-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Posted by DTN7 on March 25, 2016





ដោយទទួលបានគុណសម្បត្តិក្នុងការគាំទ្រ និងផ្ទៀងផ្ទាត់បង្ហាញនូវលទ្ធផលនៃភាពត្រឹមត្រូវរបស់ផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន៤០ផ្ទាំង បោះពុម្ពដោយភាគីវៀតណាម សម្រាប់ដំណើរការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ដូចមានចែងក្នុងសន្ធិសញ្ញាបំពេញបន្ថែម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥កន្លងទៅ ខណៈមជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យវាយតម្លៃថា មិនស្របនឹងមាត្រា២នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ " និងមជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនគោកកម្ពុជា-វៀតណាម ព្រួយបារម្ភអំពីការបាត់បង់ទឹកដីនោះ លោកបណ្ឌិត សុខ ទូច ជាសមាជិកក្រុមស្រាវជ្រាវព្រំដែនកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានចំណេញកប់ក្តោងតែម្តង គឺទទួលបានទាំងគោរមងារខ្ពង់ខ្ពស់ ទាំងឡើងតំណែង ទាំងឡើងឋានៈ រីឯសកម្មជនព្រំដែន និងបូរណភាពទឹកដីឯទៀតៗ បែរជាប្រឈមទៅនឹងការចោទប្រកាន់តាមផ្លូវតុលាការ និងការជាប់គុកច្រវាក់ទៅវិញ ។
បេសកកម្មដង្ហែគាំទ្រផែនទីដែលបោះពុម្ពដោយប្រទេសវៀតណាម ដើម្បីធ្វើជាមូលដ្ឋានដំណើរការបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមរបស់លោកបណ្ឌិត សុខ ទូច ជាសមាជិកក្រុមស្រាវជ្រាវព្រំដែនកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងបម្រើការយ៉ាងស្និទ្ធជាមួយនឹងស្ថាប័នគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ សុខ អាន នោះ គឺលោកបណ្ឌិតរូបនេះទទួលបានការតែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានគោរមងារជាបណ្ឌិតសភាចារ្យ និងទទួលបានការតែងតាំងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៦/០៩០ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ។
សរុបសេចក្តីមក លទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទីដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាយកមកប្រើប្រាស់ក្នុងដំណើរការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ហើយដែលត្រូវបានបោះពុម្ពដោយភាគីប្រទេសវៀតណាមនោះ គឺលោកបណ្ឌិត សុខ ទូច បានចំណេញកប់ក្តោងតែម្តង ដោយទទួលបានទាំងគោរមងារ ជាបណ្ឌិតសភាចារ្យ ស្មើនឹងគោរមងាររបស់ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីផង ថែមទាំងបានឡើងតំណែងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្នផង ខណៈសកម្មជនព្រំដែន និងបូរណភាពទឹកដីឯទៀតៗ បែរជាបាននិងកំពុងប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការ និងការជាប់គុកច្រវាក់ទៅវិញទាំងអយុត្តិធម៌ ៕
----------------
https://www.facebook.com/photo.php?fbid=608436832652951&set=pcb.608436885986279&type=3&theater
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code