បុរសវ័យក្មេងម្នាក់ដែលជាមហាសេដ្ឋីនៅប្រទេស Kuwait បានចតឡាន Roll Royces តម្លៃរាប់សែនរបស់គាត់នៅចិញ្ចើមផ្លូវ សម្រាប់និយាយទូរសព័្ទ។ បន្ទាប់ពីនិយាយចប់គាត់បម្រុងបើកឡានទៅក៏មានបុរសជាអ្នកសុំទានម្នាក់មកគោះកញ្ចក់ឡាន ហើយទទូចសុំ “លោកអើយ ឱ្យខ្ញុំសុំលុយខ្លះមកដើម្បីទិញម្ហូប ព្រោះខ្ញុំខានញ៉ាំអីប៉ុន្មានថ្ងៃហើយ”។
– ពេលនោះបុរសដែលជាមហាសេដ្ឋីក៏បានទបទៅគាត់ “សុំទោសលោក ឥឡូវនេះខ្ញុំមានតែកាត ATM ហើយក្នុងខ្លួនខ្ញុំមានតែបារីទេ តែវាឆ្ងាញ់ណាស់ តើលោកចង់ជក់ទេ?”។
– បុរសសុំទាន “ខ្ញុំមិនចេះជក់បារីទេ ខ្ញុំត្រូវការតែលុយប៉ុណ្ណោះ”។
បុរសមហាសេដ្ឋី “ចេះទៅចឹង!!ខ្ញុំទើបតែទៅទិញស្រាមួយដប វានោះឆ្ងាញ់ហើយមានតម្លៃថ្លៃណាស់ លោកចង់ផឹកទេ?”។
បុរសមហាសេដ្ឋី “ចេះទៅចឹង!!ខ្ញុំទើបតែទៅទិញស្រាមួយដប វានោះឆ្ងាញ់ហើយមានតម្លៃថ្លៃណាស់ លោកចង់ផឹកទេ?”។
– បុរសសុំទាន “ទេខ្ញុំមិនចេះផឹកស្រាទេ ខ្ញុំត្រូវការតែលុយប៉ុណ្ណោះ”។
– បុរសមហាសេដ្ឋីនៅតែព្យាយាមបញ្ចុះបញ្ចូល “ចេះទៅ!!!ខ្ញុំជូនលោកទៅ កាស៊ីណូនៅជិតនេះ លោកលេងឱ្យខ្ញុំប៉ុន្មានក្តារទៅ បើឈ្នះលោកយកលុយនឹងទៅ បើចាញ់ខ្ញុំអ្នកចេញ”
-“ទេទេ ខ្ញុំមិនចេះលែងល្បែងទេ ខ្ញុំចង់បានតែលុយទេ”។
-“ចឹងលោកទៅ Massage (ធ្វើសរសៃ) ហើយមានស្រីៗស្អាតៗណាស់ ខ្ញុំនឹងឱ្យលោកស្គាល់នូវរស់ជាតិសប្បាយម្តងក្នុងមួយជីវិតរបស់លោក”។
“ទេទេ ខ្ញុំអត់ចូលចិត្តទេ ឱ្យតែលុយខ្ញុំបានហើយ”
-បុរសមហាសេដ្ឋី បែរជ្រួញចិញ្ចើម រួចបន្តនិយាយយ៉ាងលឿន “ចឹងឡើងឡានខ្ញុំមក ខ្ញុំនឹងនាំលោកទៅផ្ទះខ្ញុំឱ្យប្រព្ធខ្ញុំមើល តើហេតុអីមនុស្សប្រុសមិនចេះជក់បារី ផឹកស្រា លេងល្បែងហើយមិនចេះស្រីញីដូចលោកបែរជាធ្លាក់ខ្លួនមកសុំទានបែបនេះ”
– បន្ទាប់ពីសម្តីទាំងនេះ បុរសសុំទានមើលទៅហាក់ដូចជាខ្មាស់និងអាម៉ាស់ជាខ្លាំង ហើយក៏ដើរចេញបាត់ទៅ។
តើអ្នកគិតយ៉ាងម៉េចចំពោះរឿងនេះ?
អត្ថបទទាក់ទង៖ ការសិក្សាវិភាគខ្លះៗចេញពីរឿង ‹‹សម្ដីមហាសេដ្ឋីធ្វើឱ្យអ្នកសុំទានខ្មាស់ រកពាក្យនិយាយមិនបាន››
ដោយ៖ ដារ៉ា
ប្រភព:mr សំណួរ