អ្នកវិទ្យាសាស្ត្របានបង្ហាញឱ្យដឹង ពីរឿងពិតនៅពីក្រោយក្មេងស្រីអាយុ 500 ឆ្នាំដែលកប់ក្នុងទឹកកក ដែលគេបានហៅឈ្មោះថា “The maiden” ថា ក្មេងស្រីម្នាក់នោះគឺជា ជនជាតិ Inca ដែលមានអាយុ ១៥ ឆ្នាំ ហើយគេបានរកឃើញរាងកាយរបស់នាងក្នុងទឹកកកប់ ដែលមានជម្រៅ 6739 ម៉ែត្រ នៅភ្នំភ្លើង llullaillaco នៃប្រទេសអាហ្សង់ទីន ក្នុងឆ្នាំ ១៩៩៩។ ចម្ងល់ជាច្រើនទៀតក៏បានលេចឡើងដោយទាក់ទងទៅនឹង មូលហេតុដែលក្មេងស្រីម្នាក់នេះអាចកប់ទៅក្នុងទឹកកកបានយ៉ាងជ្រៅដូចនេះ ប្រហែលជារឿងមួយ ដ៏ចម្លែកដែលមិនធ្លាប់បានកើតឡើងទាល់តែសោះ។
ពាក្យសម្ដីអះអាងមួយចំនួនបានឲ្យដឹងថា ក្មេងស្រីម្នាក់នេះត្រូវបានជ្រើសរើសដោយប្រជាជន Inca ឲ្យរស់នៅជាមួយព្រះរបស់គេ។ ប៉ុន្តែផ្ទុយទៅវិញមិនមែនដូច្នោះទេ ទង្វើរបស់ពួកគេ គឺជាការយករាងកាយរបស់ក្មេងស្រីម្នាក់នេះមកប្រើប្រាស់ជាគ្រឿងបូជា ឬតង្វាយដល់ព្រះសម្រាប់សាសនារបស់ពួកគេ។
អ្នកវិទ្យាសាស្ត្របានអះអាងថារាងកាយរបស់នាងត្រូវបានកប់ទុកក្នុងទឹកកក ដែលធ្វើឲ្យរាងកាយរបស់នាងនៅស្រស់ដែលវាហាក់បីដូចជាកើតឡើងក្នុងពេលថ្មីៗនេះអីចឹង។ ក៏ប៉ុន្តែការពិតនោះនាងបានស្លាប់ក្នុងរយៈ ៥សតវត្សរ៍ទៅហើយ៕