកដីយើង មិនឲ្យយួនមកធ្វើអាណានិគមនិយម លើទឺកដីខ្មែរ​បានទេ។»
ប្រមុខគណបក្សជំទាស់រូបនេះ បានពន្យល់ថា អាណានិគមនិយមយួន គឺតាមរយៈក្រុមហ៊ុនចេញមុខ ក្រុមហ៊ុន​បិទមុខ ដែលទទួលដីសម្បទានពីរដ្ឋាភិបាលរាប់សែនហិកតា ក្នុងរយៈពេលរាប់សិបឆ្នាំ និងការបញ្ជូនជនជាតិយួន​ចូលមកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានការត្រួតពិនិត្យ ដើម្បីធ្វើឲ្យដីខ្មែរទៅជាដីយួន ក្នុងពេលអនាគតដូច​ករណីទឹកដីកម្ពុជាក្រោម ដែលត្រូវបាត់បង់ទៅលើប្រទេសវៀតណាម រួចទៅហើយនោះ។
ការចោទប្រកាន់របស់លោកសម រង្ស៊ី ត្រូវបានលោកលោកទ្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រតិកម្មភ្លាមៗនៅថ្ងៃដដែលនោះថា ការចោទប្រកាន់របស់លោកសម រង្ស៊ី គឺគ្មានមូលដ្ឋានពិតប្រាកដ ជាគំនិត​អត្តនោម័តរបស់បុគ្គលម្នាក់។ លោកទ្រឹង វ៉ាន់ថុង បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងប្រទេសកម្ពុជាថា៖ «វៀតណាម​គ្មានគំនិតធ្វើអាណានិគមលើកម្ពុជា ហើយក្រុមហ៊ុនវៀតណាមមាននៅ៥៦ប្រទេស មិនមែនតែកម្ពុជាមួយ ហើយ​រដ្ឋាភិបាលវៀតណាមបានណែនាំឲ្យក្រុមហ៊ុនទាំងនោះ ប្រកាន់ភ្ជាប់ការគោរពច្បាប់របស់ប្រទេសទាំងនោះ និង​ច្បាប់​អន្តរជាតិ។»
តែលោកហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធាន​អង្គការស្រាវជ្រាវជាតិកម្ពុជា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នេះថាការអះអាងរបស់លោកសម រង្ស៊ី មានហេតុផលត្រឹមត្រូវ រីឯការលើកឡើងរបស់លោកទ្រឹង វ៉ាន់ថុង គ្រាន់ជា​ភាសារការទូត ដើម្បីលួងលោមប៉ុណ្ណោះ។ លោកហ៊ាង ឬទ្ធី បញ្ជាក់ថា៖ «ប្រវត្តិសាស្រ្ត វៀណាមមាន​ពុតត្បុតច្រើន​ដងរួចទៅហើយ។ (...)បច្ចុប្បន្ន មាត់គេថាគ្មានមហិច្ឆតា តែសកម្មភាពរបស់គេបង្ហាញថា មានមហិច្ឆតាមិនល្អ។»
ចំពោះការចោទប្រកាន់ អំពីទំនាក់ទំនងមិនស្មើភាពគ្នារវាងប្រទេសកម្ពុជា និងវៀតណាមជាបន្តបន្ទាប់​ដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលោកជាម យៀប ធ្លាប់បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ ថា៖ «វៀតណាមជួយយើង​ពិត យើងដឹងគុណ ទូលលើក្បាល។ ប៉ុន្តែមិនអាចដឹងគុណឲ្យដីទៅគេប៉ិនគ្រាប់ខ្សាច់ ឬមួយមីលីម៉ែតបានទេ អាហ្នឹង​ខ្ញុំសូមជម្រាប។ អាហ្នឹង ខ្ញុំសូមជម្រាបថាលោក សម រង្ស៊ី កុហកទាំងស្រុង។»
ប្រភព៖ មនោរម្យ
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code